• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 10/06/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • នយោបាយ - សង្គម
  • ព្រឹត្តិការណ៍
  • នយោបាយ - សង្គម

តំណាងជាង ១.៨០០ នាក់ក្នុងទូទាំងប្រទេសចូលរួមសន្និបាតបំពាក់បំប៉នចំណេះដឹងស្តីពីការងារកសាងបក្ស

កាលពីថ្ងៃទី ០២ ខែមិថុនា ក្រសួងសារព័ត៌មាន និងឃោសនាការសហការជាមួយគណៈចាត់តាំងមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សបណ្តាខេត្ត ក្រុងក្នុងទូទាំងប្រទេស ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីបំពាក់បំប៉នចំណេះដឹងស្តីពីការកសាងបក្សឆ្នាំ ២០២៣ ដោយមានតំណាង ជាង ១.៨០០ នាក់ក្នុងទូទាំងប្រទេសដែលជាថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មានគណៈរៀបរៀង បណ្តាស្ថាប័ន ទីស្នាក់ការសារព័ត៌មានក្នុងប្រទេស។

តំណាងជាង ១.៨០០ នាក់ក្នុងទូទាំងប្រទេសចូលរួមសន្និបាតបំពាក់បំប៉នចំណេះដឹងស្តីពីការងារកសាងបក្ស

ព្រះតេជគុណ ថាច់រឿន បានជ្រើសតាំងជាថ្មីជាប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយអាណត្តិកាល ២០២៣-២០២៨

ព្រះតេជគុណថាច់សេងសុខឡែ៖ មានកិត្តិយសបាននាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល ប្រគេនប័ណ្ណសរសើរ

ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ

ឃុំចូវដៀង៖ កសាងផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ

នយោបាយ - សង្គម

ព្រះតេជគុណ ថាច់រឿន បានជ្រើសតាំងជាថ្មីជាប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយអាណត្តិកាល ២០២៣-២០២៨

កាលពីថ្ងៃទី ០១ ខែមិថុនា សមាគមព្រះ​សង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយចាត់​តាំងមហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២៣- ២០២៨ ដោយមានតំណាងពេញសិទ្ធិចំនួន ១៤៦ អង្គ- រូប។

លោកត្រឹងកែវ “និយាយអ្វីប្រជាជនជឿ ធ្វើការអ្វីប្រជាជនតាម”

មកកាន់ឃុំដាយអាង សួររកឈ្មោះលោកត្រឹងកែវ នរណាក៏ស្គាល់ដែរ។ មនុស្សជាច្រើននិយាយដោយកំប្លែងថា លោកឈ្មោះកែវ ប៉ុន្តែលោកមិនដែល “កំណាញ់”ឡើយ លោកតែងស្ម័គ្រចិត្តជួយប្រជាជនមូលដ្ឋានដោយរាល់រូបភាព។ ជាពិសេស លោកកែវធ្វើបានកិច្ចការជាច្រើន “និយាយអ្វីប្រជាជនជឿ ធ្វើអ្វីប្រជាជនតាម”។ ពាក្យកំប្លែងនោះ សម្រាប់រូបលោកត្រឹងកែវ កើតឆ្នាំ ១៩៤៨ នៅភូមិផ្នោរដូង ឃុំដាយអាង ស្រុកថ្កូវ លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅឃុំដាយអាង ស្រុកថ្កូវ។

ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ

កាលពីថ្ងៃទី ១៨ ខែឧសភា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ តាមសេចក្តីសម្រេចចិត្តលេខ ៧៤៣/ QĐ-UBND ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ នេះជាឃុំដំបូងបង្អស់របស់ខេត្តបានទទួលស្គាល់ សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ទីក្រុងត្រាវិញ និងប្រជាជនឃុំឡុងឌឹកជាង ៣០០ នាក់។

