• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កំណាព្យ

05/04/2022 - 08:38

ស្បៃរឿងឆ្នាំថ្មី

 

                                                              ដោយ​៖ ថាច់សុវណ្ណេន

- ខែចេត្រចូលឆ្នាំអូនដាំស្បៃរឿង                             ត្រឡាចឡើងទ្រើងផ្កាលឿងចម្រុះ

ជំនោរឆ្នាំថ្មីនាំក្តីសោមនស្ស                                     ផ្ការីកចម្រុះស្មោះជូនពរថ្លៃ។

- ស្បៃរឿងលឿងទុំដូចដុំផ្កាយរះ                                 អូនរៀបសក្ការៈសំពះទេពស្រី

សូមទេពចំរើនកើនសុខសួស្តី                                   ឈ្នះអស់រោគភ័យនាំក្តីសុខា។

- ខែចេត្រឆ្នាំថ្មីស្រីពេញក្រមុំ                                     កុឡាបចេកជ្រំសូមផ្សងសច្ចា

ស្នេហ៍មួយចិត្តមួយបងជួយរក្សា                                ស្នេហ៍កុំប្រេះឆាឲ្យផ្កាចាកទង។

- ស្បៃរឿងលឿងទុំពុំប្រែសម្រស់                                  អូនស្នេហ៍បងស្មោះផ្កាស្រស់បំព្រង

ឆ្នាំថ្មីខ្យល់ហួចយើងគួចចំណង                                  ស្តាប់ភ្លេងផ្តោះផ្តងផ្សង​ស្នេហ៍អវសាន៕

ទម្រង់ដាំផ្កា។ រូបថត៖ រតនា

ដំណឹងនិងអត្ថបទថ្មីៗ
  • គុណសៀវភៅ (17/04)
  • កសិករសម័យដើម (17/04)
  • កំណាព្យ (23/12)
  • កំណាព្យ (01/11)
  • កំណាព្យ (22/07)
  • កំណាព្យ (19/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......