• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 03/10/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • សេដ្ឋកិច្ច-សង្គម
  • សង្គម
  • ការរស់នៅ

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

ប្រសិទ្ធភាពពីការផ្សព្វផ្សាយគោលនយោបាយជនជាតិ សាសនាជូនព្រះសង្ឃ ជនរួមជាតិខ្មែរ

សន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងបណ្តាស្រុកលើកទី ៤

ស្ងើចសរសើរសមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ដារៈឯកអគ្គស្ថានទូតឥណ្ឌា ប្រចាំការនៅទីក្រុងហូជីមិញ

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្តបានតែងតាំងជាប្រធាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តជាបន្ត

សង្គម

ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត

ប្រភពព័ត៌មានពីគណៈនាយកក្រុមហ៊ុនអគ្កិសនីត្រាវិញ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំង ខេត្តប្រិតសំចៃអគ្គិសនីបាន ៦.៥៩២.០៨៤ គីឡូវ៉ាតស្មើ ២,៣៣% បរិមាណផលអគ្គិសនីពាណិជ្ជ ផល (អគ្គិសនីពាណិជ្ជផលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ចំនួន ២.២១៣.២៣២ គីឡូវ៉ាត)។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តការ ប្រិតសំចៃសម្រេច និងសម្រេចលើសកម្រិតផែនការ។ អំពីអគ្គិសនីពាណិជ្ជផលក្នុងត្រីមាស ទី ១ ឆ្នាំ ២០២២ អនុវត្តសម្រេច ២.២១៣.២៣២ គីឡូវ៉ាត។ អគ្គិសនីក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ កើនខ្ពស់បំផុត គឺអគ្គិសនីចូវថាញ់ ២,៥២% ទាបបំផុតគឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយ ២,១១%។

វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី

វត្តវាលលាក់ ចម្ងាយពីទីក្រុងត្រាវិញប្រមាណ ៤០ គីឡូម៉ែត្រទៅទិសខាងត្បូងមានទីតាំងនៅ​ភូមិវាលលាក់ ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ។

សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍

បងស្រី ស៊ើងង៉ុកង៉្វាង លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់បានឲ្យដឹងថា៖ ដោយស្មារតីស្ម័គ្រចិត្ដឈានមុខរបស់សមាជិកសម្ព័ន្ធយុវជនស្រុករួមចំណែកយ៉ាងសកម្មក្នុងបណ្តាចលនាដែលថ្នាក់លើបំផុសឡើង។ ដើម្បីបន្តការលើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លង ឆ្នាំ ២០២២ នេះគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកបន្តអនុវត្តបណ្តាចលនាដែលថ្នាក់លើបំផុសភ្ជាប់ជាមួយការអនុវត្តន៍ចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” អប់រំយុវជនក្នុងស្រុកឲ្យបង្កើនការយល់ដឹង និងអនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួនជូនមាតុភូមិ បង្កើតរូបភាពល្អរបស់យុវជនសម័យថ្មី។

កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង

ឆ្នាំ ២០២១ ស្រុកកូវង៉ាងបង្កើតថ្មីសហករណ៍ ០៣ កន្លែង សម្រេច ៣០០% នៃសេចក្ដីសម្រេចចិត្ត រំសាយសហករណ៍ ០២ កន្លែង។ បង្កើនចំនួនមកទល់ពេលនេះ ទូទាំងស្រុកមានសហករណ៍ ២៥ កន្លែងមានមនុស្ស ១.៣១២ នាក់ចូលរួមកំពុងធ្វើសកម្មភាពក្នុងបណ្ដាវិស័យ កសិកម្ម សេវាកម្ម-ផលិតកសិកម្មជលផលដឹកជញ្ជូន។

