• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 10/06/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • មហាសាមគ្គីជនជាតិ
  • គំរូក្នុងសហគមន៍
  • ទំនៀមទម្លាប់
  • ភូមិស្រុកផ្លាស់ថ្មី

កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ

ដោយកំណត់ថាការកសាងភូមិជនបទថ្មីខ្នាតគំរូគឺដើម្បីលើកកម្ពស់ជីវភាពជូន ប្រជាជន សាខាបក្សភូមិដៃត្រឿង ឃុំភូកឹង ស្រុកទីវកឹង ខិតខំអនុវត្តសម្រេចលក្ខ ឋានភូមិជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២៣។

តំណាងជាង ១.៨០០ នាក់ក្នុងទូទាំងប្រទេសចូលរួមសន្និបាតបំពាក់បំប៉នចំណេះដឹងស្តីពីការងារកសាងបក្ស

ព្រះតេជគុណ ថាច់រឿន បានជ្រើសតាំងជាថ្មីជាប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយអាណត្តិកាល ២០២៣-២០២៨

ព្រះតេជគុណថាច់សេងសុខឡែ៖ មានកិត្តិយសបាននាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល ប្រគេនប័ណ្ណសរសើរ

ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ

ឃុំចូវដៀង៖ កសាងផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ

ភូមិស្រុកផ្លាស់ថ្មី

ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់

ឃុំង៉ុកបៀង ស្រុកថ្កូវ បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីកាលពីឆ្នាំ ២០១៥ ។ ជាមួយការខិតខំរបស់បក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងការអនុវត្តន៍បណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានតាមការកំណត់។

ទិដ្ឋភាពថ្មីនៅឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើន

ក្នុងឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាងមានឃុំចំនួន ០៥ ទៀត (ញ៉ីត្រឿង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ត្រឿងទ័រ ឡុងស៊ើង) ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ រាតត្បាតយ៉ាងស្មុគស្មាញ។

មាមីងជនរួមជាតិខ្មែរភូមិទាលទោលបរិច្ចាគដីកសាងជនបទថ្មី

រួមជាមួយនឹងប្រជាជនទាំងមូលក្នុងឃុំដាឡុកស្រុកចូវថាញ់ ប្រជាជនជិត ៧២០ គ្រួសារនៅភូមិទាលទោល ឃុំដាឡុក ក្នុងនោះ មានជនជាតិខ្មែរ ៧៥% បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងជនបទថ្មីនៅមូលដ្ឋាន។ គិតតាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ មាមីងជនរួមជាតិខ្មែរភូមិទាលទោលបរិច្ចាគដី ដំណាំ និងចូលរួមវិភាគទានជាប្រាក់ដើម្បីកសាងផ្លូវជនបទ ធារាសាស្រ្តវាលស្រែ គិតជាតម្លៃសរុបរួមជិត 0២ ពាន់លានដុង ស្រូបយកអត្រាជិត ២៥%បើប្រៀបនឹងទុនវិនិយោគកសាងជនបទថ្មីក្នុងភូមិ។

និញថើយឃុំជនបទថ្មីគំរូ

ឃុំនិញថើយជាមូលដ្ឋានមួយក្នុងចំណោមពីរមូលដ្ឋានរបស់ស្រុកកូវកែបានទទួលស្គាល់ជាឃុំជនបទថ្មីគំរូនៅឆ្នាំ ២០២១។ នេះជាលទ្ធផលគោលគំនិត របស់បក្ស ទឹកចិត្តរបស់ប្រជាជនក្នុងការកសាងឃុំនិញថើយសម្រេចជាឃុំជនបទថ្មីគំរូ។

សមាគមកសិករខេត្តសង្កេតពិនិត្យបណ្តាទម្រង់ចិញ្ចឹម សត្វ ដាំដំណាំដើម្បីឧបត្ថម្ភឲ្យបុលទុនផ្តើមអាជីព

ក្រុមការងាររបស់សមាគមកសិករខេត្តអាស្រ័យដោយលោក ង្វៀងវុាំងយុង សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមកសិករខេត្តធ្វើជាប្រធានក្រុមប្រតិភូសហការ ជាមួយថ្នាក់ដឹកនាំសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្តចាត់តាំងក្រុមប្រតិភូចុះទៅសង្កេត ពិនិត្យជាក់ស្តែងបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដំណាំរបស់បណ្តាគ្រួសារកសិករ សមូហភាពដើម្បីឧបត្ថម្ភទុនឲ្យបុលវិនិយោគផលិត និងផលិតឡើងវិញក្នុងការពង្រីករបរចិញ្ចឹមសត្វ និងដាំដំណាំ។

