• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 03/10/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • វប្បធម៌-សិល្បៈ-សង្គម
  • វប្បធម៌
  • សិល្បៈ

សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត

ព័ទ្ធជុំដោយដើមឈើធំៗមានអាយុកាលច្រើនឆ្នាំ ទោះបីស្ថិតនៅជិតទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែវត្តគងជ័យរឹងឫទ្ធិសក្ដិ (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់មិនសូវមានអ្នកស្គាល់ ពីព្រោះវត្តស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ ៥៣ ប្រហែល ៧០០ ម៉ែត្រ នៅជ្រៅទៅខាងក្នុង។ វត្តមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងស្នាក់អាស្រ័យរបស់ព្រះសង្ឃ និងនិស្សិតពីបណ្ដាខេត្តមកស្នាក់នៅរៀនផ្លូវធម៌ ផ្លូវលោកទៀតផង។ ឈានចូលកាន់ទីធ្លាវត្ត យើងងាយកំណត់បានពីសម្រស់ស្រស់ស្អាតពីលក្ខណៈបុរាណ និងបណ្ដាសំណង់សម័យទំនើបបានព្រះសង្ឃ ពុទ្ធបរិស័ទចំណាយកម្លាំងកាយចិត្តរួមវិភាគទាន ជួសជុល កសាង និងរក្សាពីជំនាន់មួយទៅជំនាន់មួយ។

ប្រសិទ្ធភាពពីការផ្សព្វផ្សាយគោលនយោបាយជនជាតិ សាសនាជូនព្រះសង្ឃ ជនរួមជាតិខ្មែរ

សន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងបណ្តាស្រុកលើកទី ៤

ស្ងើចសរសើរសមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ដារៈឯកអគ្គស្ថានទូតឥណ្ឌា ប្រចាំការនៅទីក្រុងហូជីមិញ

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្តបានតែងតាំងជាប្រធាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តជាបន្ត

វប្បធម៌

ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់

ភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅមានអត្រាជាង ៧៣% នៃចំនួនប្រជាជន។ ក្នុងបណ្ដាថ្ងៃអំណរបុណ្យចូលឆ្នាំថ្មីនៅទីនេះ មានភាពសប្បាយរីករាយជាងពេលដែលជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែរីកចម្រើន។ លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់បានឱ្យដឹងថា៖ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះចំពេលដែលភូមិទើបបំផុចលនាប្រជាជនអនុវត្តសម្រេចការកសាងភូមិវប្បធម៌ ជនបទថ្មី។ ការងារបង្ការ ទប់ស្កាត់អាសន្នរោគក៏បាននាំមកប្រសិទ្ធភាពខ្ពស់ ជីវភាពរបស់ប្រជាជនបានសុវត្ថិភាព។ ដោយអាស្រ័យផ្សព្វផ្សាយអនុវត្តទាន់ពេលគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកការផលិត ចិញ្ចឹមសត្វ រួមជាមួយឆន្ទៈឈានឡើងក្នុងជីវភាព ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។ គ្រួសារជនរួមជាតិខ្មែរនីមួយៗតែងបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្ដៅ។

បុណ្យចូលឆ្នាំមកកាន់កេរដំណែលប្រវត្តិសាស្រ្តវត្តជម្ពូទីបវរារាម

វត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឋិតនៅភូមិជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវបានស្ថាបនាឡើងនៅពុទ្ធសករាជ ២៣៩១ គ្រឹស្តសរាជ ១៨៤៧។ មិនត្រឹមតែជាអារាមដ្ឋានខ្មែរដ៏ពិសិដ្ឋ វត្តជម្ពូទីបវរារាមនៅទាំងជាមជ្ឈមណ្ឌលសម្រាប់ប្រជុំវប្បធម៌ស្មារតីរបស់មាមីងខ្មែរក្នុងតំបន់ និងជាមូលដ្ឋាន ចិញ្ចឹមនិងលាក់បំពួនកម្មាភិបាល យុទ្ធជនបដិវត្តន៍សុវត្ថិភាពក្នុងសម័យសង្រ្គាមប្រឆាំងខ្មាំងឈ្លានពានទៀតផង។ ដើម្បីស្នងបន្តនូវប្រពៃណីដ៏ល្អនោះ និងដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទនៅឃុំគីមស៊ើង វត្តជ្រោយទន្សាបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្តដំណើរការសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។

