• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

ទទួលប្អូនៗចូលរៀនអក្សរសាស្រ្តខ្មែររដូវវិស្សមកាលនៅក្នុងវត្ត

06/06/2023 - 10:08

បានក្លាយជាទំនៀមប្រចាំឆ្នាំ ឱ្យតែដល់រដូវវិស្សមកាល បណ្ដាវត្តខ្មែរលើភូមិសាស្រ្តខេត្តត្រាវិញតែងទទួល សិស្សជាកូនចៅជនរួមជាតិខ្មែរចូលរៀនអក្សរសាស្រ្តខ្មែរដើម្បីពង្រឹងចំណេះដឹង ភាសាអក្សរសាស្រ្តជាតិរបស់ខ្លួន។

     

ម៉ោងរៀនអក្សរសាស្រ្តខ្មែររបស់ប្អូនៗក្នុងរដូវវិស្សមកាល។

   ឆ្នាំនេះថ្នាក់រៀនអក្សរសាស្រ្តខ្មែរនៅវត្តអំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ប្រព្រឹត្តទៅបានរូតជាងសព្វឆ្នាំ។ ក្រោយពេលប្អូនប្រឡងបណ្ដាវិញ្ញាសាក្នុងឆមាសទី ២ នៅតាមបណ្ដាសាលាសកលអំឡុងពេលប្រហែលជានៅថ្ងៃទី ២៤ ខែឧសភារួចរាល់ ប្អូនៗមកកាន់វត្តសុំចុះ​ឈ្មោះរៀនអក្សរសាស្រ្តខ្មែរនៅក្នុងវត្តដោយចំនួនច្រើនបង្គួរ។ តាមថេរដីការបស់ព្រះតេជគុណ​ ថាច់សុផល ព្រះចៅអធិការវត្តអំពាំងសាន្ត ដោយអាស្រ័យត្រៀមបម្រុងមូលដ្ឋានសម្ភារបានល្អ វត្តក៏ធានា ទទួលប្អូនៗចូលរៀនបានត្រឹមត្រូវ និងបានបែងទៅជាច្រើន​ថ្នាក់សមស្របទៅតាមចំណេះសិក្សារបស់ប្អូនៗ និងងាយស្រួល​ដល់គ្រូដែលទទួលបន្ទុកបង្ហាត់បង្រៀន។ តាមការប៉ាន់ស្មាន ដល់ដើមខែមិថុនា មានសិស្សជាច្រើនទៀតបន្តមកចុះឈ្មោះរៀនអក្សរសាស្រ្តខ្មែរ ហេតុនោះវត្តមិនទាន់កំណត់បានថាមានសិស្សចំនួនប៉ុន្មានរូបដែលមករៀនអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាលនេះឡើយ។

   នៅវត្តទៀវចាស់ ឃុំម៉ីហ្វា ស្រុកកូវង៉ាង ទោះបីមានការមមាញឹកក្នុងការកសាងសំណង់ផ្សេងៗនៅក្នុងវត្តក៏ដោយ ប៉ុន្តែវត្តនៅតែឆ្លៀតពេល ធានាបណ្ដាមូលដ្ឋានសម្ភារបម្រើការរៀនសូត្ររបស់សិស្សានុសិស្សជនជាតិខ្មែរផងដែរ។ ព្រះតេជគុណ ថាច់សាវរីយ៍ ព្រះចៅអធិការវត្តទៀវចាស់ មានថេរដីកាឱ្យដឹងថា៖ ការចាត់​តាំងថ្នាក់រៀនក្នុងឱកាសវិស្សមកាលជាការមិនអាចខានបាន ពីព្រោះរៀនអក្សរសាស្រ្តខ្មែរក្នុងវត្តមិនត្រឹមតែជួយឱ្យប្អូនៗមានការយល់ដឹង អំពីភាសាអក្សរសាស្រ្តខ្មែរឡើយ នៅទាំងរួមចំណែកបំពេញបន្ថែមចំណេះដឹងអំពីភាសាខ្មែរពេលដែលប្អូនៗរៀនអក្សរខ្មែរនៅតាមបណ្ដាសាលាសកលទៀតផង។ ទោះបីវត្តមានការ រវល់យ៉ាងណាក៏ដោយ ក៏នៅតែខិតខំចាត់តាំងបើកថ្នាក់រៀនសម្រាប់ប្អូនៗ។ ជារៀងរាល់ឆ្នាំ វត្តទទួលប្អូនៗរាប់រយរូបចូលមករៀនអក្សរសាស្រ្តខ្មែរ ឆ្នាំនេះវត្ត កំពុងទទួលប្អូនៗមកជាបន្តបន្ទាប់ចុះឈ្មោះចូលរៀនអក្សរសាស្រ្តខ្មែរដូចវត្តដទៃៗដែរ។