ផលិត ធ្វើអាជីវកម្មយ៉ាងផុលផុសនាបណ្តាថ្ងៃដើមឆ្នាំ

ក្នុងបណ្តាថ្ងៃដើមឆ្នាំថ្មី ២០២២ បណ្តាមូលដ្ឋាន អាជីវកម្មផលិតអាជីវកម្មនៅ លើភូមិសាស្ត្រខេត្តត្រាវិញបានវិលត្រឡប់មកដោយឫទ្ធានុភាពរីករាយ។ ស្ថិតក្នុង ស្ថានភាពធម្មតាថ្មី បណ្តាអង្គភាពបានចាប់ផ្តើមឱ្យឆ្នាំថ្មីពោរពេញទៅដោយក្តីសង្ឃឹម ភ័ព្វសំណាងល្អប្រសើរ និងសុខដុម៕ ព័ណ៌នារូបថត៖ បាធី-រតនា

យ្វៀងហាយបង្កើនការវិនិយោគទុនជួសជុលបង្កើនកម្រិត បណ្តាសំណង់ផ្លូវគមនាគមន៍

ដើមឆ្នាំ ២០២១ ស្រុកយ្វៀងហាយផ្តល់សច្ចាប័នវិនិយោគបង្កើនកម្រិត ជួសជុលសំណង់ផ្លូវ គមនាគមន៍ ១២ ខ្សែ ដោយមានសរុបប្រវែង ជាង ១៥ គីឡូម៉ែត្រ សរុបថវិកាជិត ១០ ពាន់ លានដុង។ គិតមកទល់ពេលនេះ អនុវត្តសម្រេច បាន ៥ សំណង់ ជាមួយនឹងប្រវែងសរុបរួម ៨,២៦ គីឡូម៉ែត្រ ដោយថវិកាអនុវត្តសរុបរួមជាង ៦ ពាន់លានដុង នៅសំណង់ចំនួន ៧ កន្លែងទៀត កំពុងស្ថិតក្នុងដំណាក់កាលដំណើរការកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១។

ប្រជាជនឃុំភឿកហ៊ឹងធ្វើសកម្មភាពឡើងវិញរបរលក់ដូរ

ក្រោយរយៈកាលអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ស្តីពីបណ្តាវិធាន​ការជាបន្ទាន់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ មកដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាន​ចេញផ្សាយសារលិខិតលេខ ៤០២១/UBND-KGVX ជួយឱ្យអ្នកលក់ដូរមុខទំ​និញមួយចំនួនតាមការកំណត់ត្រឡប់មកលក់​ដូរដោយ​សភាពធម្មតាវិញ ប៉ុន្តែត្រូវធានាការ​អនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ យើងខ្ញុំមានឱកាសកត់​សម្គាល់​សកម្មភាព​លក់ដូរនៅតាមបណ្តាផ្សារលើភូមិសាស្រ្តឃុំភឿកហ៊ឹង ស្រុកថ្កូវ ក្រោយពេលសារលិខិតបានចេញផ្សាយ និងមានសុពលភាព។

ជនរួមជាតិខ្មែរនៅភូមិសារយ៉ាំងរួមកម្លាំងកសាងភូមិជនបទថ្មីខ្នាតគំរូ

ភូមិសារយ៉ាំង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានរួមបញ្ចូលពីភូមិកោះត្លាច និងភូមិសារយ៉ាំង ជាភូមិសាររយ៉ាំងនៅខែកក្កដា ឆ្នាំ ២០១៩។ ឆ្លងតាមរយៈការបំផុសចលនា​អនុវត្តបណ្តាលក្ខឋាន ភូមិវប្បធម៌ ជនបទថ្មី ដល់ចុងឆ្នាំ ២០២០ ភូមិបានទទួលស្គាល់​សម្រេច​លក្ខឋានវប្បធម៌ ជនបទថ្មី​។ បច្ចុប្បន្នភូមិកំពុងអនុវត្តបណ្តាលក្ខឋានអំពីភូមិជន​បទថ្មីខ្នាតគំរូ តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនស្រុក។

ឃុំហ្វាឡើយ៖ អនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី

ដោយកំណត់ការកសាងជនបទថ្មីជាគោលដៅធំរបស់បក្ស និងរដ្ឋ ទន្ទឹមនឹងនោះជាបន្ទុក​របស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម ម៉្លោះហើយឃុំហ្វាឡើយ ស្រុកចូវថាញ់ ផ្តុំកម្លាំងផ្សព្វផ្សាយដំណោះស្រាយព្រមគ្នាជាច្រើន ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្តីពីការកសាងជនបទថ្មី។

ខិតខំអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់

ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីឆ្នាំ ២០២០ ភូមិទី ៣ ឃុំផុងភូ ស្រុកកូវកែ បន្តបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងភូមិផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២១ តាមផែនការដាក់ចេញ។