ព័ណ៍នារូបភាពពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរ

តាំងពីបុរាណកាលមកពិធីអាពាហ៍ពិពាហ៍បានចាត់ទុកជាពិធីមួយសំខាន់បំផុតក្នុងឆាកជីវិតមនុស្ស។ ជនជាតិនិមួយៗតែងមានទំនាមទម្លាប់អាពាហ៍ពិពាហ៍ផ្សេងៗគ្នា​សម្រាប់ចៅការទាំងពីរពោរពេញទៅដោយវប្បធម៌ ប្រពៃណីសមស្របជាមួយលក្ខណៈពិ​សេស របស់ជនជាតិនិមួយៗ។ ទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនជាតិនីមួយៗមានកម្មវិធីផ្សេងគ្នា។ ជនរួមជាតិខ្មែរយើងកាលពីបុរាណចាត់តាំងពិធីអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយវង្សត្រកូល តាមទំនៀមទម្លាប់របស់សហគមន៍តំបន់ស្នាក់នៅ។

វត្តរំដួល រួមចំណែកអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ជនជាតិ

វត្តតាលភិរីឧត្តុង្គមានជ័យសិរីវង្សារាម (រំដួល) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ជាវត្តមានឈ្មោះបោះសំឡេងអំពីការបើកថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសា សម្រាប់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែររៀនសូត្រ អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ល្អល្អះរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជីវភាពជនរួមជាតិខ្មែរត្រាវិញមិនបពា្ឈប់អភិវឌ្ឍន៍៖ រួមកម្លាំងកសាងមាតុភូមិ

ឆ្លងតាមរយៈតួនាទីរបស់សមណស័ក្ដិសាសនា និងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិច តែង សម្រេចល្អតួនាទីជា “ស្ពានចម្លង” ជាកត្តាសកម្មក្នុងការផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច សង្គម កសាងមាតុភូមិឲ្យកាន់តែជឿនលឿន។

មកទស្សនាវត្តចម្បាអង្គរជ័យ

វត្តចម្បាអង្គរជ័យស្ថិតនៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ។ វត្តបានកសាងឡើង កាលពីគ្រឹស្តសករាជ ១៦៤២ ពុទ្ធសករាជ ២១៨៥”។ ខាងដើមវត្តបាន កសាងឡើងនៅលើតំបន់ដីរបស់លោកតានាមទេស និងលោកយាយនាម សោនៅភូមិចំការដែលមាន សទ្ធាជ្រះថ្លាប្រគេនកសាងហើយបានព្រះតេជគុណ នាមសួសគង់នៅវត្តចម្បកមាសខឿន និមន្តមកធ្វើសមាធិធម៌ក្នុងព្រៃនេះ។ មណ្ឌលនៃភូមិវត្តនេះបរិបូរណ៍ទៅដោយព្រៃឈើស៊ុមទ្រុម។ ផ្ទះរបស់ពុទ្ធបរិស័ទនៅទីនោះសាងសង់ឃ្លាតឆ្ងាយពីគ្នា ។

អភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្មែរ

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស-រដ្ឋ រដ្ឋអំណាចគ្រប់មូលដ្ឋានទីកន្លែងដែលមានជនរួមជាតិខ្មែររស់នៅក្នុងខេត្តតែងបានអនុវត្តគោលនយោបាយ អភិរក្សតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ជនរួមជាតិខ្មែរបានទទួលផលគ្រប់គោលនយោ បាយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រ ពិន្ទុជ្រើសរើស ចូលរៀននៅមហាវិទ្យាល័យ ដាក់ពាក្យសុំការងារពិនិត្យសុខភាព ប្រាក់កម្ចីដើម្បីពង្រីកសេដ្ឋញុាំងឱ្យគ្រួសារធូរធាហើយមានលក្ខណៈអភិវឌ្ឍន៍តម្លៃ វប្បធម៌ កេរតំណែលប្រវត្តិសាស្ត្រ និងពង្រីក ត្រួស ត្រាយផ្លូវទៅអនាគតភ្លឺស្វាងដល់កូនចៅជំនាន់ក្រោយ។

កូវង៉ាង៖ តម្រូវការទុន ៧៨០ លានដុងសម្រាប់ផ្តើមអាជីព ផ្តើមការធ្វើពាណិជ្ជកម្មរបស់នារី

អនុវត្ត “គម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧-២០២៥” ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីសង្កេតពិនិត្យតម្រូវការផ្តើមអាជីព ផ្តើមធ្វើពាណិជ្ជកម្មរបស់នារីលើភូមិសាស្រ្ត ឆ្លងតាមរយៈនោះមានសមាជិក ១៤ រូបមានតម្រូវការបុលទុនផ្តើមធ្វើពាណិជ្ជកម្ម ផ្តើមអាជីពជាមួយទឹកប្រាក់ ៧៨០ លានដុង។ រក្សាសកម្មភាពក្លឹបនារីផ្តើមអាជីពពីរបរប្រពៃណី ០១ ក្លឹប មានសមាជិក ១២ រូបជាមួយបណ្តាមុខរបរដូចជា៖ ផលិតប្រេងចម្អិន កាត់ដេរ វេចនំអន្សម ច្នៃផលិតត្រីងៀត នំក្រៀបទឹកខ្ទិះដូង សណ្តែកដីលីង សេវាកម្មចម្អិន។ល។

