ជាង២០ឆ្នាំកន្លង ព្រះតេជគុណ ថាច់ម៉ូត ព្រះ ចៅអធិការវត្តមុនីរង្សី (មេពាំង) ឃុំផុងភូ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ តែងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទ និងចូលរួមគិតគូរដល់ជីវភាពប្រជាជន។ គិតជាមធ្យម ក្នុងមួយឆ្នាំ ព្រះអង្គបានឧបត្ថម្ភថវិកាពី ២០០- ៣០០ លានដុងសម្រាប់ធ្វើសកម្មភាពសប្បុរស ធម៌សង្គម។ ទង្វើសប្បុរសធម៌របស់ព្រះអង្គមាន ប្រយោជន៍ជាក់ស្តែង តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ និងស្ងើចសរសើរ។
ព្រះសង្ឃ និងជនរួមជាតិខ្មែរតែងអនុវត្តល្អក្នុងការប្រើប្រាស់ ជ្រើសរើស និងចែក រំលែកព័ត៌មានដ៏មានប្រយោជន៍នៅ លើបណ្តាញសង្គម តាមស្មារតីនៃសារាចរ លេខ ២៤-CT/TU ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត "ស្តីពីការប្រើប្រាស់ វិនិច្ឆ័យ និងចែករំលែកព័ត៌មានសកម្មរបស់ កម្មាភិបាល បក្ខជន សមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមក្នុងខេត្ត" (សារា ចរលេខ ២៤)។
ចរន្តជីវភាពទំនើបរីកចម្រើនឆាប់រហ័ស គ្រួសារជនរួមជាតិខ្មែរភាគច្រើននៅ ខេត្តត្រាវិញមិនអាចនៅរង់ចាំការធ្វើនំដោយមានការក្និកក្នក់ ប៉ិនប្រសប់ឡើយ។ ប៉ុន្តែដោយអាស្រ័យមានអ្នកថ្នឹកជាមួយមុខរបរ បណ្ដាប្រភេទនំប្រជាប្រិយរបស់ ជនរួមជាតិខ្មែរមានច្រើនប្រភេទនៅតែបានរក្សា និងផ្ទេរបន្តឲ្យអ្នកដទៃ ក្នុងនោះយើង ខ្ញុំសូមលើកយកឧទ្ទេសនាមអំពីនំបំពង់ និងនំលម្អងចេកដល់មិត្តអ្នកអានដូចតទៅនេះ។
ជាមួយចរិតព្យាយាម អស់ពីចិត្តក្នុងការងារ បងស្រីផាងធីកីវយៀមបានជ្រើសតែងតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោរដូង ឃុំឌិញអាង។ ជាមួយនាទីនោះ បងស្រីតែងស្វាហាប់ បញ្ជាក់ច្បាស់នូវលទ្ធភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជនមួយរូប ខ្នះខ្នែង ឈានមុខក្នុងបណ្ដាសកម្មភាព ចលនាដែលសម្ព័ន្ធយុវជនថ្នាក់លើបំផុសឡើង និងសក្តិសមជាអ្នកដឹកនាំនៅមូលដ្ឋាន។
ព្រះតេជគុណ ថាច់ថាវរ៍ បច្ចុប្បន្នជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក កូវកែ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែ។ ព្រះអង្គអនុវត្តសម្រេច សកម្មភាពលេចធ្លោជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចភាគ កម្រិតសំខាន់ៗជាច្រើនក្នុងការគិតគូរពីជីវភាព សម្ភារ ស្មារតីរបស់ប្រជាជន កសាងជន បទថ្មី។
ផ្ដើមពីបណ្តាកម្មវិធី ប្រភពទុនឧបត្ថម្ភគ្រួសារក្រីក្រ មានគ្រួសារមាមីងខ្មែរភាគច្រើនបានម្ចាស់ការផ្លាស់ប្ដូរការផលិត រៀបចំរដូវផលិតសមស្រប បង្កើតបណ្ដាទម្រង់ដាំដំណាំ ចិញ្ចឹមសត្វ និងទម្រង់សេដ្ឋកិច្ចចម្រុះនាំមកនូវប្រសិទ្ធភាពខ្ពស់។ តួយ៉ាងដូចជាកសិករថាច់សលនៅភូមិមេរងថ្មីឃុំថាញ់ហ្វាសើុងស្រុកកូវង៉ាងបានរួចផុតពីភាពក្រីក្រដោយសារបានបុល ទុនតាមរយៈក្រុមប្រិតសំចៃ និងទុនរបស់សមាគមកសិករឃុំ។
