• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 01/12/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

រក្សាតម្លៃរបរប្រពៃណី

15/11/2022 - 09:36

ចរន្តជីវភាពទំនើបរីកចម្រើនឆាប់រហ័ស គ្រួសារជនរួមជាតិខ្មែរភាគច្រើននៅ ខេត្តត្រាវិញមិនអាចនៅរង់ចាំការធ្វើនំដោយមានការក្និកក្នក់ ប៉ិនប្រសប់ឡើយ។ ប៉ុន្តែដោយអាស្រ័យមានអ្នកថ្នឹកជាមួយមុខរបរ បណ្ដាប្រភេទនំប្រជាប្រិយរបស់ ជនរួមជាតិខ្មែរមានច្រើនប្រភេទនៅតែបានរក្សា និងផ្ទេរបន្តឲ្យអ្នកដទៃ ក្នុងនោះយើង ខ្ញុំសូមលើកយកឧទ្ទេសនាមអំពីនំបំពង់ និងនំលម្អងចេកដល់មិត្តអ្នកអានដូចតទៅនេះ។

បងស្រី គាងធីចន្ធូ កំពុងច្នៃនំបំពង់បម្រើភ្ញៀវទេសចរ។

     *នំបំពង់ក្រអូបឈ្ងុយឆ្ងាញ់
     នាឱកាសសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរភោជនាហារណាមបូ ភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២  ទោះជាស្ថិត ក្នុងជ្រុងបំបាំងមួយនៃរមណីយដ្ឋានគូស្រះស្រីក៏ដោយ ប៉ុន្តែឡនំបំពង់របស់អ្នកមីង គាងធីណាង នៅភូមិព្រះស្រែ (អា) ឃុំលឿងហ្វា ស្រុកចូវថាញ់ នៅតែមានភ្ញៀវច្រើនកុះករចូលទិញនំយកទៅពិសា។អញ្ជើញយើងខ្ញុំភ្លក្សរសជាតិនំបំពង់ដែល ទើបតែឆ្អិននៅក្ដៅហុយ មីងណាងចែករំលែក៖  នំបំពង់ពិសាពេលនៅក្ដៅទើបឆ្ងាញ់ ទើបដឹងបានពី រសជាតិក្រអូបឈ្ងុយនៃម្សៅលាយជាមួយដូង ស្ករ និងទឹកស្លឹកចន្ទន៍។
     មីងគាងធីណាង ផ្សារភ្ជាប់ជាមួយរបរធ្វើនំបំពង់ ប្រពៃណីរបស់គ្រួសារជាង ២០ ឆ្នាំមកហើយ ។ មីងណាងឱ្យដឹងថា៖ ជួនកាលជីវភាពជួបការលំបាកក៏មានបំណងចង់បង្វែរមុខរបរផ្សេងដែរ ដើម្បីមានប្រាក់ចំណូលស្ថិរភាព។ ប៉ុន្តែរាល់ពេលគិត ឃើញថានេះជារបរប្រពៃណីរបស់ជនរួមជាតិខ្មែរ និងអាស្រ័យគ្រួសារបន្សល់ទុកមក ម៉្លោះហើយខិតខំរក្សាបន្ត។ដើម្បីមិនឱ្យឃ្លៀងឃ្លាតពីប្រពៃណី ក្នុងដំណើរប្រកបរបរលៀងជីពជន្ម មានមុខរបរជាច្រើនសម្រាប់ជ្រើសរើស សម្រាប់ឈានឡើងមានបាន ប៉ុន្តែបងស្រីគាងធីចន្ធូ (កូនស្រី មីងណាង)នៅតែប្ដេជ្ញាចិត្តច្បាមតាមមុខរបរលក់ នំបំពង់បើទុកជាពេលខ្លះរបរលក់នំបំពង់បានគ្រប់ តែផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ។
     បងស្រីគាងធីចន្ធូ បានឱ្យដឹងថា៖ រយៈពេលមុននោះរបរធ្វើនំបំពង់ទទួលបានប្រាក់ចំណូល មិនទៀងទាត់អាស្រ័យធ្វើនំលក់នៅនឹងផ្សារ ម៉្លោះហើយអ្នកមានតម្រូវការមិនច្រើន ជីវភាពជួបការលំបាក ទើបខ្ញុំត្រូវទៅសុំការងារនៅតាមបណ្ដាក្រុមហ៊ុនលើភូមិសាស្រ្តខេត្ត ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ លុះចាប់ពីពេលនៅខេត្តត្រាវិញមានតំបន់ទេសចរណ៍ភោជនាហារ ភ្ញៀវទេសចរពីខេត្តក្រៅមកយ៉ាងច្រើន រួចនំបំពង់បានភ្ញៀវនៅទីឆ្ងាយ មានចំណូលចិត្ត ម៉្លោះហើយចំនួននំ កាន់តែច្រើនឡើង។ បច្ចុប្បន្ន គិតជាមធ្យមក្នុងមួយថ្ងៃ ខ្ញុំលក់នំបំពង់បានពី ៣០០-៥០០ នំ នំ នីមួយៗមានតម្លៃ ៥.០០០ ដុង។ ក្រោយពេលទូទាត់រាល់ការចំណាយ ក្នុងនំនីមួយៗ ខ្ញុំក៏នៅចំណេញ ប្រមាណ ២.០០០ ដុង។ ក្នុងពេលបុណ្យអកអំបុក បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬក៏បណ្ដាថ្ងៃបុណ្យដទៃទៀត ចំនួននំអាចលក់បានពី ៦០០- ១.០០០ នំ។ ហេតុនោះ ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ឱ្យគ្រួសារបានគ្រាន់បើជាង។

