• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • នយោបាយ - សង្គម
  • ព្រឹត្តិការណ៍
  • នយោបាយ - សង្គម

សមមិត្ត ង្វៀងវុាំងយុងជាប់ឆ្នោត ធ្វើជាប្រធានសមាគមកសិករ ខេត្តត្រាវិញ អាណត្តិកាល ២០២៣ - ២០២៨ សាជាថ្មីឡើងវិញ

មហាសន្និបាតតំណាងសមាគមកសិករខេត្ត​លើកទី ៩ អាណត្តិកាល ២០២៣ - ២០២៨ ប្រ​ ព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃទី ៧- ៨ ខែ កញ្ញា ជាមួយនឹងគោលលំនាំ "សាមគ្គី - ផ្លាស់ ថ្មី-ច្នៃប្រតិដ្ឋ-សមាហរណកម្ម-អភិវឌ្ឍន៍"។ ក្នុងរយៈពេល ០២ ថ្ងៃធ្វើការយ៉ាងមមាញឹក ទទួលខុសត្រូវ មហាសន្និបាតទទួលបានជោគ ជ័យល្អប្រសើរ។

សមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តជូនអំណោយដល់អ្នកក្រីក្រ និងបណ្ណគាំពារសុខាភិបាលដល់សិស្សនៅស្រុកថ្កូវ

ថ្ងៃបវេសនកាលពោរពេញដោយក្តីរីករាយ

កូវកែ៖ មាន ១៤/១៤ បក្ខភាគ មូលដ្ឋានស្ថិតក្រោមឱវាទបក្ខភាគស្រុក ចាត់តាំងសម្រេចពិធីប្រឡងលេខាសាខាបក្សពូកែថ្នាក់មូលដ្ឋានឆ្នាំ២០២៣

សមមិត្ត ង្វៀងវុាំងយុងជាប់ឆ្នោត ធ្វើជាប្រធានសមាគមកសិករ ខេត្តត្រាវិញ អាណត្តិកាល ២០២៣ - ២០២៨ សាជាថ្មីឡើងវិញ

លទ្ធផលជាក់ស្តែងអំពីសន្និបាតផ្សព្វផ្សាយ បំពាក់បំប៉នគោលនយោបាយជនជាតិ និងការងារជនជាតិ

ព្រឹត្តិការណ៍

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការ ជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគម

កាលពីថ្ងៃទី ២៥ ខែសីហា អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្តធ្វើ​ការជាមួយនឹង​បណ្តាអង្គការចាត់តាំងសមាគម អាស្រ័យដោយបានបក្ស រដ្ឋប្រគល់ភារកិច្ច ដើម្បីស្តាប់របាយការណ៍អំពីស្ថានភាព លទ្ធផលអនុវត្តភារកិច្ច តាំងពីដើមឆ្នាំមកដល់ពេលនេះ បណ្តាការលំបាកជំពាក់វាក់វិន និងសំណើស្នើវិធានការអនុវត្តក្នុងពេលខាងមុខ។

ត្រាវិញផ្ដើមដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន

កាលពីថ្ងៃទី ១៨ ខែសីហា គណៈចង្អុល​ការគម្រោងការលេខ ០៣/ĐA-TU របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ (គម្រោងការលេខ ០៣) ស្ដីពីបញ្ជីបង្កាន់ដៃ​អេឡិចត្រូនិចសម្រាប់បក្ខជនចាត់តាំងពិធីផ្ដើម​ដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិច សម្រាប់បក្ខជន។ សមមិត្តឡឹមមិញដាំង អនុ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការគម្រោងការលេខ ០៣ អញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីនេះ។

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត

កាលពីថ្ងៃទី ០៩ ខែសីហា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតស្តាប់គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត របាយការណ៍អំពីស្ថានភាព ផ្សព្វផ្សាយ អនុវត្តភារកិច្ចនយោបាយ ០៦ ខែដើមឆ្នាំ ២០២៣។

ទ្រឹស្ដី “ប្រកាន់រើសអើងចំពោះជនរួមជាតិខ្មែរ”ជាការភូតភរ មិនប្រាកដនិយម

ក្នុងបណ្ដាឆ្នាំជិតៗនេះ អង្គការចាត់តាំង និងបុគ្គលមួយចំនួននៅបរទេសបានល្បួង ទាក់ទាញ​ជនទុច្ចរិតមួយចំនួនចូលរួមជាមួយក្រុមខ្មែរកម្ពុជាក្រោម អនុវត្តបណ្ដាសកម្មភាពប្រឆាំងជាមួយយើងលើវិស័យជាច្រើន ជាពិសេសគឺវិស័យជនជាតិ សាសនា។ ដើម្បីកសាងទង់ជាតិ ពង្រីកកិត្យានុភាព ប្រមូលផ្ដុំកម្លាំង ពួកគេបញ្ចេញកម្លាំងផ្សព្វផ្សាយមួលបង្កាច់អំពីស្ថានភាពជនជាតិ សាសនាដោយ ឥតឈប់ឈរ។

ចុះកិច្ចសន្យាកម្មវិធីសហការអនុវត្តការងារប្រជាចលនា “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ”

