ចលនា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញបាន និងកំពុងទាក់ទាញ សមាជិកកសិករឃុំភឿកហ៊ឺង ស្រុកថ្កូវ ចូលរួមយ៉ាងសកម្ម។ ចលនាប្រឡងប្រណាំង សាមគ្គីជួយគ្នា ធ្វើមាន និងការងារសុខុមាលភាពសង្គម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបានប្រសិទ្ធភាព។
កាលពីរថ្ងៃទី ១២ មេសា សមាគមអក្សរសិល្ប៍ត្រាវិញបានចាត់តាំងពិធីឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហាបុប្ផា-រង្សី” របស់អ្នកនិពន្ធ សិល្បករឆ្នើមថាច់ចឹង។
កាលពីថ្ងៃទី ២៩ ខែមីនា នៅស្រុកកូវកែ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតប្ដូរវេនលើកទី ១ ការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតនៅទាំងមានសមមិត្តយឿងធីង៉ុកថើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកកូវកែ ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្ត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាឃុំ សង្កាត់ ទីប្រជុំជន និងប្រធានគណៈការងាររណសិរ្សនៃភូមិ អនុសង្កាត់មួយចំនួនក្នុងខេត្ត។
លោកមាថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវត្រូវបានមាមីងកសិករនៅជិតខាងចាត់ទុកជាអ្នកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំ។ ជា ពិសេស លោកមា មានបទពិសោធន៍ក្នុងការប្រិតសំចៃទឹកនិងអគ្គិសនីពេលស្រោច ស្រពទឹកឲ្យដំណាំ រួមចំណែកកាត់បន្ថយខ្ទង់ចំណាយក្នុងការផលិត បង្កើនប្រភព ចំណូលជូនគ្រួសារ។
ការពារខឿនសតិអារម្មណ៍របស់បក្សតែងបានបក្ខភាគ រដ្ឋអំណាចឃុំលឿងហ្វា ស្រុកចូវថាញ់ភ្ជាប់ជាមួយការផ្សព្វផ្សាយគោលការការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បង្ករាល់លក្ខណៈដើម្បីប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក លើកស្ទួយជីវភាព។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់ការពង្រីកបណ្ដាប្រភេទវប្បធម៌សិល្បៈ បណ្ដាលក្ខណៈល្អល្អះនៃប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ ផ្ដើមពីនោះកាន់តែបង្កបានទំនុកចិត្តទៅលើប្រជាជនពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើម្ចាស់របស់ប្រជាជន។
ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗនៅស្រុកកូវកែសម្រេច ៦៥,៦៩ លានដុង សម្រច ១០១,០៥% បើប្រៀបនឹងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ កើន ២,៨៣ លានដុង។ សរុបទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមសម្រេច ២.៩៦៨ ពាន់លានដុង សម្រេច ១០៦% នៃសេចក្តីសម្រេចចិត្ត កើន ១២% បើប្រៀបជាមួយឆ្នាំ ២០២១ (កើន ២៣៥ ពាន់លានដុង)។ ជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ស្រុកកូវកែបានផ្តុំកម្លាំងដឹកនាំចង្អុលការអនុវត្តសម្រេចនិងសម្រេចលើស២១/២១ កម្រិតផែនការសេចក្តីសម្រេចចិត្តដែលបក្ខភាគបានដាក់ចេញ ក្នុងនោះមាន១៥ ភាគកម្រិតបានអនុវត្តសម្រេចលើសពីផែនការដាក់ចេញ។ ការអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តរបស់គណ:កម្មាធិការបក្សស្រុកឆ្នាំ២០២២មានអត្ថន័យសំខាន់ បង្ករបានជាគ្រឹះធារដ៏រឹងមាំ ដើម្បីឆ្នាំ ២០២៣ ស្រុកកូវកែអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់។
ដូងខ្ទិះ ជាប្រភេទឈើហូបផ្លែពិសេសរបស់ស្រុកកូវកែ ខេត្តត្រាវិញ បានអតិថិ ជននៅក្នុងនិងក្រៅខេត្តចូលចិត្ត និងទិញយកធ្វើជាអំណោយពេលមានឱកាស មកដល់ខេត្តត្រាវិញ។ រួមជាមួយរសក្លិនធម្មជាតិរបស់ដូងខ្ទិះ ក្រុហ៊ុនច្នៃដូងខ្ទិះកូវ កែ (មានផ្លាកពាណិជ្ជកម្ម VICOSAP) ស្រុកកូវកែបានបង្ហាញផលិតផល “ដូងខ្ទិះស្ងួត ស្រួយ ” មាន ០៥ រសក្លិនធម្មជាតិដែលទើបបានទទួលស្គាល់ផលិតផល OCOP លំ ដាប់ផ្កាយ ៤ ឆ្នាំ ២០២២។