• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 01/12/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

សិក្ខាកាមជិត ៨០០ នាក់ចូលរួមវគ្គហ្វឹកហាត់បំពាក់បំប៉នង្កើនចំណេះដឹងមុខជំនាញ បង្រៀនបំពេញវិជ្ជាភាសាខ្មែរ

03/11/2023 - 08:03

គិតតាំងពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា មន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តចាត់តាំងបើកថ្នាក់បំពាក់បំប៉នបង្កើនចំណេះដឹងមុខជំនាញបង្រៀនបំពេញវិជ្ជាភាសាខ្មែរជូនសិក្ខាកាមជិត ៨០០ នាក់ ដែលជាព្រះឧទ្ទេសាចារ្យ អាចារ្យបង្រៀនភាសាខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត។

   

គ្រូបង្រៀន និងសិក្ខាកាមចូលរួមវគ្គហ្វឹកហាត់នៅមណ្ឌលវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់។

     ខ្លឹមសារនៃការហ្វឹកហាត់រួមមាន៖ ផ្សព្វផ្សាយសេចក្តីណែនាំ ៣៤/TT-BGDĐT ចុះថ្ងៃទី ១៥/៩/២០២០ ស្តីពីការផ្សព្វផ្សាយកម្មវិធីអប់រំសកលមុខវិជ្ជាភាសាខ្មែរ។ សារលិខិតលេខ ៣៨៩៧/BGDĐT-GDĐT ចុះថ្ងៃទី ៣/៨/២០២៣ ស្តីពីការណែនាំបង្រៀនមុខវិជ្ជាភាសាជនជាតិភាគតិចសម្រាប់សិស្សថ្នាក់ទី ១ ទី ២ និងទី ៣ ឆ្នាំសិក្សា ២០២៣-២០២៤ ជូនបណ្តាមូលដ្ឋានអប់រំក្នុងទូទាំងខេត្ត។ ផ្សព្វផ្សាយសារលិខិតណែនាំលេខ ៨៧៨/HD- SGDĐT ចុះថ្ងៃទី ១៩/៥/២០២៣ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល ស្តីពីការចាត់តាំងបង្រៀនបំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសគណៈមហានិកាយខ្មែរក្នុងខេត្ត ឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាជាបន្តបន្ទាប់។

     ឆ្លងតាមរយៈវគ្គហ្វឹកហាត់នេះ ជំនួយឲ្យគ្រូបង្រៀន (ព្រះឧទ្ទេសាចារ្យ អាចារ្យបង្រៀន) បំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្តបានយល់អំពីគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការបង្រៀន និងរៀនភាសារបស់ជនជាតិភាគតិច។ ក្នុងនោះ មានគោលការណ៍ គោលមាគ៌ានយោបាយរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តស្តីពីការបង្រៀន និងរៀនបំពេញវិជ្ជាភាសាខ្មែរនៅតាមបណ្តាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ។ ជំនួយឲ្យកម្មាភិបាលទទួលបន្ទុកការងារអប់រំជនជាតិនៃការិយាល័យអប់រំ -បណ្តុះបណ្តាក្នុងខេត្ត និងកម្មាភិបាល គ្រូបង្រៀននៅបណ្តាសាលាបឋមសិក្សា បង្កើនចំណេះដឹងក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វាយតម្លៃសិស្សរៀនមុខវិជ្ជាភាសាខ្មែរនៅបណ្តាសាលាតាមវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ។ ជាពិសេសជំនួយឲ្យគ្រូបង្រៀនបង្កើនចំណេះដឹងក្នុងការធ្វើគម្រោងមេរៀនសម្រាប់បង្រៀនមុខវិជ្ជាភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យជូនសិស្សានុសិស្សដែលមានអាយុខុសៗគ្នា។

     វគ្គហ្វឹកហាត់បំពាក់បំប៉នយោងតាមផែនការលេខ ១0៧ KH- SGDĐT ចុះថ្ងៃទី ៦ /១០/២០២៣ របស់មន្ទីរអប់រំ-បណ្តុះបណ្តាល៕

ដំណឹង​-រូបថត៖ សុជា

ដំណឹងនិងអត្ថបទថ្មីៗ
  • ប្រជាជនភូមិឫស្សីម្គម្ព សាមគ្គីជួយគ្នាពង្រីកសេដ្ឋកិច្ច (17/11)
  • គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយ៖ ពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិ (10/11)
  • លោកមា ថាច់អាង រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី (10/11)
  • មូលដ្ឋានពុទ្ធសាសនាគណៈមហានិកាយខ្មែរចូលរួមការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលនៃធាតុអាកាស (10/11)
  • ប្រសិទ្ធភាពពីការងារសហការរវាងរណសិរ្សមាតុភូមិវៀតណាមស្រុក និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ (07/11)
  • សាមគ្គីកសាងជនបទថ្មី (07/11)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......