ធានាអត្ថន័យគ្រប់គ្រាន់ និងភាពកក់ក្តៅនៃទិវាមហាសាមគ្គីទូទាំងប្រជាជាតិ

ដោយជះឥទ្ធិពលអាសន្នរោគកូវីដ-១៩​ ការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ឆ្នាំ ២០២១​ មានការផ្លាស់ប្តូរ រូប ភាពចាត់តាំង។ ឆ្នាំមុនៗធ្លាប់ចាត់តាំងទិវាមហាសាមគ្គីចង្អុលការថ្នាក់ខេត្ត ប៉ុន្តែឆ្នាំ ២០២១ នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្តូររបៀបចាត់តាំងវិញ គឺគ្រាន់តែសហការជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ និងជិតក្រប៉ុណ្ណោះ។ ទោះបីផ្លាស់ប្តូររបៀបចាត់តាំងដូច្នោះក៏ដោយ ប៉ុន្តែនៅតែរក្សាអត្ថន័យបានគ្រប់គ្រាន់ និងមានភាពកក់ក្តៅដូចទិវាមហាសាមគ្គី ទូទាំងប្រជាជាតិជារៀងរាល់ឆ្នាំដែរ។

ប្រគល់ជូនផ្ទះឧបការគុណ ០៧ ខ្នងដល់គ្រួសារ​​​​​​គោលនយោបាយនៅស្រុកចូវថាញ់

ដោយទទួលបានការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ទើបសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មួយអន្លើដោយថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន ចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០៧ ខ្នង ដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋាន នៅស្រុកចូវថាញ់ រួមមាន៖ ឃុំហ្វាឡើយ ០២ ខ្នង ឃុំដាឡុក ០២ ខ្នង ឃុំម៉ីចាញ់ ០១ ខ្នង ឃុំសុងឡុក ០១ ខ្នង និងទីប្រជុំជនចូវថាញ់ ០១ ខ្នង។

ទីវកឹងហ្វឹកហាត់វិធីសាស្រ្តបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះជនរងគ្រោះនៅតំបន់អាសយជន ០២ កន្លែង

នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ ជនរងគ្រោះ (០៤/១០/១៩៦១-០៤/១០/២០២១) និងឆ្នាំទី ២០ ទិវាទូទាំងប្រជាជនចូលរួមបង្ការពន្លត់អគ្គិភ័យ ០៤/១០/២០០១-០៤/១០/២០២១) កាលពីថ្ងៃទី ០២ និងទី ០៤ ខែតុលា កងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះនគរបាលខេត្ត ត្រាវិញ (តំបន់ទីវកឹង) សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងហ្វឹកហាត់វិធីសាស្រ្តបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ ០២ លើកនៅតំបន់អាសយជនភូមិភូទ័រ ១ ឃុំហ៊ីវទ្រុង និងតំបន់អាសយជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង។

អគ្គិសនីចូវថាញ់អនុវត្តល្អភារកិច្ចផ្គត់ផ្គង់អគ្គិសនី

លោកភុងថេម៉ី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ ពេលនេះ អគ្គិសនីចូវថាញ់បាន ផ្ដុំកម្លាំងផ្គត់ផ្គង់ អគ្គិសនីបម្រើការផលិត ធ្វើអាជីវកម្មលើមូលដ្ឋាន ស្រុក។

កសិករកាវជិនធឹក៖ អនុវត្តបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនី ក្នុងការចិញ្ចឹមបង្កងវប្បកម្មកម្រិតខ្ពស់

បង កាវជិនធឹក កើតឆ្នាំ ១៩៨២ នៅភូមិអង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយជាកសិករម្នាក់ក្នុងចំណោមកសិករចិញ្ចឹម បង្កងវប្បកម្មកម្រិតខ្ពស់ អនុវត្តបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។

ទីវកឹង៖ ជូនអំណោយទ្រុងធូជិត ១.០០០ ចំណែកដល់កុមារ

០៨ ខែដើមឆ្នាំ ២០២១ ប្រិតសំចៃអគ្គិសនីបាន ១៧,៥៨ លានគីឡូវ៉ាត

ក្នុងរយៈពេល ០៨ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចផលិត ធ្វើអាជីវកម្មទន្ទឹម នឹងការខិតខំបង្ការទប់ស្កាត់ជំងឺកូវីដ -១៩។ ដើម្បីធានាផ្ទត់ផ្គង់អគ្គិសនីសុវត្ថិភាព ស្ថិរភាពបម្រើការផលិត ប្រជុំជីវភាព និងបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តព្រមៗគ្នា បណ្ដាវិធានការរក្សាការផលិ ត ធ្វើអាជីវកម្មស្ថិរ ភាព​ អនុវត្តសម្រេចកម្រិតផែនការជាច្រើន។

