• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 03/10/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • សន្តិសុខ-ការពារប្រទេស

មន្ទីរពេទ្យយោធាលេខ ១២០៖ ពិនិត្យជូនថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តត្រាវិញ

កន្លងហើយ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យយោធាលេខ ១២០ សាខានាយកដ្ឋាន ភ័ស្តុភារយោធភូមិភាគលេខ ៩ សហការជាមួយមន្ទីរពេទ្យកងទ័ព-ប្រជាជនខេត្តត្រាវិញចាត់តាំងពិនិត្យជំងឺ ជូនថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ៤០០ គ្រួ នៅបណ្តាឃុំ៖ ម៉ីហ្វា គីមហ្វា ញីទ្រឿង។ល។

ប្រសិទ្ធភាពពីការផ្សព្វផ្សាយគោលនយោបាយជនជាតិ សាសនាជូនព្រះសង្ឃ ជនរួមជាតិខ្មែរ

សន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងបណ្តាស្រុកលើកទី ៤

ស្ងើចសរសើរសមូហភាព ៤០ កន្លែង និងបុគ្គល ៣៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ដារៈឯកអគ្គស្ថានទូតឥណ្ឌា ប្រចាំការនៅទីក្រុងហូជីមិញ

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្តបានតែងតាំងជាប្រធាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តជាបន្ត

សន្តិសុខ-ការពារប្រទេស

យោធភូមិភាគលេខ ៩ ត្រួតពិនិត្យការងារត្រៀមលក្ខណៈ ហ្វឹកហាត់ប្រយុទ្ធឆ្នាំ ២០២២

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ក្រុមប្រតិភូការងាររបស់អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ អាស្រ័យដោយវរសេនីយ៍ឯកង្វៀងជីលិញ សេនាធិការរងយោធភូមិភាគលេខ ៩ ធ្វើជាប្រធានបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀមលក្ខណៈហ្វឹកហាត់ប្រយុទ្ធឆ្នាំ ២០២២ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្ត។

នគរបាលឃុំហ្វាធ្វឹង៖ ចេញបង្ហាញមុខក្លឹប “រកឃើញ និងថ្កោលទោស ហ៊ុមព័ទ្ធចាប់ជនល្មើសច្បាប់”

ឃុំហ្វាធ្វឹងមាន ០៩ ភូមិ ជាមួយចំនួនមនុស្សរាយ ១៣.០០០ នាក់ ភូមិសាស្រ្តភ្ជាប់ព្រំដែនសង្កាត់លេខ ៥ និងឃុំឡុងឌឹក ទីក្រុងត្រាវិញ មានផ្លូវគមនាគមន៍សំខាន់ជាច្រើនឆ្លងកាត់លើភូមិសាស្រ្តឃុំ។ ដើម្បីម្ចាស់ការបង្ការ រាំងស្កាត់បណ្តាករណីល្មើសច្បាប់ កាត់បន្ថយករណីបំពានច្បាប់ រួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នគរបាលបានកសាងផែនការបង្កើតក្លឹប “រកឃើញ ថ្កោលទោស ហ៊ុមព័ទ្ធចាប់ជនល្មើសច្បាប់”។

វិនិច្ឆ័យម៉ឺងម៉ាត់អំពើរំលោភភេទលើកុមារ

តាមតួលេខស្ថិតិរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តកើតមានករណីរំលោភភេទទៅលើកុមារចំនួន ២១ ករណី កើន ៨ ករណីប្រៀបជាមួយឆ្នាំ ២០២០ ស្ថាប័ននគរបាលស៊ើបអង្កេតបានធ្វើឱ្យច្បាស់ ២០ ករណី វិនិច្ឆ័យមុខសញ្ញា ២០ នាក់ នៅ ១ ករណីកំពុងស៊ើបអង្កេតបញ្ជាក់។

សកម្មភាពជំនួយច្បាប់រួមចំណែកបំភ្លឺបញ្ហាងឿងឆ្ងល់របស់ប្រជាជនក្រីក្រ និងជនរួមជាតិខ្មែរទាន់ពេល

