• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍
  • សេដ្ឋកិច្ច-សង្គម
  • សង្គម
  • ការរស់នៅ

សមាគមកសិករឃុំឡុងស៊ើង៖ ជួយសមាជិកកសាងទម្រង់ពង្រីកសេដ្ឋកិច្ច

បច្ចុប្បន្ន សមាគមកសិករឃុំឡុងស៊ើង ស្រុកកូវង៉ាង មានសមាជិកចំនួន ១.៨៩៩ រូប ក្នុងនោះ សមាជិកជាជនជាតិខ្មែរជាង ៦២%។ កន្លងហើយ សមាគមពង្រឹងសកម្មភាព ទាក់ទាញ សមាជិក កសិករជាច្រើនចូលរួមជ្រោមជ្រែង កសាងទម្រង់ពង្រីកសេដ្ឋកិច្ច ធ្វើមានយ៉ាងស័ក្ដិសមជូនសមាជិក។

សមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តជូនអំណោយដល់អ្នកក្រីក្រ និងបណ្ណគាំពារសុខាភិបាលដល់សិស្សនៅស្រុកថ្កូវ

ថ្ងៃបវេសនកាលពោរពេញដោយក្តីរីករាយ

កូវកែ៖ មាន ១៤/១៤ បក្ខភាគ មូលដ្ឋានស្ថិតក្រោមឱវាទបក្ខភាគស្រុក ចាត់តាំងសម្រេចពិធីប្រឡងលេខាសាខាបក្សពូកែថ្នាក់មូលដ្ឋានឆ្នាំ២០២៣

សមមិត្ត ង្វៀងវុាំងយុងជាប់ឆ្នោត ធ្វើជាប្រធានសមាគមកសិករ ខេត្តត្រាវិញ អាណត្តិកាល ២០២៣ - ២០២៨ សាជាថ្មីឡើងវិញ

លទ្ធផលជាក់ស្តែងអំពីសន្និបាតផ្សព្វផ្សាយ បំពាក់បំប៉នគោលនយោបាយជនជាតិ និងការងារជនជាតិ

សេដ្ឋកិច្ច-សង្គម

រដូវស្រូវដើមឆ្នាំនៅស្រុកទីវកឹង៖ កសិករប្រមូលផល និងលក់បានថ្លៃខ្ពស់

តាមរបាយការណ៍ពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុកទីវកឹង៖ ក្នុងរដូវស្រូវដើមឆ្នាំ ២០២៣ ទូទាំងស្រុកចុះពូជបានចំនួន ១០.៤០៧ ហិកតា។ ឃុំដែលមានផ្ទៃផលិតស្រូវច្រើនបំផុតក្នុងរដូវនេះគឺឃុំ តឹបង៉ាយ ដោយមានផ្ទៃដីចំនួន ២.០០០ ហិកតា ឈរលំដាប់ទីពីរ គឺឃុំហ៊ីវតឺ។ គិតមកទល់ពេលនេះ ប្រជាកសិករបានឈានដល់ដំណាក់កាលប្រមូលផល មានមូលដ្ឋានខ្លះប្រមូលផលសម្រេច ៨០%នៃផ្ទៃដីដែលបានចុះពូជ។

កូវកែបង្កើនតម្លៃផលិតផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភ

អនុវត្តគម្រោងប្លង់បង្វែររចនាសម្ព័ន្ធផលិតកសិកម្ម និងអនុវត្តបណ្តាវិទ្យសាស្ត្រ-បច្ចេកទេសជឿនលឿនទៅក្នុងការធ្វើប្រពលវប្បកម្ម ដោយឆ្លងតាមការឧបត្ថម្ភពីបណ្តាគោលនយោបាយរបស់ខេត្តជះឥទ្ធិពលយ៉ាងសកម្មដល់ការបង្កើនតម្លៃផលិតនៅលើភូមិសាស្ត្រស្រុកកូវកែ។ ពិសេសគឺ សេដ្ឋកិច្ចចម្ការក្នុងមួយហិកតាសម្រេចបានពី ២៥០-៣០០ លានដុង បើប្រៀបធៀបជាមួយនឹងពេលមុនមិនទាន់បានបង្វែរ។ អ្នកចម្ការនៅទាំងប្រិតសំចៃបានបណ្តាខ្ទង់ចំណាយឱ្យកម្លាំងពលកម្ម សម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ល។

