ឃុំហ្វាធ្វឹងមាន ០៩ ភូមិ ជាមួយចំនួនមនុស្សរាយ ១៣.០០០ នាក់ ភូមិសាស្រ្តភ្ជាប់ព្រំដែនសង្កាត់លេខ ៥ និងឃុំឡុងឌឹក ទីក្រុងត្រាវិញ មានផ្លូវគមនាគមន៍សំខាន់ជាច្រើនឆ្លងកាត់លើភូមិសាស្រ្តឃុំ។ ដើម្បីម្ចាស់ការបង្ការ រាំងស្កាត់បណ្តាករណីល្មើសច្បាប់ កាត់បន្ថយករណីបំពានច្បាប់ រួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នគរបាលបានកសាងផែនការបង្កើតក្លឹប “រកឃើញ ថ្កោលទោស ហ៊ុមព័ទ្ធចាប់ជនល្មើសច្បាប់”។
ក្លឹបមានសមាជិក ២៦ រូប មានភារកិច្ចផ្សព្វផ្សាយ ចលនាប្រជាជនសកម្មចូលរួម បំផុសចលនា “ប្រជាជនទាំងមូលចូលរួមការពារមាតុភូមិ” អនុវត្តម៉ឺងម៉ាត់តាមសេចក្តីកំណត់របស់ច្បាប់ បង្កើនការផ្សព្វផ្សាយបណ្តាវិធានការ ល្បិចកលរបស់ជនល្មើសច្បាប់ ដើម្បីប្រជាជនដឹង និងការពារ។ ឧស្សាហ៍ចាត់តាំងយាមល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រាំងស្កាត់ និងហ៊ុមព័ទ្ធចាប់ទាន់ពេលខណៈដែលរកឃើញជនល្មើសច្បាប់ រួមចំណែកកាត់បន្ថយ និងសន្សឹមៗកាត់បន្ថយករណីបំពានច្បាប់ និងគ្រោះអបាយមុខសង្គមនៅលើភូមិសាស្រ្តឃុំ៕
ប្រែសម្រួល៖ តឹងង៉ុក
ថ្នាក់ដឹកនាំឃុំហ្វាធ្វឹងជូនសេចក្តីសម្រេចចិត្តបង្កើតក្លឹប។ រូបថត៖ ហូយ៉ាង