តាំងពីទទួលនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរមក (ក្នុងឆ្នាំ២០១៨) លោក ថាច់អាង នៅភូមិអូរត្រាវត្បូង ឃុំតឹបង៉ាយ តែងចូលរួមជាមួយរដ្ឋអំណាច អង្គការចាត់តាំងមហាជនភូមិដើម្បីចលនាប្រជាជនចូលរួមកសាងបណ្តាលក្ខឋានភូមិជនបទថ្មី។ ជាពិសេសចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវកៅស៊ូ ផ្លូវបេតុង បង្គោលភ្លើង តភ្ជាប់ពីភូមិមួយទៅភូមិមួយ ។ល។ សរុបថវិកាជិត ៥០០ លានដុង រួមចំណែកជាមួយរដ្ឋអំណាច មូលដ្ឋានអនុវត្តសម្រេចជោគជ័យលក្ខឋានឃុំជនបទថ្មីកាលពីឆ្នាំ ២០១៤។
លោក ថាច់អាង (ខាងឆ្វេង) ពិគ្រោះជាមួយលោកវិញថាញ់ហុងអំពីការចលនាប្រជាជនកសាងបង្គោលភ្លើង
បំភ្លឺតាមដងផ្លូវ។
ភូមិអូរត្រាវត្បូងមានគ្រួសារប្រជាជនជាង ៣០០ គ្រួសារ ក្នុងនោះជនជាតិខ្មែរជិត៣០%។ លោក ថាច់អាង មានប្រសាសន៍ថា ខ្ញុំមានបំណងរួមចំណែកក្នុងការចលនា ប្រជាជនអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ម្ល៉ោះហើយ នៅពេលប្រជុំម្តងៗ ខ្ញុំតែង បំពេញយោបល់ក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវនៅជនបទ។ ក្នុងការចលនា ខ្ញុំតែងពន្យល់ឲ្យមាមីងយល់អំពីគោលដៅរបស់បក្ស និងរដ្ឋក្នុងការកសាងជនបទថ្មី គឺដើម្បីអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ល។ ដូច្នោះហើយ នៅពេលសហការផ្សព្វផ្សាយដល់ប្រជាជនរួចបានប្រជាជនយល់ស្រប និងចូលរួមកសាងជនបទថ្មីយ៉ាងសកម្ម។
លោក វិញថាញ់ហុង ប្រធានគណៈកម្មការប្រជាជនភូមិអូរត្រាវត្បូង ឃុំ តឹបង៉ាយ បានឲ្យដឹងថា៖ អាស្រ័យអនុវត្តល្អការងារផ្សព្វផ្សាយ ជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង និងអនុវត្តបានល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន តាមគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ” ទើបចលនាកសាងផ្លូវជនបទនៅភូមិអូរត្រាវត្បូងតែងបានប្រជាជនគាំទ្រយ៉ាងពេញទំហឹង។ បច្ចុប្បន្ន ក្នុងរដូវភ្លៀងភូមិគ្មានផ្លូវល្បាប់ជ្រាំប៉ប៉ិចប៉ប៉ាក់ដូចពីមុនទៀតឡើយ។ សម្រេចបានលទ្ធផលដូចបច្ចុប្បន្ន ដោយសារការរួមចំណែកយ៉ាងសកម្មរបស់កម្មាភិបាល ប្រជាជនទាំងមូលក្នុងភូមិ។ ក្នុងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់លោក ថាច់អាង តែងរួមដំណើរជាមួយសាខាបក្ស រដ្ឋអំណាចភូមិ ក្នុងដំណើរការចលនាប្រជាជនចូលរួមកសាងភូមិសម្រេចសម្បទាជាភូមិជនបទថ្មី ។ ជាពិសេសចលនាប្រជាជនបរិច្ចាគដីដើម្បីកសាងផ្លូវ បង្គោលភ្លើង បំភ្លឺផ្លូវនៅជនបទ។ល។
ទទួលស្គាល់ការរួមចំណែករបស់លោក ថាច់អាង គណៈជនជាតិខេត្តបានជូនលិខិតសរសើរជាច្រើនច្បាប់ដល់លោក ក្នុងនោះមានលិខិតសរសើរសម្រេចស្នាដៃឆ្នើមក្នុងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២១-២០២២៕
អត្ថបទ - រូបថត៖ សុជា