• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

លទ្ធផលជាក់ស្តែងអំពីសន្និបាតផ្សព្វផ្សាយ បំពាក់បំប៉នគោលនយោបាយជនជាតិ និងការងារជនជាតិ

05/09/2023 - 13:52

តាំងពីដើមឆ្នាំ ២0២៣ មកដល់ពេលនេះ គណៈជនជាតិខេត្តសហការជាមួយបណ្តាមន្ទីរ ស្ថាប័នខេត្ត ចាត់តាំងផ្សព្វផ្សាយច្បាប់បាន ២៤ លើក ជូនតំណាង ៣.១១៤ អង្គ និងរូបដែលជាអ្នក មានប្រជាប្រិយភាព ព្រះសង្ឃ និងគណៈកម្មការអារាមាភិបាលវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៤៣ វត្តក្នុងខេត្ត តំណាងឲ្យប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងខេត្ត។ល។ ខ្លឹមសារ សហការផ្សព្វផ្សាយ៖ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ របស់ គណៈកម្មាធិការបក្សខេត្ត ស្តីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ គោលនយោបាយគាំពារសុខាភិបាល វិធីសាស្រ្តក្នុងការ ផ្សព្វផ្សាយច្បាប់វិជ្ជមាន។ល។

ព្រះសង្ឃ និងប្រជាជនជាអ្នកមានប្រជាប្រិយភាពចូលរួមសន្និបាតផ្សព្វផ្សាយ។

យើងខ្ញុំមានឱកាសជួបសំណេះសំណាលមួយតំណាងមួយចំនួនដែលចូលរួមសន្និបាតផ្សព្វផ្សាយ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចឆ្នាំ ២0២៣ នៅគណៈកម្មាធិការប្រជាជនសង្កាត់លេខ ៩ ក្រុង ត្រាវិញ កាលពីសប្តាហ៍កន្លង ដោយមានតំណាងជាង ១00 នាក់ និមន្ត និងអញ្ជើញមកពីស្រុកចូវថាញ់ កាងឡុង និងទីក្រុងត្រាវិញ ។
មីងគាងធីប៊ី អ្នកមានប្រជាប្រិយភាពនៅភូមិក្នុងស្រុក បេ ឃុំហ្វាឡើយ មានប្រសាសន៍ថា៖ ការចូលរួមសន្និបាតលើកនេះ ខ្ញុំបានរៀនសូត្រចំណេះដឹងថ្មីៗជាច្រើន ក្នុងនោះប្រការគប្បីដឹងអំពីគាំពារសុខាភិបាលសម្រាប់គ្រួសារ។ តាមរយៈចំណេះដឹងដែលខ្ញុំបានយល់ ខ្ញុំនឹងចូលរួមផ្សព្វផ្សាយដល់ ប្រជាជនក្នុងភូមិ។ ជាពិសេសគឺផ្សព្វផ្សាយអំពីគោលនយោបាយគាំពារសុខាភិបាលដើម្បីឱ្យប្រជាជនបង្កើនការយល់ដឹងអំពីខ្លឹមសារ ក៏ដូចជាប្រយោជន៍នៃការចូលរួមគាំពារសុខាភិបាលសម្រាប់ គ្រួសារ ដើម្បីឲ្យប្រជាជនម្ចាស់ការក្នុងការទិញបណ្ណគាំពារសុខាភិបាល។ ពីព្រោះនៅពេលចូលរួម ទិញបណ្ណគាំពារសុខាភិបាល មូលនិធិគាំពារសុខាភិបាលនឹងចំណាយប្រាក់សម្រាប់ការពិនិត្យ ព្យាបាលជំងឺតាមច្បាប់វិជ្ជមាន រួមចំណែកកាត់បន្ថយការបង់ខាតរបស់គ្រួសារ។
