• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កំណាព្យ

22/01/2022 - 06:23

ព្រះស្រែស្នេហ៍ខ្ញុំ

                         ដោយ៖ ឡឹម ថឹង

កំណើតភូមិខ្ញុំប្រជុំដីកេរ                                        មានស្រះមានស្រែក្បែរភូមិគូប្រុស

ទ័ពថ្មស្រុះស្របរិស័ទចំរុះ                                         ដូនតាដាក់ឈ្មោះព្រោះប្រវត្តិដើម ។

អ្នកតាឈ្មោះស្រូវផ្លូវកាន់ភ្លឺគូ                                 ត្នោតថ្មីមិនយូរស្រស់ខៀវសំណើម

ទេសចរជិតឆ្ងាយអ្នកភ្ញៀវចុងដើម                        ក្រេបយកដង្ហើមភូមិជីវស្ថានថ្មី ។

ព្រះស្រែភូមិកើតឆើតស្រស់ម៉្លេះទេ                          ភូមិលិចមាសមេរេល្អប្រពៃ

ដើមពោធិ៍តាម៉េវចាស់ក្លាសាក្សី                             ទទឹងថ្នល់ថ្មីលៃកៅស៊ូស្អាត ។

ទស្វាយកកិលសិរីល្អផុត                                         អ្នកតាសណ្ធិតផ្តិតផ្តាំប្រយ័ត្ន

ប្រយែងប្រុងប្រៀបកុំឲ្យខូចខាត                           ជីវិតមនុស្សសត្វបាត់ក្តីសៅហ្មង ។

ឱភូមិព្រះស្រែខ្ញុំស្នេហ៍អ្នកហើយ                              សូមបានកៀកកើយអស់ជីវិតផង

បើបានជាឃ្លាតចិត្តកួចចាប់ចង ​​​​                         ឆ្លើយប្រាប់ថាផ្សងជាតិក្រោយស្នេហ៍ទៀត៕

ដំណឹងនិងអត្ថបទថ្មីៗ
  • គុណសៀវភៅ (17/04)
  • កសិករសម័យដើម (17/04)
  • កំណាព្យ (23/12)
  • កំណាព្យ (01/11)
  • កំណាព្យ (22/07)
  • កំណាព្យ (19/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......