ភាពស្រស់ស្អាតនៃរូបគំនូរលើជញ្ជាំងវិហារវត្តខ្មែរ

បណ្ដាសំណង់នៅក្នុងវត្តខ្មែរនិយាយរួមព្រះវិហារនិយាយដោយឡែកតែងមានគូររូបគំនូរនៅលើជញ្ជាំង។ រូបគំនូរទាំងនោះ សុទ្ធតែពណ៌នាពីគោលលំនាំពុទ្ធសាសនា ពុទ្ធប្រវត្តិដូចជា៖ រូបព្រះប្រសូត ទ្រង់ក្រសាលឧទ្យាន សាងព្រះផ្នួសទ្រង់សមាធិក្រោមដើមពោធិព្រឹក្ស ធ្វើទុក្ករកិរិយា ត្រាស់ដឹង សំដែងព្រះធម៌ បរិនិព្វាន។ល។ និងរូបគូរយោងតាមខ្លឹមសារនិទានដែលមានក្នុងគម្ពីរ ព្រះត្រៃបិដក និទានក្នុងជាតកដតែងបានវិចិត្រករច្នៃទៅជារូបភាពស្រស់ស្អាតរស់រវើកផងដែរ។

ចូវថាញ់យកចិត្តទុកដាក់អនុវត្តគោលនយោបាយពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីការ “ផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧ ២០២០” បានជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ មានភាពវិវឌ្ឍន៍យ៉ាង សកម្ម។ លទ្ធផលមានគ្រួសារជនរួមជាតិខ្មែរចំនួន ១.២៨៧ គ្រួបានចាកផុតពីភាពក្រីក្រ និងមានគ្រួសារជាង ៣៦០ គ្រួបានឈានឡើងធូរធា។

ព្រះចៅអធិការថាច់ស៊ី ខិតខំផ្សព្វផ្សាយព្រះធម៌អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទពីរបៀបរស់នៅប្រកបដោយសម្មាទិដ្ឋិ

ក្នុងដំណាក់កាលបង្រៀន និងទទួលបន្ទុកជាព្រះចៅអធិការ ព្រះតេជគុណ ថាច់ស៊ី តែងខិតខំផ្សព្វផ្សាយព្រះធម៌ អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យព្យាយាមសិក្សាស្រាវជ្រាវមាគ៌ាពុទ្ធសាសនា ណែនាំពីរបៀបរស់នៅប្រកបដោយសម្មាទិដ្ឋិ ត្រូវមាន "មេត្តា" និងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនសហគមន៍ និងសង្គម។

ប្រគេនថវិកាឧបត្ថម្ភកសាងឧបដ្ឋានសាលាវត្តវិភាគរាជដួងកែវកំពង់ដូង (ផ្នោដូង)

កាលពីថ្ងៃទី ២៩ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរមហា​​ផ្ទៃ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវអញ្ជើញទៅប្រគេនថវិកា ១០០ លានដុងរបស់គណៈកម្មាធិការប្រជាជនខេត្តសម្រាប់ឧបត្ថម្ភកសាងឧបដ្ឋានសាលាវត្តវិភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ភូមិផ្នោដូង ឃុំដាយអាង ស្រុកថ្កូវតាមសេចក្ដីសម្រេចចិត្តលេខ ២៩ ចុះ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តត្រាវិញ ស្ដីពីការឧបត្ថម្ភថវិកាកសាងជួសជុលមូលដ្ឋានសក្ការបូជា។

មធ្យោបាយព័ត៌មានមហាជនជួយឱ្យប្រជាជនតាមដានការប្រែប្រួលនៃអាសន្នរោគ

ចាប់ពីពេលខេត្តត្រាវិញ អនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រជាជនលើភូមិសាស្រ្តស្រុកកូវង៉ាង តែងតាមដានការប្រែបប្រួល និងបណ្តាសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។

វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ចូលរួមប្រិតសំចៃអគ្គិសនី

ភូមិជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវមានប្រជាជនជាង ៨២០ គ្រួសារ ក្នុងនោះ ជនជាតិខ្មែរជាង ៩៨%។ ភូមិមានវត្តមួយគឺវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ សព្វថ្ងៃមានព្រះសង្ឃបួសរៀន គង់ចាំវស្សាជាង ៧០ អង្គ ជាកន្លែងពុទ្ធបរិស័ទគោរពប្រតិបត្តិពុទ្ធសាសនា។ ដើម្បីពុទ្ធបរិស័ទគោរពនិងប្រតិបត្តិត្រឹមត្រូវតាមគន្លងធម៌អាថ៍ វិន័យនិងគោលការណ៍ គោលមាគ៌ា ច្បាប់របស់បក្ស និងរដ្ឋ បំផុតគឺគោលការណ៍ស្ដីពីការប្រិតសំចៃអគ្គិសនី គណៈអារាមាភិបាលវត្តតែងផ្សព្វផ្សាយចម្រុះនៅបណ្ដាថ្ងៃដែលបរិស័ទអញ្ជើញមកវត្តច្រើនកុះករ។

ចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សានៅឃុំភឿងថាញ់

លោកពុងវ៉ាំងញ៉ឹង ប្រធានសមាគមជំរុញការសិក្សាឃុំភឿងថាញ់បានឲ្យដឹង៖ ចលនា “ប្រិតសំចៃចិញ្ចឹមជ្រូកដី ជំរុញការសិក្សា” ជាទម្រង់មួយដែលបានកម្មាភិបាល សមាជិក និងប្រជាជនក្នុងឃុំអនុវត្តជាច្រើនឆ្នាំបន្តបន្ទាប់។ ប្រាក់ប្រិតសំចៃ ប្រមូលបានពីការ“ប្រិតសំចៃចិញ្ចឹជ្រូកដីជំរុញការសិក្សា” បានប្រើប្រាស់ទៅក្នុងគោលដៅគិតគូរការរៀនសូត្រចំពោះកូនចៅក្នុងគ្រួសារ ជូនអាហារូបករណ៍ លើកទឹកចិត្តក្មួយៗដែលមានស្នាដៃសិក្សារៀនសូត្រ និងជាសិស្សឆ្លាត កូនកតញ្ញូនៅមូលដ្ឋាន។

កូវង៉ាង៖ បង្កើនការតាមដាន ថែទាំសុខភាពព្រះសង្ឃក្រោយពេលបានចាក់វ៉ាក់ស៊ីនបង្ការជំងឺ

រយៈពេលកន្លងទៅថ្មីៗនេះ ព្រះសង្ឃទាំង ២៣​ វត្តលើភូមិសាស្រ្តស្រុកកូវង៉ាង​បានចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩។ នោះជាការយកចិត្តទុកដាក់របស់រដ្ឋ ដើម្បីធានាសុខភាពជូនទូទាំងប្រជាជន ក្នុងនោះមានព្រះសង្ឃគ្រប់ព្រះអង្គ។

ច្នៃរ៉ូបូតយន្តសម្រាប់ឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ដោយមានបំណងរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញនិយាយដោយឡែក ទូទាំងប្រទេសនិយាយរួមឆាប់រុញច្រានជំងឺកូវីដ-១៩ ឲ្យចេញទៅឆ្ងាយនោះ នៅពេលថ្មីៗនេះ មានយុវជនមួយក្រុមនៅខេត្តត្រាវិញបានច្នៃសម្រេចបានជោគជ័យរ៉ូបូតយន្តមួយគ្រឿងសម្រាប់បម្រើក្នុងការងារដឹកជញ្ជូនម្ហូបអាហារ ឪសថ ផល និងបាញ់ថ្នាំរម្ងាប់មេរោគនៅបណ្ដាតំបន់ចត្តាឡីស័ក ព្យាបាលអ្នកជ្រាបឬក៏សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

មានអង្គភាពថ្នាក់ស្រុក ០៥/០៩ កន្លែងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី សម្រេចលក្ខឋានជនបទថ្មី

អនុវត្តការចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ បណ្ដាមូលដ្ឋានក្នុងខេត្តខិតខំអនុវត្តសម្រេ​ចបណ្ដាលក្ខឋាននិងលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ៦៩/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ១៤ សង្កាត់សម្រេចលក្ខឋានទីក្រុងអារ្យធម៌ មានអង្គភាពថ្នាក់ស្រុក ០៥/០៩ កន្លែងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី សម្រេចលក្ខឋានជនបទថ្មី រួមមានបណ្ដាស្រុក៖ ទីវកឹង កូវកែ ទីផ្សាររួមខេត្ត យ្វៀងហាយ ស្រុកកាងឡុង និងទីក្រុងត្រាវិញ។

ចាត់តាំងពិនិត្យអង្កេតបាន ១៣៧ លើក

  • «
  • 1
  • 2
  • 3
  • 4
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......