ផ្នែកអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយជម្នះឧបទ្ទវន្តរាយ ខ្យល់កំបុតត្បូងធានាផ្គត់ផ្គង់អគ្គិសនីទាន់ពេល

នៅម៉ោង ១៨ និង ៥០ នាទីដល់ម៉ោងប្រមាណ ១៩ និង ០០ នាទីនាថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតំបន់ទីផ្សាររួមខេត្ត យ្វៀងហាយ មានភ្លៀងធំភ្ជាប់នឹងខ្យល់កំបុត ត្បូងបណ្តាឱ្យបាក់ និងទ្រេតជ្រៀលបង្គោលអគ្គិសនីថាមពលមធ្យម ថាមពលបន្ទាប់ ២២ KV ជាច្រើនបង្គោលនៅនឹងមណ្ឌលចិញ្ចឹមបង្កងរបស់កំណាត់លេខ ៤៧៣ DT អនុសង្កាត់ ឡុងថាញ់ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយធ្វើបណ្តាលឱ្យអន្តរាយអំពីទ្រព្យសម្បត្តិ របស់ប្រជាជន និងឧបទ្ទវន្តរាយអគ្គិសនីនៅលើភូមិសាស្ត្រ។

ប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាពក្នុងនីតិវិធីបោះគ្រែឫស្សី

លោកមាគាងសៅរ៍ កើតឆ្នាំ ១៩៥៩ នៅភូមិ ឫស្សី ម្គុម្ព ឃុំង៉ុកបៀង ស្រុកថ្កូវប្រកបរបរបោះគ្រែឫស្សី ៤០ ឆ្នាំប្លាយ។ បច្ចុប្បន្ន អ្នកប្រកបរបរបោះគ្រែឫស្សីនៅមិនច្រើនឡើយ ព្រោះខ្វះវត្ថុធាតុដើម ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារបច្ចុប្បន្នសម្បូរបែប ហើយទំនើប ម៉្លោះហើយមិនសូវមាននរណាចាប់អារម្មណ៍ប្រើផលិតផលផលិតពីឫស្សី។

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ នៅស្រុកថ្កូវ

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយមានសកម្មភាពជាក់ស្តែងជាច្រើន ពោរពេញដោយអត្ថន័យ ទាក់ទាញសមាជិកយុវជន នៅលើភូមិសាស្ត្រស្រុក ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តចូលរួមពង្រីកសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី ទីផ្សារអារ្យធម៌ ធានា សុខុមាលភាពសង្គម ជាពិសេស គឺបណ្តាមូលដ្ឋានដែលនៅជួបការលំបាក តំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញ។ នៅកន្លែងនីមួយៗ កងកម្លាំងសមាជិកយុវជនតែងមានទង្វើជាច្រើន ដើម្បីធានាបង្ការទប់ស្តាត់អាសន្នរោគជំងឺ ដើម្បីសម្រេចបានប្រសិទ្ធភាព បង្កបានយុទ្ធនាការយុវជនស្ម័គ្រចិត្តយ៉ាងផុសផុល និងពោរពេញអត្ថន័យ។

ទីវកឹង៖ ទទួលបាន ៨០/១៥៧ រង្វាន់ក្នុងពិធីប្រឡងផ្សាយបន្ដផ្ទាល់ ទូទាំងខេត្ត

ជ្រោមជ្រែងលើកបំផុសចលនារបស់អគ្គសម្ព័ន្ធពលករវៀតណាមនិងផែនការរបស់សម្ព័ន្ធពលករខេត្ត សម្ព័ន្ធពលករស្រុកទីវកឹងសហការជាមួយមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុក បណ្ដាសហជីពមូលដ្ឋានស្ថិតក្រោមឱវាទ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាសហជីព កម្មករ និយោជិត ពលករលើភូមិសាស្រ្ដស្រុកសកម្មចូលរួមពិធីប្រឡងផ្សាយបន្ដផ្ទាល់ ស្វែងយល់អំពី ”សេចក្ដីសម្រេចចិត្ដមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្ដិកាលឆ្នាំ ២០២០-២០២៥” និង” ស្វែងយល់ចំណេះដឹងសហជីពវៀតណាម ភ្ជាប់ជាមួយក្រមច្បាប់ពលកម្មឆ្នាំ ២០១៩”។

