អនុវត្តចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» គិតតាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកកូវង៉ាង កសាងទម្រង់ «ប៉ិនប្រសប់ការងារប្រជាចលនា» លើបណ្ដាវិស័យបាន ២៨២ ទម្រង់ ដោយមានសមាជិក ៣.៤៤១ រូបចូលរួម។ ក្នុងនោះ វិស័យសេដ្ឋកិច្ច ចំនួន ៧៣ ទម្រង់ មានសមាជិក ៨៧៦ រូប វិស័យវប្បធម៌ សង្គម ចំនួន ១៥២ ទម្រង់ មានសមាជិក ១.៨២៤ រូប វិស័យការពារជាតិ សន្តិសុខ ចំនួន ១៩ ទម្រង់ មានសមាជិក ២៨៥ រូប វិស័យកសាងប្រព័ន្ធនយោបាយ ចំនួន ៣៨ ទម្រង់ មានសមាជិក ៤៥៦ រូប។
បណ្ដាសមាជិកក្លឹប «ផ្សព្វផ្សាយ អប់រំច្បាប់» វត្តកំពង់ទូកប្រជុំជីវភាពតាមការកំណត់។
យោង តាមស្ថានភាពជាក់ស្ដែង បណ្ដាស្ថាប័ន អង្គភាព មូលដ្ឋានបានជ្រើសរើសទម្រង់ «ប៉ិនប្រសប់ការងារប្រជាចលនា» សមស្របដើម្បីបង្កភាពសាយភាយទូលំទូលាយយទៅក្នុងសហគមន៍។ ជាតួយ៉ាងដូចជា៖ លើវិស័យនយោបាយ សេដ្ឋកិច្ច -សង្គម អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងបន្ថយភាពក្រីក្រស្ថិរភាព មានទម្រង់ « ចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ កសាងទីស្នាក់ការគណៈកម្មការប្រជាជនភូមិ អនុសង្កាត់» ចលនា ប្រជាជនស្ម័គ្រចិត្តរួមវិភាគទានជាង ៥,៧ ពាន់លានដុង ថ្ងៃពលកម្ម ជាង ២.៥០០ ថ្ងៃ បរិច្ចាគដីជាង ១៣.១៩៣ ម៉ែត្រក្រឡាសម្រាប់ធ្វើថ្មី ជួសជុល បង្កើនកម្រិតប្រឡាយវាលស្រែដោយមានប្រវែងប្រមាណ ៣.៨៤៧ ម៉ែត្រ និងផ្លូវគមនាគមន៍ប្រវែង ២.៧៨៥ ម៉ែត្រ។ ទម្រង់ ចិញ្ចឹមសត្វ ដាំដំណាំ «បង្កការងារធ្វើនៅនឹងកន្លែងជូនពលករ»ជួយគ្រួសារកសិករ ៣០៩ គ្រួមានការងារធ្វើលំនឹង ចាកផុតភាពក្រីក្រ ឈានឡើងធូរធា។ ជាមួយទម្រង់ «ឧបត្ថម្ភលំនៅឋានជូនសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងពលករក្រីក្រ» របស់បណ្ដាអង្គការចាត់តាំងមហាជន បាន ជាង ១៣០ ខ្នង សរុបតម្លៃ ជាង ៧ ពាន់លានដុង។
ចាប់ពីឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចលនាព្រះចៅអធិការនៃបណ្ដាវត្ត និង សប្បុរសជនក្នុង និងក្រៅស្រុកកសាងផ្ទះសាមគ្គីធម៌ឧបត្ថម្ភដល់ជនក្រីក្រ បានជាង ១០ ខ្នង តម្លៃក្នុងមួយខ្នងៗ ៩៥ លានដុង។