ផលិតផលនំបំពង់​ ។
     របរនំបំពង់ មើលទៅដូចជាងាយស្រួល ប៉ុន្តែបណ្ដាកិច្ចការធ្វើនំប្រកបដោយភាពក្និកក្នក់។ នំបានធ្វើដោយម្សៅដំឡូងមី កោសជាសរសៃតូច  រួចពូតឱ្យស្ងួតទឹកលាយជាមួយម្សៅអង្ករដំណើប ដូងកោស និងទឹកស្លឹកចន្ទន៍ដើម្បីមានពណ៌ខៀវស្រស់។ ពេលចាក់ម្សៅចម្រុះទៅក្នុងបំពង់ដោយ មានចង្កឹះដោតចំកណ្ដាល រួចចំហុយពី ៤-៥ នា ទីគឺនំឆ្អិន។
     សំឡឹងផ្អៀងផ្អងមើលពីរបៀបធ្វើនំរបស់បងស្រី គាងធីចន្ធូ បងហ្វិញថាញ់បិញ នៅខណ្ឌបិញតឹង ទីក្រុងហូជីមិញ ចែក រំលែក៖ គ្រួសារធ្វើដំណើរទេសចរណ៍មកខេត្តត្រាវិញ ឮមិត្តភ័ក្ដិ ឧទ្ទេសនាមនៅខេត្តត្រាវិញមានប្រភេទនំជាច្រើនអាស្រ័យ ជនរួមជាតិខ្មែរធ្វើមានតម្លៃថោក ប៉ុន្តែមានរសជាតិឆ្ងាញ់ខ្ញុំក៏ចង់ភ្លក្ស។ ខ្ញុំចូលចិត្តបំផុតគឺនំបំពង់។ ពិតជាមិនត្រឹមតែតម្លៃថោក គឺនៅទាំងមានរសជាតិឆ្ងាញ់។ នំឆ្អិនមានសម្បុរខៀវស្រាលនៃ ស្លឹកចន្ទន៍ជាតិក្រអូបនៃម្សៅមី និងជាតិម្លាន់ពីខ្ទិះ ដូង ធ្វើឱ្យបណ្ដាសមាជិកក្នុងគ្រួសារខ្ញុំចូលចិត្តជាមួយផលិតផលពិសេសនេះ។

      *នំលម្អងចេកស្រួយខ្ញោក
     បើសិននំបំពង់ទន់ល្មួត និងឈ្ងុយឆ្ងាញ់ ដោយម្សៅមីនោះ នំលម្អងចេកក៏មានសម្បុរខៀវយ៉ាងជក់ចិត្តពីស្លឹកចន្ទន៍ដែរ ប៉ុន្តែមានកម្រិតស្រួយពីម្សៅអង្ករ បានដាក់ចម្អិនក្នុងខ្ទះ និងជាតិម្លាន់ ផ្អែមដោយស្នូលដូងលាយជាមួយស្ករស។ ប្រសិនមិត្តចង់ស្រស់ស្រូបរសជាតិនំនេះ នៅប្របដងផ្លូវចូលទៅកាន់រមណីយដ្ឋានគូស្រះស្រី យើងនឹងបានឃើញ បងស្រី ថាច់ធីទ្រុកម៉ាយ(ភូមិព្រះស្រែអា ឃុំលឿងហ្វា) តែងប្រញាប់ដៃត្រឡប់នំជារាង បួនជ្រុងក្លាយជារូបរាងកាយវិកាទន់ភ្លន់ជាទីគាប់ចិត្ត។