កូវកែ ម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺលើសត្វចិញ្ចឹម

សមាគមកសិករស្រុកយ្វៀងហាយ ពង្រីកសមាជិកថ្មីបានចំនួន ១៧០ រូប

អគ្គិសនីថាមពលពន្លឺព្រះអាទិត្យលើវាលស្រែប្រឡាយបេតុងអណ្តែតភូមិស្វាយមីង

ដើម្បីប្រិតសំចៃអគ្គិសនី នៅតាមដងផ្លូវភ្លឺប្រឡាយបេតុងអណ្តែតភូមិស្វាយមីង(ឃុំភូកឹង ស្រុកទីវកឹង)បានផ្តុំដាក់ប្រព័ន្ធអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ។ ក្រៅពីនោះ ប្រព័ន្ធបំភ្លឺដោយបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យនៅទាំងបានប្រើប្រាស់ក្នុងការបញ្ឆោតសត្វល្អិត មមាចឲ្យចូលក្នុងអន្ទាក់ភ្លើងនិងស្ទង់កម្រិតប្រភពទឹកក្នុងស្រែទៀតផង។ល។

ភូមិបាយ៉ាមអា៖ បង្កថាមពលឱ្យជនរួមជាតិខ្មែររីកចម្រើនគ្រប់វិស័យ

ឃុំង៉ុកបៀង ដឹកនាំប្រជាជនកសាងជនបទថ្មី

ក្ដីសង្ឃឹមពីទម្រង់ចិញ្ចឹមជ្រូកព្រៃ

ដើម្បីឆ្លើយតបតម្រូវការទីផ្សារក៏ដូចជារកទិសដៅថ្មីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ កសិករ មួយចំនួន ក្នុងនោះមានអតីតយុទ្ធជនត្រឹងវ៉ាំងដៀន នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវបានអនុវត្តវិសោធនកម្មទម្រង់ចិញ្ចឹមជ្រូកព្រៃ។ ជំហានដំបូងបានបង្ហាញឲ្យឃើញថា ទម្រង់ចិញ្ចឹមប្រភេទសត្វនេះមិនសូវមានហានិភ័យ និងផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។

សង្គាត់ទី ៧ កសាងទម្រង់កសិកម្មទីក្រុង

ស្រុកថ្កូវ៖ បានវិនិយោគ កសាងដំណាក់បូមទឹក-ប្រឡាយបេតុងអណ្តែត ០៥ ខ្សែ សម្រាប់ផលិតកសិកម្ម

ជីវភាពជនរួមជាតិខ្មែរភូមិត្រពាំងវែងមានការវិវឌ្ឍន៍

ភូមិត្រពាំងវែង​ ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនជិត ៥០០ គ្រួ ដោយមានចំនួនមនុស្សរាយជាង ២.៧០០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៦%។ ភូមិនៅមានគ្រួសារក្រីក្រ ១២ គ្រួ គ្រួសារជិតក្រជាង ៣០ គ្រួ។ ក្នុងនោះមានគ្រួសារ ០៥ គ្រួស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ តាមផែនការដល់ចុងឆ្នាំ ២០២៣ នឹងមានគ្រួសារក្រីក្រ ០៦ គ្រួបាន ចាកផុតពីភាពក្រីក្រ និងគ្រួសារជិតក្រ ១២ គ្រួបានចាកផុតពីភាពជិតក្រ។

ភូមិដំបូកតាពៅ៖ ប្រសិទ្ធភាពពីទម្រង់ក្រុមសហការផលិត

ភូមិដំបូកតាពៅ ឃុំង៉ូវឡាក (ស្រុកយ្វៀងហាយ) មានគ្រួសារប្រជាជន​ជាង ៧៣០ គ្រួសារ ក្នុង​នោះ គ្រួសារជនជាតិ​ខ្មែរ ៧០% ។ ប្រជាជននៅទីនេះភាគច្រើនប្រកបរបរកសិកម្ម។ ម្ល៉ោះហើយរដ្ឋអំណាច និងអង្គការចាត់តាំងមហាជនភូមិ ដំបូកតាពៅ បានសកម្មក្នុងការចលនាមាមីងកសិករឱ្យចូលរួមក្រុមសហការផលិតដោយមានទម្រង់ជាក់ស្តែងជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យមាមីងកសិករតាំងពីការផលិត រហូតដល់លក់ផលិតផល។ ឆ្លងតាមរយៈនោះ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ​ឆ្នាំ ​២០២១ តម្លៃ​ដំណាំផ្សេងៗសម្រេច ​៥០ ​លាន​ដុង ក្នុងមួយហិកតា បច្ចុប្បន្ន​កើនឡើង​ពី ​៨០ ដល់ ​៩០​ លាន​ដុង ​ក្នុង ​១ ​ហិ​កតា ។

ផុងថាញ់យកចិត្តទុកដាក់ដល់ការងារផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម

អនុវត្តសម្រេចជោគជ័យ សេចក្តីសម្រេចចិត្តបក្ខភាគឃុំឆ្នាំ ២០២៣ តាំងពីដើមឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបានយកចិត្តទុកដាក់ចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម រួមជាមួយនឹងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិតកសិកម្ម នៅមូលដ្ឋាន វិវឌ្ឍស្ថិរភាព។

ឃុំចូវដៀង៖ កសាងផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ

បច្ចុប្បន្ន ឃុំចូវដៀង ស្រុកកូវកែ មានផ្លូវកៅស៊ូជិត ៣០ គីឡូម៉ែត្រ ផ្លូវបេតុងជាង ៦០ គីឡូម៉ែត្រ និងស្ពានជនបទជាង ៤០ កន្លែងតភ្ជាប់បណ្តាភូមិដែល​មានជនរួមជាតិខ្មែររស់នៅច្រើនកុះករលើភូមិសាស្រ្ត។

សមាគមនារីឃុំង៉ូវឡាក៖ គិតគូរដល់ជីវភាពសមាជិកាខ្មែរ

សមាគមសហព័ន្ធន៍នារីឃុំ ង៉ូវឡាក ស្រុកយ្វៀងហាយ មានសមាជិកាជាង ២.៨៣០ នាក់។ ក្នុងនោះ មានសមាជិកាក្រីក្រ ១៤៥ នាក់ (សមាជិកាខ្មែរក្រីក្រ ៩៨ នាក់)។ ដើម្បីគិតគូរដល់ជីវភាពគ្រួសារសមាជិកាក្រីក្រ សមាគមនារីឃុំ តែងយកចិត្តទុកដាក់អនុវត្តគោលនយោបាយសុខុមាលភាពសង្គម ភ្ជាប់ជាមួយនឹងការបង្កើតការងារធ្វើ ផ្តើមអាជីពជូនសមាជិកានិយាយរួម សមាជិកាខ្មែរ និយាយដោយឡែក។

ប្រើប្រាស់មានប្រសិទ្ធភាពប្រភពទឹកក្នុងការផលិតតាមអាកាសធាតុប្រែប្រួល

មហាបរិញ្ញា ត្រាងទឺង នាយករងសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្ត (ស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ)បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ស្ថានភាពអាកាសធាតុប្រែប្រួល រាំងស្ងួត និងប្រភពទឹកសាបពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សត់ខ្សោយ ផ្តើមពីនោះ ជះឥទ្ធិពលយ៉ាងធំដល់ការផលិតកសិកម្ម ជាពិសេស ចំពោះការផលិតស្រូវជាប្រភេទដំណាំដែលត្រូវការទឹកច្រើន។ ព្រោះហេតុនោះការប្រើប្រាស់ប្រភពទឹកឲ្យមានប្រសិទ្ធភាពក្នុងការផលិតតាមអាកាសធាតុប្រែប្រួលតែងបានផ្នែកកសិកម្ម និងមាមីងសិករអនុវត្តក្នុងការផលិត។

ផ្លាស់ប្តូរការផលិត បង្កើនលទ្ធផលសេដ្ឋកិច្ចជូនជនរួមជាតិខ្មែរ

ដើម្បីពង្រីកការផលិតកសិកម្មតាមទិសដៅស្ថិរភាព បង្កើនជីវភាព ប្រជាជន បក្ខភាគ គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង ស្រុកថ្កូវបានអនុវត្តរវៀសរវៃ បណ្តា គោលនយោបាយឧបត្ថម្ភរបស់ខេត្ត និងស្រុក ក្នុងការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមដែលមានតម្លៃសេដ្ខកិច្ច ពង្រីកតាមទិសដៅបង្កើតកន្សោមមុខទំនិញ ដែលមានតម្លៃសេដ្ឋកិច្ច និងធានាសុវត្តិភាពអនាម័យ អាហារ។

ចូវថាញ់៖ ប្រមូលផលសម្រេច ១០០% ផ្ទៃដីស្រូវរដូវសម្រកដើមឆ្នាំ

ឃុំតឹបស៊ើងអនុវត្តការងារកាត់បន្ថយភាពក្រីក្រ

អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកាត់បន្ថយភាពក្រីក្រសិ្ថរភាព ឃុំតឹបស៊ើង ស្រុកថ្កូវតែងផ្ដុំបណ្ដាប្រភពកម្លាំងផ្សព្វផ្សាយអនុវត្តល្អបណ្ដាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត និងមូលដ្ឋានដើម្បីជួយឱ្យគ្រួសារក្រីក្រ ជិតក្រមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រសិ្ថរភាព។

  • «
  • 1
  • 2
  • 3
  • 4
  • 5
  • »
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......