តាំងពីយូរណាស់មកហើយ វត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុក ថ្កូវ តែងល្បីរន្ទឺថាជាវត្តដែលមានសត្វកុកជាច្រើនមកជ្រកកោន ម៉្លោះហើយវត្ត នៅទាំងបានមនុស្សជាច្រើនហៅថា “វត្តកុក”។ ពីព្រោះនៅទីនេះមានប្រភេទសត្វ ស្លាបជាច្រើនដូចជា៖ កុក ខ្វែក ក្អែក ក្ង ស្មោញ។ល។
ថ្វីត្បិតមានវ័យជាង ៦០ ឆ្នាំហើយក៏ដោយ ប៉ុន្តែ អតីតយុទ្ធជន ថាច់ស៊ីរៀន ជាសមាជិកសាខាសមាគមតីតយុទ្ធជនអនុសង្កាត់ទី ៩ សង្កាត់ទី ៧ ទីក្រុងត្រាវិញ នៅតែខិតខំក្នុងការងារផលិតធ្វើអាជីវកម្មវិនិយោគកសាងមូលដ្ឋានផលិតទឹក សុទ្ធ និងចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់។ គាត់ គឺជាគំរូឆ្នើមម្នាក់ឧស្សាហ៍ព្យាយាមរបស់សាខា សមាគមតីតយុទ្ធជនអនុសង្កាត់ទី ៩ សង្កាត់ទី ៧ បានទទួលស្គាល់ ជា“សមាជិកផលិតធ្វើអាជីវកម្ម ពូកែថ្នាក់ខេត្ត ឆ្នាំ ២០២០ ”និងជាគំរូដ៏ឆ្នើមក្នុង ចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនៅមូលដ្ឋាន។
ធ្លាប់បានឆ្លងកាត់វិស័យការងារជាច្រើននៅមូលដ្ឋាន និងបានទទួលស្គាល់ជាអ្នក មានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកថាច់ម៉ីន កើតឆ្នាំ ១៩៥០ នៅភូមិដុំ ទេស ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ តែងសំដែងពីចរិតឈានមុខក្នុងការអនុវត្តន៍ បណ្ដាចលនា ក្លាយជាគំរូភ្លឺស្វាងដើម្បីជនជាច្រើនត្រាប់តាម។
កើតមក និងធំដឹងក្ដីក្នុងគ្រួសារកសិករ មួយដែលមានប្រពៃណី និងស្រឡាញ់ វិស័យសិល្បៈតន្ត្រី នៅភូមិជ្រៃគោក ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ម៉្លោះហើយយុវ ជនគាងវាសនា ក៏ឆាប់បានប្រសព្វជាមួយប្រភេទឧបរករណ៍មួយចំនួនរបស់ជន រួមជាតិខ្មែរ រួចយុវជនរូបនេះប្រគំទោល ប្រគំចម្រុះបានឧបករណ៍ជាច្រើនប្រភេទ។ ផ្ដើមពីនោះកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាងវាសនា បានសាយរន្ទឺទៅកន្លែងជាច្រើន។
រួមរស់ស្រុះស្រួល ស្និទ្ធស្នាលជាមួយជនជាតិកិញ តាំងពីលោកនៅតូចរហូតដល់មានវ័យវឌ្ឍនាការ មកទល់ពេលនេះ លោកគឹមភឿក (កើត ឆ្នាំ ១៩៥០ នៅភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ) កាន់តែកត់សម្គាល់បានពីកម្លាំងរឹងមាំនៃសាមគ្គី ភាពរវាងបណ្ដាជនជាតិ។ ផ្ដើមពីនោះ ក្រៅពីការគិតគូរសម្រាប់ជីវភាពគ្រួសារលោកតែងបម្រុង ពេលវេលាចូលរួមបណ្ដាចលនានៅមូលដ្ឋាន លោកមិនត្រឹមតែបានមនុស្សជាច្រើនគោរពរាប់អានហើយ នៅទាំងបានរដ្ឋអំណាចមូលដ្ឋានទំនុកចិត្តក្នុងការអនុវត្តន៍បណ្ដាចលនា។
អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយការកសាងជនបទថ្មី រយៈពេលកន្លង លេខាសាខាបក្សភូមិ អនុសង្កាត់ជាជនជាតិខ្មែរជាច្រើន មានការរួមចំណែកយ៉ាងសកម្ម ជាបណ្ដាបុគ្គលឆ្នើម បំផុសបំផុលបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។