• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កំណាព្យ

10/05/2022 - 09:01

កុំទុំមុនស្រគាល

                                                                 ដោយ៖ ឡឹម ថឹង

ពាក្យនេះពាក្យពិតពីបុរាណ​​​                                      ទុកជាលំអានចាំជីវិត

រស់នៅរៀនសូធ្យគួរខំគិត                                         លក្ខណៈត្រូវឋិតប្រាំប្រការ ។

ផ្លែឈើនោះន័យតាមធម្មជាតិ                                   ប្រែប្រួលមិនឃ្លាតតាមពាក្យថា

ដំបូងចេញក្តឹបរួចកាលណា                                        លុះយូរមាសាប្រែជាចាស់ ។

ស្រគាលទុំលឿនតាមវេលា                                          ផ្លែនោះធានាប្រាកដណាស់

រសជាតិផ្អែមឆ្ងាញ់ពិសាច្បាស់                                      មិនប្រែក្រឡាស់ធាតុផ្សេងឡើយ ។

យ៉ាងណានោះមិញជាតិជាមនុស្ស                                 ធ្វើកុំឲ្យខុសព្រោះកន្តើយ

លក្ខណៈផ្លែឈើលំដាប់ហើយ                                         មិនត្រូវព្រងើយគួរធ្វើតាម ។

រៀនសូធ្យអ្វីៗរៀនពីទាប                                          ឡើងខ្ពស់ថ្នាក់ប្រៀបជាប្រចាំ

មិនបង់បោះចោលភាពហាមប្រាម                           តាមពាក្យបណ្តាំលោតហួសថ្នាក់ ។

គង់ដូចកិច្ចការមុនធ្វើអ្វី                                         ស្ទង់ស្ទាបសំភីកុំអួលអាក់

ក្តាប់ដឹងការងារបានជាក់លាក់                                 ទើបគ្មានគ្រោះថ្នាក់ដល់អង្គប្រាណ ។

សេចក្តីប៉ុណ្ណឹងសូមរំលឹក                                            ធ្វើអ្វីគួរនឹកមុនក្រោយបាន

ពីតូចដល់ធំមាសកល្យាណ                                         កុំយកធំច្រានតូចចោលវិញ ៕

ដំណឹងនិងអត្ថបទថ្មីៗ
  • គុណសៀវភៅ (17/04)
  • កសិករសម័យដើម (17/04)
  • កំណាព្យ (23/12)
  • កំណាព្យ (01/11)
  • កំណាព្យ (22/07)
  • កំណាព្យ (19/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......