លោក ង្វៀងវ៉ាំងត្រាយ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាងបានឱ្យដឹងថា៖ អនុវត្តចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» បានបញ្ជាក់ឱ្យឃើញថា ជាការបង្កើនស្មារតីយល់ដឹងរបស់ផ្នែកគ្រប់លំដាប់ថ្នាក់ កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម បំផុតគឺអ្នកជាប្រមុខយល់បានពីប្រសិទ្ធភាពនៃចលនា។ ផ្ដើមពីនោះ កំណត់ទិសដៅច្បាស់ពីខ្លឹមសារសំខាន់ក្នុងដំណាក់កាល ប្រភេទរូបភាព និងអង្គភាពនីមួយៗ ត្រូវគាំទ្រដល់ផលប្រយោជន៍ ស្របច្បាប់យ៉ាងពិតប្រាកដ បង្កជាថាមពលដើម្បីពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាជន។
ក្រៅពីនោះ បណ្ដាទម្រង់ក្លឹប «អប់រំ បណ្ដាមុខសញ្ញានៅនឹងសហគមន៍និងគ្រួសារ» និងទម្រង់ក្លឹប «ផ្សព្វផ្សាយ អប់រំច្បាប់» បានបង្កើតឡើងនៅតាមបណ្ដាវត្តខ្មែរលើភូមិសាស្រ្តក៏ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាជន ជាពិសេសគឺចំពោះព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរ។ ជាក់ស្ដែងដូចជាទម្រង់ក្លឹប «ផ្សព្វផ្សាយ អប់រំច្បាប់»នៅវត្តកំពង់ទូក(ឃុំហ៊ីបហ្វា) បានស្រុកវាយត្លម្លៃខ្ពស់អំពីប្រសិទ្ធភាពក្នុងការរួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរ។
លោក ថាច់ចន្ទសេរី អធិការក្លឹប «ផ្សព្វផ្សាយ អប់រំច្បាប់»វត្តកំពង់ទូកមានប្រសាសន៍ថា៖ ចាប់ពីពេលចេញបង្ហាញមុខ និងធ្វើសកម្មភាព បណ្ដាសមាជិកក្នុងក្លឹបតែងចាត់ទុកការងារផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយ បណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត។ល។ ទាក់ទងដល់ជនរួមជាតិជាការសំខាន់។ អាស្រ័យហេតុនោះ សណ្ដាប់ធ្នាប់នៃការរស់នៅរបស់ជនរួមជាតិខ្មែរកាន់តែបានល្អប្រសើរជាង បណ្ដាករណីបំពានច្បាប់ អបាយមុខសង្គមក្នុងជនរួមជាតិខ្មែរបានកាត់បន្ថយ គួរឱ្យពណ៌នា។
លើវិស័យវប្បធម៌ សង្គម «ប៉ិនប្រសប់ការងារប្រជាចលនា» ពង្រីកបានប្រសិទ្ធភាពក្នុងការងារសមាគមជាមួយទម្រង់ «នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ ពូកែការងារប្ររដ្ឋរ៉ាប់រងការងារគ្រួសារ កសាងគ្រួសារសុភមង្គល»។ គិតមកទល់ពេលនេះ ទូទាំងស្រុក កសាងបាន ២៩ ទម្រង់ ក្រុមស្វ័យគ្រប់គ្រង តំបន់អាសយជនគ្មានជនល្មើស ពាក់ព័ន្ធដល់អបាយមុខសង្គម ចងសម្ព័ន្ធអាសយដ្ឋានមនុស្សធម៌ឧបត្ថម្ភនារីក្រីក្រ អនាថា ក្រឡអង្ករមេត្តាធម៌ កសាងភូមិ អនុសង្កាត់ ទីប្រជុំជនវប្បធម៌ ភ្ជាប់ជាមួយការកសាងជនបទថ្មី ជួយឱ្យស្រុកអនុវត្តសម្រេចលក្ខឋានជនបទថ្មី រួចបានទទួលស្គាល់នាពេលកន្លង៕
អត្ថបទ-រូបថត៖ សម្បត្តិ