• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កំណាព្យ

01/04/2022 - 10:28

សម្រស់ឆ្នាំថ្មី

                                         ដោយ​៖ ថាច់សុវណ្ណេន

- ជំនោរឆ្នាំថ្មីចំប៉ីសាយក្លិន                                     ពីរោះល្អូកល្អិនពិណពាទ្យភូមិថ្មី

ត្រយូងចេកក្តឹបខ្សឹបប្រាប់នួនស្រី                          គន់មើលចរណៃកាច់ផ្ការំចង់។

- ឈូករីកក្រហមខ្យល់ថ្នមរក្សា                               ឈូកឆោមកនិដ្ឋាផ្ការីករហង់

អូនចុះត្រពាំងទឹកចាំងថ្លាឆ្វង់                               ឈូករីផូរផង់ត្រកងកាច់ផ្កា។

- សម្រស់ឆ្នាំថ្មីដីផ្នោរដំបូក                                      ទោះចេត្រគាំងគោកមានជោគវាសនា

សម្រស់ដំណាំស្រីដាំចំការ                                         បង្អួតផ្លែផ្កាទេពតាឲ្យជ័យ។

- ស្វាគមន៏ឆ្នាំថ្មីគ្មានអ្វីកំសត់                                 សម្រស់ជនបទប្រាកដប្រែថ្មី

អូនកាច់ស្បៃរឿងលឿងទុំប្រិមប្រិយ                         ថ្វាត់ថ្វាយទេពស្រីសូមក្តីសុខា៕

ខ្លោងទ្វារវត្តលតាវ័ន (ព្រៃវល្លិ) ឃុំង៉ុកបៀង ស្រុកថ្កូវបានលាបពណ៌ថ្មីត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។

ដំណឹងនិងអត្ថបទថ្មីៗ
  • គុណសៀវភៅ (17/04)
  • កសិករសម័យដើម (17/04)
  • កំណាព្យ (23/12)
  • កំណាព្យ (01/11)
  • កំណាព្យ (22/07)
  • កំណាព្យ (19/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......