   មានវត្តខ្លះខ្វះអាចារ្យបង្រៀន ប៉ុន្តែដោយមានបំណងរួមចំណែកជួយឲ្យប្អូនៗ​បានរៀនអក្សរសាស្រ្តខ្មែរ វត្តទាំងនោះ នៅតែលៃលកពេលវេលាសមស្របដើម្បីគ្រូបង្រៀនជាគ្រហស្ថចូលជួយបង្រៀននៅក្នុងវត្ត។ គ្រូបង្រៀនក៏តែងជ្រោងខ្ពស់តួនាទី បន្ទុករបស់ខ្លួនក្នុងការបង្ហាត់បង្រៀន​ រួមដំណើរជាមួយវត្តអារាមពូតផ្ដុំចំណេះដឹងភាសាខ្មែរសម្រាប់កូនចៅជនរួមជាតិខ្មែរ។

   បងស្រីថាច់ធីសឿង នៅភូមទៀវចាស់ ឃុំម៉ីហ្វាចែករំលែក៖ ដោយយល់ឃើញថាការរៀនសូត្រនៅក្នុងវត្តគឺជាការសំខាន់ដើម្បីជួយឱ្យកូនចេះភាសា អក្សរសាស្ដ្រជាតិ រួមចំណែកកសាងអត្តចរិតមនុស្សបានល្អប្រសើរជាងផង។​ ហេតុនោះ ឱ្យតែដល់រដូវវិស្សមកាល ខ្ញុំបញ្ជូនកូនខ្ញុំទាំង ២ រូបទៅចុះឈ្មោះចូលរៀន ក្នុងវត្ត។
​​​    នៅវត្តព្រះចេតិយ ឃុំតឹបស៊ើង ស្រុកថ្កូវជាវត្តដែលមានពុទ្ធបរិស័ទចំណុះវត្តច្រើន តម្រូវការរៀនសូត្ររបស់កូនចៅពុទ្ធបរិស័ទខ្មែរកាន់តែខ្ពស់ រួមជាមួយវត្តមាន អាចារ្យបង្រៀនជាច្រើនអង្គទទួលបន្ទុកបង្ហាត់បង្រៀន ម៉្លោះហើយការចាត់តាំងថ្នាក់រៀននៅក្នុងវត្តមានភាពហ្មត់ចត់ជាង។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ គឹមផន ព្រះចៅធិការវត្តព្រះចេតិយ៖ ជាច្រើនឆ្នាំកន្លង វត្តតែងរក្សាខ្ជាប់ការចាត់តាំងថ្នាក់ពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃរៀនសូត្រ។ ទោះជាដូច្នោះក៏ដោយ វត្តក៏ មិនបោះបង់ការចាត់តាំងបណ្ដាថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរសម្រាប់ប្អូនៗក្នុងរដូវវិស្សមកាលឡើយ ពីព្រោះយល់ថាការបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរមិនត្រឹមតែជួយឱ្យប្អូនៗយល់ដឹងពីភាសាកំណើត នៅទាំងរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរទៀតផង។

   ការចាត់តាំងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរសម្រាប់ប្អូនៗ ធ្វើឱ្យបរិយាកាសក្នុងឱកាសវិស្សមកាលនៅតាមវត្តអារាមមានភាពអ៊ូអរ រម្យទម។ បណ្ដាថ្នាក់រៀនប្រព្រឹត្តឡើង និងអូសអន្លាយដល់អំឡុងពេលប្រហែលជាពាក់កណ្ដាលខែសីហាឆ្នាំ ២០២៣ នោះបណ្ដាវត្តនឹងចាត់តាំងពិធីប្រឡងវាយតម្លៃលទ្ធផលរៀនសូត្រ និងផ្ដល់លិខិតបញ្ជាក់ដល់ប្អូនៗ បន្ទាប់មកលំនឹងស្មារតីប្អូនៗដើម្បីត្រៀមបម្រុងឈានចូលឆ្នាំសិក្សាថ្មីនៅតាមបណ្ដសាលាសកលឆ្នាំសិក្សា ២០២៣-២០២៤៕

​​​​​អត្ថបទ-រូបថត៖ សម្បត្តិ

ដំណឹងនិងអត្ថបទថ្មីៗ
  • វត្តសត្ថារាមវ័ន(តារ៉ម)ពង្រីកតម្លៃប្រពៃណីសាមគ្គីរវាងបណ្ដាជនជាតិ (12/09)
  • បញ្ចប់ថ្នាក់រៀនអក្សរសាស្រ្តខ្មែររដូវវិស្សមកាលឆ្នាំសិក្សា ២០២២-២០២៣ (25/08)
  • សាលាអនុវិទ្យាល័យគីមស៊ើង ជាមួយបណ្ដាទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ (22/05)
  • សាលាបឋមសិក្សាញីទ្រឿង (អា)៖ សម្រេចភារកិច្ចឆ្នើមគ្រប់ជ្រុងជ្រោយក្នុងវិស័យសិក្សាអប់រំ (22/05)
  • បរិយាកាសបណ្ដាថ្ងៃដំបូងនៃឆ្នាំសិក្សាពុទ្ធិកសិក្សា (16/05)
  • សិស្សសាលាជាមួយនឹងបធានបទស្រាវជ្រាវ ទម្រង់សាលារៀនភ្ជាប់ជាមួយបេតិកភណ្ឌ (17/04)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......