បងស្រីទ្រុកម៉ាយកំពុងច្នៃនំលម្អងចេក។
     បងស្រី ទ្រុកម៉ាយបានឱ្យដឹងថា៖ ខ្ញុំចេះធ្វើនំលម្អងចេកអាស្រ័យម្ដាយបង្ហាត់បង្ហាញតាំងពីនៅតូចម៉្លេះ។ ធម្មតាខ្ញុំលក់នំចាប់ពីម៉ោង ៤ - ៨ ល្ងាច ក្នុងមួយថ្ងៃៗគិតជាមធ្យម រកបានប្រាក់ចំណូលប្រមាណ ២០០.០០០ ដុង ប៉ុន្តែក្នុងបណ្ដាថ្ងៃបុណ្យទានដែលមានភ្ញៀវមកច្រើន ខ្ញុំលក់នំពេញមួយថ្ងៃ ចំណេញបានពី ៥០០.០០០-៧០០.០០០ ដុង។ មានអ្នកជាច្រើនសួរថា ម្ដេចមិនជ្រើសយកមុខរបរផ្សេងមានប្រាក់ចំណូលខ្ពស់ជាង ពេល នោះ ខ្ញុំបានត្រឹមតែសើច។ តាំងពីតូច រាល់ពេលដែលម្ដាយខ្ញុំធ្វើនំរួច ខ្ញុំជួយម្ដាយទូលកណ្ដៀតយកទៅលក់គ្រប់ទីកន្លែងនៅក្នុងភូមិ។ ពេលម្ដាយចាស់មិនអាចធ្វើនំបានត ទៅទៀត ម៉្លោះហើយខ្ញុំក៏ស្នងបន្តមុខរបររបស់ម្ដាយ។ របរនេះបើទុកជាមិនធ្វើមានធ្វើបានក៏ដោយ ប៉ុន្តែរួមចំណែកជួយឱ្យគ្រួសារខ្ញុំ មានប្រាក់ចំណូលបន្ថែម និងលំនឹងជីវភាព និងរក្សាបាននំប្រពៃណីខ្មែរទៀតផង។

នំបំពង់ នំលម្អងចេកប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។
     នំបំពង់ នំលម្អងចេកជាអំណោយសាមញ្ញនៃវ័យកុមារ ប៉ុន្តែតែងមានកម្លាំងទាក់ទាញ ប្រកបដោយភាពខុសប្លែក។ សំឡឹងមើលអ្នកធ្វើនំកំពុងមមាញឹកដើម្បីបញ្ចេញពីជំនាញ របស់ខ្លួនធ្វើនំបម្រើភ្ញៀវទេសចរជាពិសេស គឺកុមារា-រី។ នំក្ដៅហុយ ស្រួយខ្ញោកខ្ញុំមាន អារម្មណ៍នឹកឃើញពីវ័យកុមារ។ បើសិនបានអង្គុយជុំគ្នាជាមួយមិត្តភ័ក្ដិញុាំនំបំពង់នំលម្អងចេក រៀបរាប់ពីនេះពីនោះប្រាប់គ្នា មិនដឹងតើសប្បាយយ៉ាងណាទេ៕   អត្ថបទ-រូបថត៖ សុខា- សម្បត្តិ

 

 

ដំណឹងនិងអត្ថបទថ្មីៗ
  • លោកគ្រូ ថាច់វិន្ទ អស់ពីចិត្តដើម្បីបុព្វហេតុអប់រំជនជាតិ (27/10)
  • ឃុំហ្វៀងហោយ រៀនសូត្រតាមអ៊ំហូ (29/09)
  • ស្ម័គ្រចិត្តសុំបំបាត់ឈ្មោះពីបញ្ជីគ្រួសារក្រីក្រ (25/08)
  • លោកមាថាច់វៀង រៀនសូត្រ និងធ្វើតាមអ៊ំ ក្នុងការ " អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ" (15/08)
  • លោក ថាច់ហ្វាយ ជាគំរូភ្លឺស្វាងក្នុងសហគមន៍ (15/08)
  • អតីតយុទ្ធជនឆ្លងកាត់ភាពក្រីក្រ និងសកម្មចូលរួមការងារសង្គម (21/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......