ស្រុកថ្កូវមានប្រជាជន​ជាង ៤៣.៣០០ គ្រួសារ ក្នុង​នោះ​គ្រួសារ​ជនជាតិ​ខ្មែរ​ជាង ៦២%។ ឆ្នាំ ២០២១​ទន្ទឹមនឹងការជំនួយច្បាប់តាមតម្រូវការរបស់អ្នកត្រូវជំនួយច្បាប់បណ្តាឃុំទីប្រជុំជននៅ ទាំងជំនួយច្បាប់តាមទ្រង់ទ្រាយចូលរួមសម្រុះសម្រួលសម្រេចជោគជ័យរណីវ័ណ្ឌទំនាស់បញ្ហាដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារបាន ១៣៥/១៦៧ ករណី រួមចំណែកធានាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។

ឃាត់ឃុំឃាំងបណ្តោះអាសន្នមុខសញ្ញាមេតុងទីនឡេធីហ្វា

ឆ្លងតាមការត្រួតពិនិត្យរបស់ស្ថាប័ននគរបាល បច្ចុប្បន្ននេះត្រាវិញមានមេតុងទីនចំនួន ១.១២៣ នាក់ ជាមួយនឹងខ្សែតុងទីន ៥.៦៩៥ ខ្សែរួមប្រាក់តុងទីនប្រមាណ ៩៦៥ ពាន់លានដុង។

ចាប់មុខសញ្ញាគេចអាជ្ញាស្វែងរកចាប់ខ្លួនជាង ១០ ឆ្នាំ

ស្ថាប័នប៉ូលិសស៊ើបអង្កេតនៃនគរបាលស្រុកកាងឡុងទើបតាមចាប់ខ្លួនបានសម្រេច​មុខសញ្ញា ង្វៀងវ៉ាំងហ្វេ អាយុ ៥៨ ឆ្នាំបំពានទោសរំលោភភេទ គេចអាជ្ញាស្វែងរកចាប់ខ្លួន​កាលពីឆ្នាំ ២០១១។

នគរបាលឃុំហ្វាធ្វឹងឧបត្ថម្ភអ្នកកែប្រែទុច្ចរិតជាសុចរិត ជីវិតជួបលំបាក

អនុវត្តការឧបត្ថម្ភរួមរស់ជាមួយសហគមន៍ឡើងវិញចំពោះអ្នកចេញពីពន្ធនាគារវិលត្រឡប់មកមូលដ្ឋានកំពុងជួបលំបាកក្នុងរយៈពេលអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ កាលពីថ្ងៃទី ៥ ខែកញ្ញា នគរបាលឃុំហ្វាធ្វឹង ស្រុកចូវថាញ់ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់បងង្វៀងវ៉ាំងតាំង នៅភូមិស្វ៊ឹងថាញ់ និងបងថាច់លី នៅភូមិគគីរ។ អំណោយរួមមានអង្ករ និងស្បៀងអាហារចាំបាច់មួយចំនួនទៀត។ ទន្ទឹមនឹងនោះ ជំរុញស្មារតី រួចសង្ឃឹមថាបងៗខិតខំឆ្លងកាត់ការលំបាក អនុវត្តម៉ឹងម៉ាត់គម្លាតសង្គម រួមចំណែកទប់ស្កាត់ កម្ចាត់អាសន្នរោគកូវីដ‑១៩។

ទីវកឹង៖ មានមនុស្ស ៥.៣១២ នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ការិយាល័យសុខាភិបាលនិងមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងទើបចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំង AstraZeneca) ដល់ពលករ ១.១៤៧ នាក់ធ្វើការនៅក្រុមហ៊ុនចំកាតឯកសមាជិក MestMate វៀតណាមមានទីតាំងនៅភូមិព្រែកទុង ឃុំតឹងហ៊ុងនិងអ្នកធ្វើការនៅផ្សារទំនើប Co.opMart ទីវកឹងស្ថិតក្រោមឱវាទក្រុមហ៊ុនចំកាតពាណិជ្ជសេវាកម្មសៃហ្គង។

