វត្តចម្បាអង្គរជ័យស្ថិតនៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ។ វត្តបានកសាងឡើង កាលពីគ្រឹស្តសករាជ ១៦៤២ ពុទ្ធសករាជ ២១៨៥”។ ខាងដើមវត្តបាន កសាងឡើងនៅលើតំបន់ដីរបស់លោកតានាមទេស និងលោកយាយនាម សោនៅភូមិចំការដែលមាន សទ្ធាជ្រះថ្លាប្រគេនកសាងហើយបានព្រះតេជគុណ នាមសួសគង់នៅវត្តចម្បកមាសខឿន និមន្តមកធ្វើសមាធិធម៌ក្នុងព្រៃនេះ។ មណ្ឌលនៃភូមិវត្តនេះបរិបូរណ៍ទៅដោយព្រៃឈើស៊ុមទ្រុម។ ផ្ទះរបស់ពុទ្ធបរិស័ទនៅទីនោះសាងសង់ឃ្លាតឆ្ងាយពីគ្នា ។
ព្រះវិហារវត្តចម្ការ ។
ជាសក្ខីភាពដល់សព្វថ្ងៃនេះមានដីទចំនួនខ្ពស់ៗគឺជាកន្លែងកុដិ សាលាព្រះវិហារ ពីសម័យនោះ ថែមទាំងគេនិយាយហៅថាវត្តចាស់ វត្តចំការចាស់ ជាប់រហូតមកដល់ឥឡូវ។ ផ្ទៃដីរួមមាន ១២.០៨៤ ម៉ែត្រក្រឡា ម៉្យាងមួយវិញទៀតការកសាងវត្តនៅទីនេះ ពុំបាន ឋិតថេររហូរឡើយ។ ឯនាមវត្តសម័យនោះពុំបានចារជាលាយលក្ខណ៍ក្នុងទំព័រសាវតាឡើយ។
មូលហេតុដែលនាំឱ្យរុះរើមកកសាងនៅកន្លែងថ្មីដូចនាពេលសព្វថ្ងៃវិញនោះចាស់ទុំបានដំណាលថាក្នុងយុគ្គស័យនោះដោយ មានពួកខ្មោច បិសាចប្រេតកាចចង្រៃច្រើនធ្វើទុក្ខ បុកម្នេញសំដែងអការផ្សេងៗមាននិមិ្មតកាយយកផេះចង្ក្រានឬដីខ្សាច់ដាក់ពេញឆ្នាំងបាយលោកជាហេតុនាំឱ្យនៅទីនោះទៀតលែងកើត ក៏រុះរើមកកសាងកន្លែងថ្មីវិញ។
វត្តចំការថ្មីនេះកសាងឡើងដោយស្នា ព្រហស្ថព្រះតេជគុណនាមទេព្វ គ្រឹស្តសករាជ ១៧៨១ ពុទ្ធសករាជ ២៣២៥ លើផ្ទៃដីរួមមាន ២៣.៤១០ ម៉ែត្រក្រឡាជា ផ្ទៃដីស្រែ និងថ្លុកត្រពាំងរបស់លោកតា នាមកែ និងលោកយាយនាមពេជ្រនៅភូមិចំការ ព្រមទាំងលោកតានាមម៉ី លោកយាយនាមច័ន្ទ នៅភូមិក្រសាំងបានប្រគេនវត្ត។ មួយវិញទៀតបុរាណាចារ្យបានប្រសិទ្ធិនាមថាវត្ត ចម្បាអង្គរជ័យ នាមនៃវត្តនេះតាមរឿង ដំណាលថាសំដៅយកដើមចំប៉ាមួយដើមធំដុះនៅលើផ្ទៃដីភូមិវត្ត ខាងក្រោមដើមចំប៉ា មានទីលំនៅផ្ទះអ្នកតាឈ្មោះថាអង្គរជ័យ រួមភាគទាំងពីបទទៅឱ្យឈ្មោះថា “ចម្បាអង្គរជ័យ”ដូចនាពេលបច្ចុប្បន្ននេះ។ បើគិត ទៅតាមព្រះចៅអធិការគ្រប់គ្រងជំនាន់មាន ០៩ ព្រះអង្គ។ បណ្តាព្រះឧបជ្ឈាយ៍ ព្រះចៅអធិការមួយជំនាន់ៗពេលទទួលនាទីជាព្រះចៅអធិការសុទ្ធតែមានស្នាព្រះហស្តខំខ្នះខ្នែងកសាងព្រះជីរិ៍ដម្កលទុកក្នុងរោង ឧបោសថាគារ កុដិ សាលា រោងភត្ត តូប សមាធិ កុដិជាន់ កុដិរត ដឹកនាំភិក្ខុ សាមណេរ ឧបាសក ឧបាសិកាក្នុងចំណុះជើងវត្ត របស់ព្រះអង្គឱ្យយល់ពីតម្លៃពុទ្ធសាសនា ព្រមទាំងដឹកនាំឱ្យរៀននៅធុរៈទាំង ២ រៀន សូត្រវិបស្សនាធុរៈ នឹងគន្ធធុរៈ ប្រតិបតិ្តកល្យាណកម្មសាងត្រៃទ្វារឱ្យបរិស័ទហ្មតចត់រៀនសូត្រធម៍អាថ៌ វិន័យ និងបើក វិបស្ស នាធុរៈ ។ល។
