• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

អភិរក្សនិងអភិវឌ្ឍសិល្បៈប្រពៃណី

22/09/2020 - 08:23

មកកាន់ឃុំដូងចូវ ស្រុកយ្វៀងហាយ សួររកក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ នរណាក៏ដឹងទាំងអស់។ ពីព្រោះក្រុមនេះបានសំដែងសិល្បៈប្រជាប្រិយ ប្រពៃណី សម័យជាទីពេញនិយមរបស់មហាជន។យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយក្រុមនារដូវបុណ្យសែនដូនតាពេលដែលក្រុមកំពុងចាត់តាំងសកម្មភាពសិល្បៈជូនមាមីងក្នុងភូមិស្រុកទស្សនាកម្សាន្តក្រោយពេលធ្វើសាសនានិយមកិច្ចនាវត្តជ្រៃប្រាសាទ។

ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ​ ឃុំដូងចូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ អាស្រ័យដោយលោកស៊ើងខ្វែ ធ្វើជាប្រធានក្រុម។បណ្តាសមាជិកក្នុងក្រុមគឺជាលិល្បករ សិល្បការិនីមិនជំនាញ ។ ថ្វីត្បិតអ្នកទាំងនោះ ប្រកបរបរផ្សេងៗគ្នាក៏ដោយ អ្នកខ្លះជាកម្មករ អ្នកខ្លះជាកសិករ ប៉ុន្តែមានចំណុចដូចគ្នាគឺស្នេហាលិស្បៈប្រពៃណីជាតិ ស្ម័គ្រចិត្តចូលរួមក្រុមដើម្បីហ្វឹកហាត់រួចច្រៀង​ រាំ សំដែងល្ខោនបាសាក់យ៉ាងសប្បាយរីករាយ។       បងស៊ើងសុភី សមាជិកាក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទបានឲ្យដឹង៖  " ខ្ញុំស្នេហាវប្បធម៌សិល្បៈជនជាតិខ្មែរណាស់ ទោះបីពេលថ្ងៃធ្វើស្រែចម្ការ នឿយហត់យ៉ាងណាក៏ដោយ ពេលយប់ខ្ញុំក៏ស្ម័គ្រចិត្តចូលរួមជាមួយ បងប្អូនក្នុងក្រុមដើម្បីហ្វឹកហាត់ សំដែងល្ខោនបាសាក់ ច្រៀង រាំ ជាដើម ។  បានចូលរួមសំដែងសិល្បៈ ញ៉ាំងឲ្យខ្ញុំសប្បាយរីករាយនិងភ្លេចអស់ការនឿយហត់ទាំងអំបាលមាណ។

            លោកថាច់និត្យស្រស់ អនុប្រធានក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ បានឲ្យដឹង៖ " បងស៊ើងខ្វែ ប្រធានក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ ជាអ្នកផ្តួចផ្តើមបង្កើតក្រុម។ មូលហេតុគឺគាត់ ឃើញក្នុងភូមិមានបងប្អូនស្នេហាសិល្បៈនិងចេះប្រគំភ្លេងប្រពៃណីទៀតផង ប៉ុន្តែគ្មានឧបករណ៍ភ្លេង គ្មានឱកាសជួបជុំគ្នាដើម្បីផ្តោះប្តូរសិល្បៈ ។  ម៉្លោះហើយ បងស៊ើងខ្វែ ក៏បានចំណាយប្រាក់ទិញភ្លេងប្រពៃណីមួយវង់ រួចចលនាបង្កើតក្រុម ព្រមទាំងចាត់ឲ្យខ្ញុំនិពន្ធបទចម្រៀង រៀបរៀងរឿងល្ខោនបាសាក់និងហាត់ឲ្យបងប្អូនច្រៀង សំដែង។ ដំបូងមានបងប្អូនប៉ុន្មាននាក់ក្នុងភូមិចូលរួមប៉ុណ្ណោះ ក្រោយមកក៏ទាក់ទាញបណ្តាសមាជិកនៅបណ្តាឃុំក្នុងស្រុកចូលរួមជាង ៣០ នាក់ ស្ថិតក្នុងអំឡុងអាយុពី ១៥‑៦០ ឆ្នាំ។  បច្ចុប្បន្ន ការរក្សានិងពង្រីកវប្បធម៌សិល្បៈរបស់ជនជាតិខ្មែរគឺជាកត្តាសំខាន់ណាស់ ហើយក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទបាននិងកំពុងចូលរួមធ្វើនូវទង្វើនោះ។​ព្រោះក្នុងដំណើរការធ្វើសកម្មភាព ក្រុមមានការច្នៃប្រតិដ្ឋជាច្រើនក្នុងការរៀបរៀងសំដែងសិល្បៈប្រពៃណីនិងសិល្បៈ សម័យឆ្លាស់គ្នា​ ដើម្បីទាក់ទាញអារម្មណ៍មហាជន ជាពិសេសគឺយុវវ័យឲ្យចំណាប់អារម្មណ៍ដល់សិល្បៈប្រពៃណីរបស់ជនជាតិខ្លួន។ មិត្តថាច់ធីសាង (អាយុ ១៥ ឆ្នាំ )​នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវបានឲ្យដឹង៖ ប្អូនចូលចិត្តទស្សនា ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទសំដែងខ្លាំងណាស់។ ពីព្រោះ ក្រុមមានសំដែងសិល្បៈសម័យផង បុរាណផង ក្នុងនោះមានសំដែងសិល្បៈល្ខោនបាសាក់ ញ៉ាំងឲ្យយុវវ័យបានស្គាល់និងចូលចិត្តទស្សនាផងដែរ។