នគរបាលឃុំហ្វាឡើយ៖បង្កើតកំណត់ហេតុពិន័យ ០៧ ករណីជួបជុំច្រើនគ្នា

យោងតាមចំណុច C ខ្ទង់ទី ៣ មាត្រាទី ១២ របស់អនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃ ទី ២៨ កញ្ញា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងមួយករណីត្រូវពិន័យប្រាក់ពី ១០-១៥ លានដុង។

កងកម្លាំងប្រដាប់អាវុធស្រុកកូវកែ៖ រួមកម្លាំងបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩

ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ របស់ស្រុកកូវកែ តែងបានកងកម្លាំងប្រ​ដាប់អាវុធប្រជាជនរួមដំណើររួមកម្លាំងជាមួយប្រព័ន្ធនយោបាយ មានការរួមចំណែកសកម្ម​យ៉ាង​ច្រើនក្នុងការងារនេះ។ អនុវត្តភារកិច្ចការងារបង្ការទប់ស្កាត់អាសន្នរោគ គណៈបញ្ជាការដ្ឋានយោធាស្រុកកូវកែបញ្ជូនកម្មាភិបាល​ យុទ្ធជនកងកម្លាំងប្រចាំការស្រុក និងកម្មាភិបាល យុទ្ធជនកម្លាំងប្រជាស្វ័យត្រាណសហការជាមួយបណ្តាកងកម្លាំងអនុវត្តល្អ​ភារ​កិច្ចបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

កលល្បិចជាច្រើនបានឆ្លៀតឱកាសអាសន្នរោគជំងឺកូវីដ-១៩ ដើម្បី បោកប្រាស់នៅលើលំហបណ្តាញ

ការឆ្លៀតឱកាសរបស់ការប្រែប្រួលស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ បណ្តាមុខសញ្ញាទុច្ចរិតបោកប្រាស់ជាបន្តបន្ទាប់ ក្លែងបន្លំខ្លួនឆ្លងតាម រូបភាពផ្សាយបន្តផ្ទាល់ដើម្បីស្វែងរកផលប្រយោជន៍ពីមនុស្សប្រើប្រាស់បណ្តាញ។ ហេតុដូច្នោះ អ្នកប្រើប្រាស់បណ្តាញសង្គម អីនធើណែត គប្បីរឹងស្មារតី ប្រុងប្រយ័ត្នខ្ពស់ មិនគប្បីចុចចូលតំណភ្ជាប់ (link) ចម្លែកឡើយ។ តាមមជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពលំហបណ្តាញជាតិ នាយកដ្ឋានសុវត្ថិភាពព័ត៌មាន (ក្រ សួងព័ត៌មាន និងឃោសនាការ) ស្ថានភាពក្លែង បន្លំព័ត៌មានរបស់អង្គការចាត់តាំងសុខាភិបាលក្នុងប្រទេសឬអន្តរជាតិនៅលើលំហបណ្តាញរយៈ ពេលកន្លងហើយឃើញថាមានការកើនឡើងច្រើន។

សួរសុខទុក្ខ និងជូនរបាំងមុខសុខាភិបាល ១.០០០ ផ្ទាំងដល់ឃុំដាយអាងសម្រាប់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

កាលពីថ្ងៃទី ២៩ កក្កដាវរសេនីយ៍ឯក ទ្រឿងវ៉ាំងទឹម ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញបានអញ្ជើញមកសួរសុខទុក្ខ និងជូនរបាំងមុខសុខាភិបាល ១.០០០​ ផ្ទាំង ម៉ី ១០ ធុង ដើម្បីឧបត្ថម្ភលើកទឹកចិត្ដដល់កម្មាភិបាល ​យុទ្ធជន កងទ័ពប្រជាជន និងកងកម្លាំងកំពុងបំពេញការងារនៅបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលនៅតំបន់ជម្លៀសរបស់មូលដ្ឋាន។