ព្រះតេជគុណ ទ្រឿងហឿង អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត-ប្រធានគណៈកម្មាធិការសិក្សានៃសមាគមខេត្តមានថេរដីកាថា៖ ដោយបានចូលរួមពិធីនេះ បានជំនួយឲ្យអាត្មា យល់បន្ថែមអំពីគោលការណ៍ គោលមាគ៌ានយោបាយច្បាប់របស់បក្ស និងរដ្ឋពាក់ព័ន្ធនឹងពុទ្ធបរិស័ទខ្មែរក្នុងខេត្ត ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ អាត្មានឹងស្នើគណៈអចិន្ត្រៃយ៍សមាគម ព្រះសង្ឃសមាគ្គីស្នេហាជាតិខេត្តធ្វើការផ្សព្វផ្សាយខ្លឹមសារច្បាប់វិជ្ជមានទាំងនោះប្រគេន និងជូនដល់ព្រះសង្ឃ មាមីងពុទ្ធបរិស័ទ ដើម្បីព្រះសង្ឃ និងពុទ្ធបរិស័ទ បង្កើនស្មារតីទទួលខុសត្រូវ គោរព អនុវត្តល្អតាមគោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ និងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងខេត្ត ស្ថិរភាព។
លោក គាងនិញ ប្រធានគណៈជនជាតិខេត្តបានផ្តល់ដំណឹង៖ ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត កិច្ចសហការយ៉ាងស្អិតល្មួតរវាង បណ្តាមន្ទីរ ផ្នែក ខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក-ទីក្រុង បង្កលក្ខណៈងាយស្រួលជូនគណៈជនជាតិខេត្តអនុវត្តសម្រេចភារកិច្ចក្នុងការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយសម្រេចបានគុណភាព ខ្ពស់ក៏អាស្រ័យបានអ្នករាយការណ៍យកចិត្តទុកដាក់ផ្សព្វផ្សាយច្បាស់លាស់តាមប្រធានបទនីមួយៗ ទាក់ទងនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋានញុាំងឱ្យតំណាងចូលរួមយល់ច្បាស់អំពីការយកចិត្ត ទុកដាក់របស់មជ្ឈិមរបស់គណៈកម្មាធិការបក្ស-គណៈកម្មាធិការប្រជាជនខេត្តចំពោះការងារជនជាតិភាគតិចក្នុងខេត្ត។ ក្នុងពិធីផ្សព្វផ្សាយនីមួយៗ តំណាងជាច្រើនបានពិគ្រោះ ប្តូរយោបល់ រួចបានអ្នករាយការណ៍វិភាគ ពន្យល់ និងបកស្រាយបំភ្លឺពីបញ្ហានានាទាក់ទងនឹងការងារជនជាតិ និងគោលនយោបាយជនជាតិ ។ តាមរយៈការរៀនសូត្រនោះ គណៈចាត់តាំងសង្ឃឹមថា បណ្តាតំណាងនឹងបន្ត ការផ្សព្វផ្សាយដល់ព្រះសង្ឃ និងមាមីងខ្មែរបង្កើនការយល់ដឹង និងអនុវត្តឱ្យបានល្អ ដើម្បីរួមចំណែក បង្កើតការឯកភាពសង្គម និងពង្រឹងធ្លុងមហាសាមគ្គីជនជាតិឲ្យកាន់តែរឹងមាំជាងទៀង៕ សុជា

 

ដំណឹងនិងអត្ថបទថ្មីៗ
  • នារីខ្មែរឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ (12/09)
  • ឃុំចូវដៀង៖ ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការកសាងជនបទថ្មី (05/09)
  • ស្ម័គ្រចិត្តសុំបំបាត់ឈ្មោះពីបញ្ជីគ្រួសារក្រីក្រ (25/08)
  • លោកមាថាច់វៀង រៀនសូត្រ និងធ្វើតាមអ៊ំ ក្នុងការ " អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ" (15/08)
  • លោក ថាច់ហ្វាយ ជាគំរូភ្លឺស្វាងក្នុងសហគមន៍ (15/08)
  • “ហោចណាស់ខ្ញុំក៏ចេះសរសេរឈ្មោះខ្លួនឯងដោយអក្សរសាស្រ្តខ្មែរលើខ្នងសំបុត្រសម្រាប់ ប្រគេនបច្ច័យដល់ព្រះសង្ឃនៅពេលដែលមានធ្វើបុណ្យសុន្ទរ៍ទានម្តងម្កាលដែរ” (28/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......