បច្ចុប្បន្ននេះវត្តបានអារាធនានិមន្តព្រះវិបស្សនាចារ្យ សង្ឃសុន្ទរោ សឺនតើន បើកបង្រៀនសមាធិធម៌ជូនព្រះសង្ឃនិងពុទ្ធបរិ ស័ទគ្រប់ចតុទិស និមន្ត និងអញ្ជើញមកស្នាក់ អាស្រ័យរៀនសូត្រ។ ហើយស្នាព្រះហស្តយ៉ាងធំរបស់ព្រះអង្គគឺព្រះអង្គបានប្រគេនដីស្រែចំនួន ០៩ កុង ទុកជាសម្បត្តិវត្ត កសាងសំណង់ស្ថាបត្យកម្មដោយផ្ទាល់ព្រះ ហស្តរបស់ព្រះអង្គដូចជា៖ សាងសង់ថ្មី ព្រះវិហារ កុដិរត ឧបដ្ឋានសាលា ២ ជាន់ សាលាទាន ព្រះចេតិយ ខ្លោងទ្វារ កំពែង វត្ត បង្គោលទង់ បូជនីយដ្ឋាន ។ល។ បណ្តាសំណង់ទាំងនេះសុទ្ធតែប្រនិតលម្អដោយ រចនាក្បូរក្បាច់លានក្បាច់លិចក្បាច់លោតបូរាណសុទ្ធសាធបង្កបដោយលក្ខស្ថាបត្យកម្មខ្មែរ និងក្បាច់ផ្កាភ្ញីជាដើម បង្ហាញឱ្យឃើញទីអារាមដ៏ចំណាស់មួយក្នុងបណ្តាវត្តដែលមានភាពចំណាស់ជាងគេក្នុងខេត្ត។ ក្រៅពីការងារវត្តអារាម អាស្រ័យដោយព្រះ ទ័យយល់ឃើញថា កូនចៅពុទ្ធបរិស័ទត្រូវការមតេយ្យសាលាសម្រាប់រៀនសូត្រជាចាំបាច់នៅនឹងភូមិស្រុក។ ដូច្នោះហើយព្រះឧបជ្ឈាយ៍ក៏ស្ម័គ្រចិត្តបរិច្ចាគឌី ៥០០ ម៉ែត្ ក្រឡា និងគ្រឿងឈើ ស័ង្គសីរបស់វត្ត កសាងមតេយ្យសាលាបាន ០២ បន្ទប់នៅនឹង ភូមិស្រុក។ នៅថ្ងៃពេញបូណ៌មី ខែដាច់ និងបណ្តាថ្ងៃបុណ្យដែលចាត់តាំងក្នុងវត្ត ព្រះឧបជ្ឈាយ៍សំដែងធម៌ទេសនាសង្ឃឱវាទណែនាំពុទ្ធបរិស័ទឱ្យប្រកបរបររកទទួលទានដោយសុចរិតត្រឹមត្រូវដែលផលប្រយោជន៍ដល់សង្គម និងគ្រួសារ។
ខ្លោងទ្វារវត្តចម្ការ។
សព្វថ្ងៃនេះ ពុទ្ធបរិស័ទចំណុះជើងវត្ត មាន ១៣ វេន ព្រះឧបជ្ឈាយ៍បានណែនាំឱ្យ បង្កើតក្រុមសង្គហធម៌។ ក្រុមសង្គហធម៌ ទាំងនេះ បើសិនក្នុងគ្រួសារណាមានគ្រោះអាសន្នដូចជាមានលោកយាយលោកតា ព្រឹទ្ធាចារ្យ បុណ្យសពជាដើមនោះគឺក្រុមសង្គហធម៌នេះចាត់តាំងសូត្រធម៌ឬនិមន្ត ព្រះសង្ឃសូត្រមន្តចម្រើនព្រះជន្មាយុជូន លោកយាយលោកតាឬក៏ចូលកុសល ជាអង្ករ និងសាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារបុណ្យ សពជាបន្ទាន់។
ព្រះឧបជ្ឈាយ៍សើុងតើន ឆ្នាំនេះព្រះអង្គមាន ព្រះជន្មាយុកាន់តែច្រើន កម្លាំងក៏ខ្សោយពិបាកនឹងធ្វើសម្រេចជាស្ថាពរនូវការងារវត្តច្រើនយ៉ាង ប៉ុន្តែព្រះអង្គនៅតែខិតខំជួស ជុល កសាងវត្តអារាម ហើយរួមកម្លាំងជាមួយ នឹងសមាគមព្រះសង្ឃសាមគ្គីហ្នេហាជាតិខេត្ត ស្រុក ព្រះចៅអធិការនានាវត្តយកព្រះ ទ័យទុកដាក់ដល់អ្នកក្រីក្រក៏ដូចជាការសិក្សារៀនសូត្ររបស់កូនចៅពុទ្ធបរិស័ទខ្មែរ។ ចំណែកការចាត់តាំងរៀនបាលី- វិន័យបំពេញវិជ្ជារបស់ព្រះសង្ឃព្រះឧបជ្ឈាយ៍បានប្រគល់ភារកិច្ចទៅលើព្រះអង្គ អនុប្រធានសង្ឃ និងគណៈអារាមភិបាលវត្តទទួលបន្ទុកចាត់តាំង៕ អត្ថបទ-រូបថត៖ រតនា