ប្រាំងធ្វើចម្ការវស្សាធ្វើស្រែ
ដោយ៖ ឡឹម ថឹង
ស្រុកផ្នោរទចាស់ពីបុរាណ កន្លែងសុខសាន្តឥតអ្វីផ្ទឹម
រស់មានសំណាងពេញសង្ឃឹម ដីថ្មីញញឹមស្រុកកំណើត ។
ដែនដីរសជាតិល្អប្រណីត ល្អស្រស់ពិសិដ្ធបង្កកើត
ដាំដុះដំណាំផលល្អឆើត ធ្វើឥតញញើតតាមចិត្តចង់ ។
ខែប្រាំងបាំងទៅនៅវស្សា ភ្លៀងធ្លាក់កាលណាស្រស់ផូរផង់
សាបព្រោះដុះពូជស្រូវថ្មីម្តង ផលឥតកន្លងជោគជយា ។
ទម្លាប់ស្រុកទតាំងពីនាយ មិនហ៊ានខ្ជះខ្ជាយរដូវណា
ខែប្រាំងខិតខំដាំចម្ការ លុះដល់វស្សាធ្វើស្រែស្រូវ ៕
កសិករឆ្លូកស្រូវ។ រូបថត៖ រតនា