យុវជនខ្មែរស្រុកកូវកែ រៀនសូត្រតាមអ៊ំអំពីប៉ិនប្រសប់ ការងារប្រជាចលនា

សម្ព័ន្ធយុវជនស្រុកកូវកែ មានសមាជិក ជាង ៣.៨៣០ នាក់ ក្នុងនោះសមាជិក ជនជាតិខ្មែរជាង ២៤%។ ការផ្សព្វផ្សាយអនុវត្តទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" ជាទម្រង់មានអត្ថន័យជាក់ស្តែងសម្រាប់យុវជនស្រុកកូវកែ និយាយរួម យុវជនខ្មែរនិយាយដោយឡែក ដើម្បីបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចលនាប្រជាជនទាំងមូលចូលរួមគាំពារសុខាភិបាល ។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកកូវកែចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៤៣.000 ប័ណ្ណ សម្រេច ៩២,៨២% នៃផែនការ រួមចំណែកជាមួយបណ្តាអង្គការចាត់តាំងមហាជនស្រុកចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៨៤.000 ប័ណ្ណសម្រេចជាង ៩០,២% នៃកម្រិតផែនការដែលថ្នាក់លើប្រគល់។

បន្តរក្សាទម្រង់របស់សមូហភាព និងបុគ្គលដែលធ្វើតាមអ៊ំហូ

ចលនា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញបាន និងកំពុងទាក់ទាញ សមាជិកកសិករឃុំភឿកហ៊ឺង ស្រុកថ្កូវ ចូលរួមយ៉ាងសកម្ម។ ចលនាប្រឡងប្រណាំង សាមគ្គីជួយគ្នា ធ្វើមាន និងការងារសុខុមាលភាពសង្គម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបានប្រសិទ្ធភាព។

ក្រុមការងាររបស់ក្រុមប្រតិភូត្រួតពិនិត្យឃ្លាំមើលរដ្ឋសភាធ្វើការជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត

ប្រសិទ្ធភាពផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយចំពោះជនរួមជាតិខ្មែរ

ខេត្តត្រាវិញមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរជាង ៣២%។ ជាច្រើនឆ្នាំកន្លងបក្ខភាគនិងរដ្ឋអំណាចខេត្តត្រាវិញ តែងយកចិត្តទុកដាក់គិតគូរជីវភាពសម្ភារ ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រ ពៃណីរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ខេត្តមានគ្រួសារក្រីក្រចំនួន ៣.២៣៩ គ្រួសារ ស្រូបអត្រា ១,៨៨% ក្នុងនោះ គ្រួសារជនជាតិខ្មែរក្រីក្រ ៣.២៣៩ គ្រួសារ ស្រូបអត្រា ៣,៦១%។ ឆ្នាំ ២០២៣ ខេត្តខិតខំកាត់បន្ថយគ្រួសារក្រីក្រនៅត្រឹមតែ ០,៥%។ ក្នុងនោះ កាត់បន្ថយគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅត្រឹមតែ ១%។

ចុះកិច្ចសហការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព

ឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហា​បុប្ផា-រង្សី” របស់អ្នកនិពន្ធសិល្បករឆ្នើមថាច់ចឹង

កាលពីរថ្ងៃទី ១២ មេសា សមាគមអក្សរសិល្ប៍ត្រាវិញបានចាត់តាំងពិធីឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហាបុប្ផា-រង្សី” របស់អ្នកនិពន្ធ សិល្បករឆ្នើមថាច់ចឹង។

ឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហា​បុប្ផា-រង្សី” របស់អ្នកនិពន្ធសិល្បករឆ្នើមថាច់ចឹង

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៖ ជីវភាពជនរួមជាតិខ្មែរអភិវឌ្ឍន៍លើគ្រប់វិស័យ ចីរភាព

គោលនយោបាយជនជាតិនៅស្រុកកូវកែ៖ បណ្តាសំណង់ស្របតាមបំណងប្រាថ្នារបស់មាមីងខ្មែរ

សំណង់ផ្លូវកៅស៊ូតភ្ជាប់ពីភូមិអូរទទឹង (អា) - អូរទទឹង (បេ) - ចូវហ៊ឹង មានប្រវែង៨០០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រត្រូវបានកសាងតភ្ជាប់ជាមួយនឹង ០៣ ភូមិអូរទទឹង (អា) - អូរទទឹង (បេ) - ចូវហ៊ឹង លើភូមិសាស្រ្តឃុំចូវដៀង ទីប្រជុំជន កូវកែ និងឃុំហ្វាអឹង។ នេះជាសំណង់ដែលបានវិនិយោគកសាងពីប្រភពថវិការបស់មជ្ឈិម និងមូលដ្ឋាន សរុបទុនវិនិយោគ ៣,៨៩៣ ពាន់លានដុង ។ សំណង់កសាងស្រេចនឹងបង្កលក្ខណៈឲ្យប្រជាជននៅទីនេះងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញ។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិខ្មែរ

អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២៣ នាយករដ្ឋ មន្ត្រី នៃរដ្ឋាភិបាល ផាមមិញជិញ ផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ដល់ជនរួមជាតិខ្មែរ។

បើកវគ្គសមោសរសិល្បៈល្ខោនយូរកេរ្តិ៍ខ្មែរណាមបូលើកទី ២ ឆ្នាំ ២០២៣

កាលពីរាត្រីទី ០១ មេសា នៅសាលាសកលវិទ្យាល័យត្រាវិញ សមាគមសិល្បករនាដសាស្រ្តវៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីបើកវគ្គសមោសរសិល្បៈល្ខោនយូរកេរ្តិ៍ខ្មែរណាមបូលើកទី ២ ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីបើកវគ្គសមោសរ មានសមមិត្តត្រឹងថាញ់ឡឹម អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ប្រធានគណៈចង្អុលការពិធីសមោសរ សមមិត្តដូហុងក្វឹង ប្រធានគណៈកម្មាធិការសហព័ន្ធន៍បណ្ដាសមាគមសិល្បៈអក្សរ សិល្បិ៍ទូទាំងប្រទេស សិល្បការិនីប្រជាជនទ្រិញធីម៉ូយ ប្រធានសិល្បករនាដសាស្រ្តវៀតណាម ប្រធានគ ណៈចាត់តាំងពិធីសមោសរ រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តមួយអន្លើដោយនាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។

បើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ

កាលពីថ្ងៃទី ៣០ ខែមីនា ស្ថិតនៅនឹងភូមិដុងថាញ់ ឃុំដុងហាយ ស្រុកយ្វៀងហាយ គណៈ នាយកក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen ចាត់តាំងពិធីបើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ។ សមមិត្ត ង្វៀងធីគីមង៉ឹង អតីតសមាជិកាការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយនឹងបណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តា ក្រសួង ផ្នែកមជ្ឈិម៖ ង្វៀងសិញញ៉ឹកតឹង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ង្វៀងត្វឹងក្វាង អនុប្រធាននាយកដ្ឋានអាកាសធាតុប្រែប្រួលនៃក្រសួងធនធាន និងបរិស្ថានថ្នាក់ដឹកនាំ បណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។

សន្និបាតប្ដូរវេនការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣

កាលពីថ្ងៃទី ២៩ ខែមីនា នៅស្រុកកូវកែ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតប្ដូរវេនលើកទី ១ ការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតនៅទាំងមានសមមិត្តយឿងធីង៉ុកថើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកកូវកែ ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្ត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាឃុំ សង្កាត់ ទីប្រជុំជន និងប្រធានគណៈការងាររណសិរ្សនៃភូមិ អនុសង្កាត់មួយចំនួនក្នុងខេត្ត។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ៖ ចាត់តាំងមហាសន្និបាតលើកទី ៧ សម្រេចជោគជ័យ

កាលពីថ្ងៃទី ១៦ ខែមីនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២៣-២០២៨ ដោយមានតំណាង ១៣១ អង្គ និងរូបនិមន្តនិង អញ្ជើញមកពីវត្តទាំង ៣៧ ក្នុងស្រុក។ និមន្ត និងអញ្ជើញចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ថ្នាក់ដឹកនាំ គណៈប្រជាចលនានៃគណៈ កម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយថ្នាក់ ដឹកនាំនៃគណៈផ្នែកខេត្តមួយចំនួននិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកមួយអន្លើដោយថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក។

បទពិសោធន៍ប្រិតសំចៃទឹក និងអគ្គិសនីក្នុងការដាំដំណាំ

លោកមាថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវត្រូវបានមាមីង​កសិករនៅជិតខាងចាត់ទុកជាអ្នកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំ។ ជា ពិសេស លោកមា មានបទពិសោធន៍ក្នុងការប្រិតសំចៃទឹកនិងអគ្គិសនីពេលស្រោច ស្រពទឹកឲ្យដំណាំ រួមចំណែកកាត់បន្ថយខ្ទង់ចំណាយក្នុងការផលិត បង្កើនប្រភព ចំណូលជូនគ្រួសារ។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......