ត្រាវិញស្ងើចសរសើរលើកតម្កើងអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិច ៤២៩ អង្គ និងរូប

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលី

សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត អញ្ជើញទៅ សួរសុខទុក្ខ ជូនអំណោយគ្រួសារគោលនយោបាយនៅ ទីផ្សាររួមខេត្តយ្វៀងហាយ

អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូន អំណោយដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ និងស្រុកកាងឡុង

អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី- ពិការ (២៧/៧/១៩៤៧-២៧/៧/២០២៣) កាល ពីថ្ងៃទី ២១ ខែកក្កដា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ។

មន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តសួរសុខទុក្ខអ្នកម្តាយវៀតណាមវីរភាព

ពិធីប្រកាសសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ ទទួលស្គាល់ស្រុកកូវង៉ាង និងស្រុកយ្វៀងហាយសម្រេចលក្ខឋានជនបទថ្មី

បើកសម័យប្រជុំលើកទី ៩ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០

សមយុទ្ធតំបន់ការពារខេត្តត្រាវិញឆ្នាំ ២០២៣ សុវត្ថិភាព ដាច់អហំការអំពីមនុស្ស និងប្រដាប់អាវុធបំពាក់

ក្នុងរយៈពេល ១,៥ ថ្ងៃ គណៈចង្អុលការធ្វើសមយុទ្ធ និងក្រុមខ្លឹមសារនៃគណៈចង្អុលការធ្វើសមយុទ្ធយោធភូមិភាគ ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំយោធភូមិភាគ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាខេត្ត ទីក្រុងនៅលើភូមិសាស្ត្រយោធភូមិភាគបានចូលរួមទស្សនាតាមលំដាប់លំដោយរបស់បណ្តាអង្គប្រជុំប្រតិបត្តិការរចនាបទបង្វែរ កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងស្ថានភាព ត្រៀមប្រយុទ្ធ បង្វែរមូលដ្ឋានចូលក្នុងស្ថានភាពការពារជាតិឆ្លងទៅសម័យសង្គ្រាមទស្សនា កងកម្លាំងនគរបាលខេត្តវិនិច្ឆ័យសភាពការណ៍ A២ ក្នុងការបង្ការប្រឆាំងក្បួនបាតុកម្ម កុបកម្ម នយោបាយរំដោះចំណាប់ខ្មាំង សង្រ្គោះ ជម្នះផលវិបាក កងកម្លាំងកងទ័ពកុម្មង់ដូ (កងទ័ព ពិសេស) យោធភូមិភាគលេខ ៩ អនុវត្តសម្តែង បង្ហាញបច្ចេកទេសក្លែងខ្លួន លាក់ខ្លួន និងកងអនុសេនាតូចកងទ័ពកុម្មង់ដូអនុវត្តការវាយសម្រុក វិនាសកម្មកងកម្លាំងភេរវកម្ម និងទស្សនាការប្រតិបត្តិការសឹក A របស់កងវរសេនាតូចកងទ័ពថ្មើរជើងចាត់តាំងលបវាយប្រហារខ្មាំងបពា្ឈប់ជើងបណ្តោះអាសន្ន។

សាលានយោបាយខេត្តត្រាវិញ៖ ប្រគល់ជូនលិខិតបញ្ជាក់ដល់សិក្ខាកាម ៥៣១ រូប

កាលពីថ្ងៃទី ៣០ ខែមិថុនា នៅសាលានយោ​បាយខេត្តត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា វគ្គបំពាក់បំប៉នកម្មាភិបាល បម្រុងគណៈប្រតិ បត្តិការបក្សថ្នាក់ស្រុកនិងប្រហាក់ប្រហែល អាណត្តិកាល ២០២៥-២០២៣ (ពីវគ្គទី ១ ដល់វគ្គទី ៥) ដែលអា ស្រ័យដោយគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសហការជាមួយគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត និងសាលានយោបាយចាត់តាំង។

អំណរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀនណាម (២១/៦/១៩២៥-២១/៦/២០២៣)​

ទឹកប្រាក់ជាង ១២ ពាន់លានដុងវិនិយោគឱ្យសមាជិកកសិករ

ខិតខំដល់ឆ្នាំ ២០២៥ ត្រូវមានផលិតផល OCOP យ៉ាងតិចណាស់ចំនួន ១៦៥ ផលិតផល

ព្រះតេជគុណ ថាច់រឿន បានជ្រើសតាំងជាថ្មីជាប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយអាណត្តិកាល ២០២៣-២០២៨

កាលពីថ្ងៃទី ០១ ខែមិថុនា សមាគមព្រះ​សង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយចាត់​តាំងមហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២៣- ២០២៨ ដោយមានតំណាងពេញសិទ្ធិចំនួន ១៤៦ អង្គ- រូប។

ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ

កាលពីថ្ងៃទី ១៨ ខែឧសភា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ តាមសេចក្តីសម្រេចចិត្តលេខ ៧៤៣/ QĐ-UBND ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ នេះជាឃុំដំបូងបង្អស់របស់ខេត្តបានទទួលស្គាល់ សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ទីក្រុងត្រាវិញ និងប្រជាជនឃុំឡុងឌឹកជាង ៣០០ នាក់។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......