លើកស្ទួយជីវភាពមាមីងជនរួមជាតិខ្មែរ រួមចំណែកកសាងជនបទថ្មី

ខេត្តត្រាវិញមានចំនួនមនុស្សរាយជាង ០១ លាននាក់ ក្នុងនោះជនរួមជាតិខ្មែរស្រុបយកអត្រាជិត ៣២% ។ មាមីងជនរួម​ជាតិខ្មែរត្រាវិញភាគច្រើនរស់នៅតាមតំបន់ជនបទ ជាមួយនឹងប្រភពចំណូលសំខាន់គឺប្រកបរបរផលិតកសិកម្ម រួមជាមួយ នឹងជនជាតិកិញ ជនជាតិចិន មាមីងជនរួមជាតិខ្មែរត្រាវិញតែងសកម្មក្នុងការកសាងជនបទថ្មី រួមកម្លាំងជាមួយនឹងរដ្ឋអំណាចកែលម្អទិដ្ឋភាពភូមិស្រុក ពង្រីកសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនគ្រួសារ។

កូវង៉ាងជំរុញមាំការកសាងស្រុកជនបទថ្មី

ចាប់ពីដើមឆ្នាំ ២០២១ ស្រុកបានផ្សព្វផ្សាយ បំផុសចលនាកសាងជនបទថ្មី និងភ្ជាប់ជាមួយបណ្តាចលនារបស់សមាគម អង្គការមហាជនដោយរូបភាពជាច្រើន។ ជាលទ្ធផលពិនិត្យឡើងវិញរួចទទួលស្គាល់គ្រួសារសម្រេច 0៨ ខ្លឹមសារគ្រួសារវប្បធម៌‑ជនបទថ្មីបាន ៩២,៣៥% មាន ៨១/៩០ ភូមិបានពិនិត្យជូនកិត្តិនាមភូមិវប្បធម៌‑ជន​បទថ្មី សម្រេចអត្រា​ ៩០ %។ មាន ០៨/ ១៣ ឃុំជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មី លើកកម្ពស់ ០២ (ម៉ីឡុងបាក់ និងម៉ីឡុងណាម) ស្រុកសម្រេច ០៦ លក្ខឋានស្រុកជនបទថ្មី។ បណ្តាលក្ខឋានដែលមិនទាន់សម្រេចបានគឺ​ ០៣ ដូចជា៖ លក្ខឋានទី ០១ (ឡើងគ្រោងផែនការ) លក្ខឋានទី ០៥ (សុខាភិបាល‑វប្បធម៌‑អប់រំ) និងលក្ខឋានទី ០៧ (បរិស្ថាន)។

ទីវកឹងវិវឌ្ឍយ៉ាងសកម្មក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW

ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៥ សីហា ឆ្នាំ ២០០៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១០ ស្ដីពី “ កសិកម្ម កសិករ ជនបទ” មកទល់ពេលនេះ ស្រុកទីវកឹងអនុវត្តសម្រេចគោលដៅ ភារកិច្ចជាច្រើនអំពីការពង្រីកសេដ្ឋកិច្ច-សង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។

កសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥

កាលពីថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្តត្រាវិញចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ស្តីពីការកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។

កូវង៉ាង៖ ដាំដើមផ្កាពង្រាយគ្រប់ប្រភេទបានជិត ១៨០ គីឡូម៉ែត្រ

តាមដំណឹងពីការិយាល័យភោគផលធម្មជាតិ និងបរិស្ថានស្រុកកូវង៉ាង គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ បណ្តាឃុំ ទីប្រជុំជនដាំដើមផ្កាពង្រាយគ្រប់ប្រភេទបានជាង ៦.០០០ ដើម។

សមាគមសហព័ន្ធនារីឃុំតឹងហ៊ីប៖ ផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ

ឡុងហ៊ីបខិតខំអនុវត្តសម្រេចបន្ថែម ៣ លក្ខឋានជនបទថ្មីលើកកម្ពស់

ឃុំឡុងហ៊ីប បានទទួលស្គាល់ជាឃុំជនបទថ្មីនៅឆ្នាំ ២០២០ សព្វថ្ងៃឃុំបន្តកៀរគរបណ្តាប្រភពកម្លាំងដើម្បីការកសាងបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២២ ។

អាងក្វាងហ៊ឺវខិតខំកសាងឃុំជនបទថ្មី

ដល់ចុងឆ្នាំ ២០២០ ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ អនុវត្តសម្រេច ១៤/១៩ លក្ខឋានកសាងជនបទថ្មី នៅ ០៥ លក្ខឋាន៖ សាលារៀន លំនៅឋានប្រភពចំណូល បរិស្ថាន ប្រព័ន្ធនយោបាយ និងប្រសព្វច្បាប់។ អនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សស្រុកថ្កូវស្ដីពីការកសាង ឃុំអាក្វាងហ៊ឺវសម្រេចលក្ខឋានជនបទថ្មី ថ្វីត្បិតនៅជួបការលំបាក សាកល្បងច្រើន ប៉ុន្តែបក្ខភាគរដ្ឋអំណាច និងប្រជាជនឃុំអាងក្វាងហឺុវខិតខំអនុ វត្តធានាសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។

  • «
  • 1
  • 2
  • 3
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......