អាហារសប្បុរសធម៌សម្រាប់តំបន់ចត្តាឡីស័ក

ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតស្មុគស្មាញ បណ្ដាពលករទៅរកស៊ីនៅទីក្រុងហូជីមិញ ខេត្តបិញយឿងវិលមកមូលដ្ឋានត្រូវអនុវត្តចត្តាឡីស័កតាមច្បាប់ កំណត់មុនពេលទៅកាន់គ្រួសារ។ ពលករទាំង​នេះភាគច្រើនមានស្ថានភាពលំបាក ម៉្លោះហើយ ​​ការធ្វើចត្តាឡីស័កដោយវាល់ប្រាក់ចំពោះពលករទាំងនោះ ជាបញ្ហាលំបាក។ ដោយឃើញនូវការលំបាករបស់ពលករទាំងនោះ ក្រុមសប្បុរសធម៌ឌិញតឹងអាងគុង នៅភូមិផ្សារ ឃុំតឹបស៊ើង ស្រុកថ្កូវផ្ដួចផ្ដើមចាត់តាំងពេលអាហារមនោសញ្ចេតនាពីរពេល (ព្រឹក និងរសៀល) ឧបត្ថម្ភដល់ពលករដែលនៅក្នុងតំបន់ចត្តាឡីស័កដើម្បីអ្នកទាំងនោះស្ងប់ចិត្ត និងអនុវត្តចត្តាឡីស័កតាមច្បាប់កំណត់។ បងស្រីទឺធីម៉ីឡែ សមាជិកាក្រុមសប្បុរសធម៌ឌិញ តឹងអាងគុងឲ្យដឹងថា៖ ក្រុមឧបត្ថម្ភអាហារ ក្នុងមួយពេលពី ១៤០-១៥០ ចំណែក ដល់ឃុំ តឹបស៊ើង និងតឹងស៊ើង។ ទង្វើនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ពេលបងប្អូនពីខេត្តបិញយឿង ទីក្រុងហូជីមិញ មកស្នាក់នៅក្នុងតំបន់ចត្តាឡី​ស័កកំពុងជួបកង្វះខាតច្រើន។

បំផ្លាញកន្លែងលេងល្បែងស៊ីសង

ឆ្លងតាមរយៈការងារក្ដាប់ស្ថានភាព នគរបាលឃុំឡុងថើយ ស្រុកទីវកឹងបានស៊ើបអង្កេតរួចចាប់ភ័ស្តុតាងយុវជន ០៤ នាក់ កំពុងលេងល្បែងស៊ីសង (លេងបៀ) នៅឃុំឌិញហ្វា ឃុំឡុងថើយ។ វត្ថុតាងបានប្រមូលរក្សាទុករួមមាន បៀមួយកំប្លេ (ប្រភេទ ៥២ សន្លឹក) និងប្រាក់ ១,១ លានដុង។

បង្កើនការពិន័យចំពោះអំពើរំលោភបំពានសារាចរលេខ ១៦

ស្ថិតក្នុងស្ថាន​ភាព​​ប្រែ​ប្រួលយ៉ាង​ស្មុគ​​ស្មាញ​​របស់អា​សន្ន​រោគជំងឺ​​កូវីដ-១៩ នៅ​លើ​ភូមិ​សាស្រ្តខេត្ត កង​កម្លាំង​តម្រួត​​ន​គរ​បាលក្នុងទូ​ទាំងខេត្ត​សហការ​នឹងបណ្តាកង​កម្លាំង​​មាន​ការទាក់​ទិន​បង្កើនការ​ងារ​យាមល្បាត ត្រួត​ពិ​និត្យ ធា​​នា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​​ច​រា​ចរណ៍ ប្តេជ្ញា​​ពិ​ន័យ​​ម៉ឹង​ម៉ាត់​​រាល់​​អំ​ពើ​​បំ​ពាន​​សា​រា​ចរ​លេខ​ ១៦ របស់​​នា​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​​ស្តី​ពី​ការ​អ​នុ​វត្ត​ន៍​គម្លាត​សង្គមដូចជាៈ ប្រ​​​​មូល​​ផ្តុំលើស​ពី​​ ២​ នាក់ ចេញ​​ផ្លូ​វ​ដោយ​​​គ្មាន​​ហេតុ​​ផលសម​ស្រប មិន​ពាក់​​រ​បាំង​​មុខ។ល។

