• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កំណាព្យ

24/05/2022 - 09:33

ស្នេហ៍ប្រុសជលសា

                                     ដោយ​៖ ថាច់សុវណ្ណេន

សំពៅអ្នកណានៅដងជលស័យ                                           សំពៅឆោមឆាយឆ្ងាយឆ្នេរពសុធា

ព្យុះខ្យល់ថ្នមថ្នាក់ឧបស័គ្គមិនរា                                          បងច្បាមការពារដែនទឹកសីមា។

តាភួងខ្លែងឆាប​កាប់ព្រៃបើកឆ្នេរ                                      រីប្រុសមាសស្នេហ៍ថែកេរដូនតា

កោះតូចកោះធំទ្រនំមច្ឆា                                                    សម្រស់ព្រឹក្សាស្វាលោតទន្ទាំ។

បងបរសំពៅផ្លូវបែកផ្កាត្រែង                                              ខ្លែងឆាបមាត់ខ្វែងបាចផ្កាក្រហម

ជូនពរកល្យាណបានក្សាន្តភិរម្យ                                            ផ្ការីកហែហមអមប្រុសជលសា។

តាភួងខ្លាទះឈ្នះសត្វសាហាវ                                                  ឯប្រុសឆ្អិនឆ្អៅឈ្នះខ្មាំងបច្ចា

ការពារដែនកោះសម្រស់ជលលតា                                          អូនសូមសច្ចាស្នេហាបងហើយ៕

ប្រមូលទិញជលផល។ រូបថត៖  ហ៊ឺវហ្វេ

ដំណឹងនិងអត្ថបទថ្មីៗ
  • គុណសៀវភៅ (17/04)
  • កសិករសម័យដើម (17/04)
  • កំណាព្យ (23/12)
  • កំណាព្យ (01/11)
  • កំណាព្យ (22/07)
  • កំណាព្យ (19/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......