សមាគមសហព័ន្ធនារីសង្កាត់លេខ ៧៖ មានសមាជិកាជិត ៧០ នាក់ចូលរួមក្រុម Zalo ផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩

តាមប្រភពដំណឹងអំពីសមាគមសហព័ន្ធនារីសង្កាត់លេខ ៧ ទីក្រុងត្រាវិញ ដើម្បីលើកកម្ពស់ស្មារតីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ជូនសមាជិកានារី សមាគមសហព័ន្ធ​នារីសង្កាត់លេខ ៧ បានបង្កើតក្រុម Zalo ផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ មានសមាជិកា ៦៧ នាក់ចូលរួម។ គិតតាំងពីអាសន្នរោគជំងឺរករាលដាលស្មុគស្មាញមកដល់ពេលនេះ សមាគមចាត់តាំងផ្សព្វផ្សាយអំពីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ តាមប្រព័ន្ធ Zalo ឬ ហ្វេប៊ុក របស់សមាគម ទំព័រឃោសនា អប់រំរបស់សង្កាត់ និងទំព័រព័ត៌មានរបស់សមា គមបាន ៣១ លើក ដោយមានបងប្អូននារី ចូលរួម ២.០៧៧ លើក។

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងធ្វើកោសល្យវិច័យសម្រាំងរកជំងឺកូវីដ-១៩

ស្ថិតក្នុងស្ថានភាពរីករាលដាលរបស់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត ការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ជូនពលករជាវិធីសាស្រ្តចាំបាច់ ដើម្បីរកឃើញករណីជ្រាបជំងឺកូវីដទាន់ពេល (ប្រសិនបើមាន) កាត់បន្ថយដល់កម្រិតទាបបំផុតនិន្នាការឆ្លងជំងឺ។

ទីវកឹង៖ ស្ងើចសរសើរបណ្តាក្រុមចម្អិនអាហារឧបត្ថម្ភតំបន់ ចត្តាឡីស័ក និងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល

លោកស៊ើងសុផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង និងប្រធានស្ថាប័នអង្គការចាត់តាំង‑មហាផ្ទៃស្រុកអញ្ជើញទៅសួរសុខទុក្ខ និងជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹងដល់សមូហភាព ០៦ កន្លែង គឺក្រុមចម្អិនអាហារឧបត្ថម្ភតំបន់ចត្តាឡីស័កនិងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល សមាគមសហព័ន្ធនារីស្រុក អង្គការសម្ព័ន្ធយុវជនស្រុក ក្រុមសប្បុរសធម៌ “ចង្ក្រានជាទីស្រឡាញ់” នៅភូមិត្រិញភូ ឃុំឡុងថើយ ក្រុមសប្បុរសធម៌ “កូភឿង” នៅភូមិត្រិញភូ ឃុំឡុងថើយ សមាគមសប្បុរសធម៌នៅខេត្ត‑ចង្ក្រានជាទីស្រឡាញ់ ស្រុកទីវកឹង អនុសង្កាត់ទី​ ២ ទីប្រជុំជនទីវកឹង ចង្ក្រានសប្បុរសធម៌ទីប្រជុំជនកូវក្វាង និងបុគ្គល ១០ នាក់ សកម្មចូលរួមបម្រើដោយអស់ពីចិត្តនៅបណ្តាក្រុមចម្អិនអាហារ និងកម្មាភិបាល យុទ្ធជន ១៥ នាក់នៅក្រុមជំនាញការនគរបាលស្រុកទីវកឹង ដែលមានស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពយាមល្បាត និងប្រចាំការ ២៤/២៤​​ ម៉ោង នៅតាមបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលស្រុកទីវកឹង។

ទីក្រុងត្រាវិញបន្ដយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ លើកទី ២

ក្រោយពេលផ្សព្វផ្សាយអនុវត្តលើកទី ១ ជាមួយការយកសំណាកតេស្តរហ័សរកជំងឺកូវីដ-១៩ ចំពោះសំណាកជាង ៨៥០ ប្រភេទចំពោះមនុស្សបានតេស្តរហ័សជាង ២៥.៤០០ នាក់ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ សីហាឆ្នាំ ២០២១ ការយកសំណាកតេស្តរហ័សលើកទី ២ បានផ្សព្វផ្សាយអនុវត្តលើភូមិសាស្រ្ដទីក្រុងត្រាវិញ។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......