បង្កើនការផលិតនៅកងអនុសេនាធំព័ត៌មាន

បណ្ដាឆ្នាំកន្លង កងអនុសេនាធំព័ត៌មានការិយាល័យសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្តតែងជំរុញមាំការផលិត ធានាប្រភពស្បៀងអាហារគ្រប់គ្រាន់នៅនឹងកន្លែងសម្រាប់បំពេញបន្ថែមអាហារូបត្ថម្ភក្នុងពេលបាយរាល់ថ្ងៃជូនដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ សកម្មភាពបង្កើនការផលិតបានគណៈកម្មាធិការបក្សគណៈបញ្ជាការ និងកម្មាភិបាលយុទ្ធជនកងអនុសេនាធំយកចិត្តទុកដាក់អនុវត្តសម្រេចបានបណ្ដាលទ្ធផលគួរឲ្យកត់សម្គាល់។

នគរបាលស្រុកទីវកឹង៖ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះអំពើផ្តុំគ្នាបើកបរម៉តូដោយល្បឿនខ្ពស់

ស្រុកទីវកឹងមានដងផ្លូវជាតិលេខ ៥៤ និងផ្លូវជាតិលេខ ៦០ ឆ្លងកាត់ មានដងផ្លូវលំ ផ្លូវខេត្ត ផ្លូវជនបទតភ្ជាប់ពីភូមិមួយទៅភូមិមួយប្រវែងរាប់រយគីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមលើភូមិសាស្រ្តស្រុកមិនបង្អង់រីកចម្រើន មានដងផ្លូវជាច្រើនបានបង្កើនកម្រិតជួសជុល បើកទូលាយ ជីវភាពសម្ភាររបស់ប្រជាជនមិនបង្អង់បានកែលម្អ។ ទោះជាដូច្នោះក៏ដោយ រយៈពេលជិតៗនេះ មានស្ថានភាពយុវវ័យងប់ចិត្តជាមួយល្បឿន កាន់ជើងភ្នាល់ ផ្លាស់ប្តូររចនាបទយានយន្តផ្តុំគ្នាបើកបរឆ្វៀលឆ្វាត់ ប្រទាក់ប្រទាម បំពងសំឡេង ម៉ាស៊ីនបង្កឱ្យបាត់សន្តិសុខសណ្តាប់ធ្នាប់លើដងផ្លូវមួយចំនួន បង្កឲ្យមានភាពកង្វល់ដល់អ្នកចូលរួមចរាចរណ៍។

ពិន័យមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់

ក្រុមតម្រូតចរាចរណ៍ សន្តាប់ធ្នាប់នគរបាល ស្រុកកូវកែទើបបញ្ជូនសេចក្តីសម្រេចចិត្តពិន័យរដ្ឋបាលរបស់ប្រធាន គណៈកម្មាធិការប្រជាជន ស្រុកកូវកែ និងនគរបាលស្រុកកូវកែចំពោះមុខសញ្ញា ០៩ នាក់ ប្រណាំងម៉ូតូខុសច្បាប់។

ប្រឡងកម្មាភិបាលសម្ព័ន្ធយុវជនពូកែឆ្នាំ ២០២១

កាលពីថ្ងៃទី ០៧ កក្កដា គណៈបញ្ជាការដ្ឋានយោធាខេត្ត ចាត់តាំងពិធីប្រឡងកម្មាភិបាលសម្ព័ន្ធយុវជនពូកែឆ្នាំ ២០២១ មានបធានបទ “មេបញ្ជា ការស្វាហាប់ ឈ្លាសវៃ ឈានមុខ ច្នៃប្រតិដ្ឋ”។ ចូលរួមពិធីប្រឡងមានបេក្ខជន ០៨ រូប ជាលេខា សម្ព័ន្ធយុវជនមកពីបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្ត។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......