            ជាច្រើនឆ្នាំកន្លង ក្រុមតែងបានព្រះសង្ឃនិង មហាជនចូលរួមគាំទ្រទាំងសម្ភារនិងស្មារតី។ ព្រះចៅអធិការបណ្តាវត្តក្នុងស្រុកបានចលនាព្រះសង្ឃនិងពុទ្ធបរិស័ទរួមវិភាគទានប្រាក់ដើម្បីក្រុមទិញ បានវេទិកាមួយឈុតតម្លៃ ៣៥ លានដុងនិងសម្លៀកបំពាក់សម្រាប់សំដែងល្ខោនបាសាក់ជាច្រើនឈុតទៀត។

            ដើម្បីញ៉ាំងក្រុមឲ្យបន្តការរក្សានិងពង្រីកបណ្តាប្រភេទសិល្បៈប្រពៃណីបម្រើមាមីងក្នុងភូមិស្រុកបានល្អជាងទៀតនោះ តន្រី្តករ សិល្បករ សិល្បការិនី ពិសេសក្នុងចំនួននេះមានលោកមាគឹមកិញ (អាយុជាង​ ៦០ ឆ្នាំ) នៅភូមិជ្រៃប្រាសាទ បានផ្សារភ្ជាប់ជាមួយក្រុមតាំងពីទើបបង្កើតឡើងមកម៉្លេះ។ លោកមាគឹមកិញធ្លាប់ចូលរួមក្រុមសិល្បៈរស្មីប្រទីបតាំងពីឆ្នាំ ១៩៧៣ រហូតដល់ ១៩៩២ ទើបសម្រាក ។ ក្នុងរយៈកាលចូលរួមនៅក្រុមសិល្បៈរស្មីប្រទីប លោកមាកិញរៀនមានបទពិសោធន៍ច្រើនរួចគាត់ក៏បណ្តុះបណ្តាលយុវវ័យស្នងបន្ត។ ចូលរួមក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ លោកមាគឹមកិញប្រគំតន្រ្តីផង បង្រៀនសមាជិកក្នុងក្រុមឲ្យចេះប្រគំបទភ្លេងប្រពៃណីនិងហាត់សំដែងល្ខោនបាសាក់ផង។

            សកម្មភាពរបស់ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទ មិនត្រឹមតែរួមចំណែកក្នុងការអភិរក្ស​និង អភិវឌ្ឍន៍សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងរួមចំណែកក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋជូនដល់ជនជាតិខ្មែរទៀតផង។ លោកថាច់ត្វឹង លេខាសាខាបក្សភូមិជ្រៃប្រាសាទវាយតម្លៃ៖ ក្រុមសិល្បៈមហាជនភូមិជ្រៃប្រាសាទមិនត្រឹមតែចូលរួមសំដែងសិល្បៈជូនប្រជាជនកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ នៅទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍គោលមាគ៌ា ច្បាប់របស់បក្សនិងរដ្ឋជូនប្រជាជនខ្មែរទៀតផង។ ពីព្រោះសូរសំនៀងរបស់បណ្តាសមាជិកក្នុងក្រុម មានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូ មាតុភូមិ ព្រមទាំងជំរុញស្មារតី ជនជាតិខ្មែរពង្រីកការសាមគ្គីរៀនសូត្រ ប្រឡងប្រណាំង ពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារនិងចូលរួមកសាងមាតុភូមិឲ្យកាន់តែសម្បូររុងរឿង ៕

អត្ថបទ‑រូបថត៖ សុជា

ដំណឹងនិងអត្ថបទថ្មីៗ
  • កម្មវិធីប្រឡងសម្រស់នារីខ្មែរលើកទី ២៖ បេក្ខនារីគឹមធីរីដាទទួលជ័យលាភីលេខ ១ (06/01)
  • វប្បធម៌គឺជាមូលដ្ឋានគ្រឹះធារស្មារតីរបស់សង្គម (18/04)
  • បងថាច់ហ្វារួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ (15/03)
  • អភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ (23/12)
  • របាំអប្សរា (08/10)
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៖ បណ្តាក្បាច់របាំរាំប្រពៃណី (21/09)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......