• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

កន្ទេលហាមតឹង

17/04/2023 - 07:30

ហាមតឹងជាឃុំស្ថិតនៅតំបន់ជ្រៅរបស់ស្រុកថ្កូវ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅស្មើ នឹង ៨១,៥២% នៃចំនួនប្រជាជន។ ឃុំមានភូមិចំនួន ៧ មានគ្រួសារប្រជាជនចំនួន ២.៣៨៩ គ្រួ ដោយមានចំនួនមនុស្សរាយ ១០.៥៥៥ នាក់។ ជាឃុំកសិកម្ម ប្រជាជនមូលដ្ឋានជំនាញខាងការផលិតស្រូវ ដាំអំពៅ ចិញ្ចឹមជលផល ជាពិសេសមូលដ្ឋានមានរបរដាំកក់ ត្បាញកន្ទេល។ ឃុំហាមតឹង មានផ្ទៃដីចំនួន ២.១៦១,១៥ ហិកតា ដីកសិកម្មចំនួន ១.៤៨២,៥៧ ហិកតា ស្រូបយកអត្រា ៦៨,៦០% នៃផ្ទៃដីធម្មជាតិ។ ក្នុងនោះ ផ្ទៃដីដាំកក់មានចំនួន ១៦,៥ ហិកតា ផ្ដល់ផលកក់ស្ងួតបានចំនួន ៩០,៧៥ តោនក្នុងមួយឆ្នាំ គ្រប់ផ្គត់ផ្គង់វត្ថុធាតុឱ្យរបរត្បាញកន្ទេលនៅមូលដ្ឋាន។

យាយយ៉ីបធីសម និងកូនស្រីពៅត្បាញកន្ទេលនៅនឹងគ្រួសារ។ រូបថត៖ ហ្វិញណូយ

     របរត្បាញកន្ទេលនៅឃុំហាមតឹង មានមកតាំងពីយូរយារណាស់ហើយ ជាមួយរូបភាពឪពុកម្ដាយបន្តឱ្យកូន ប្រមូលផ្ដុំច្រើននៅភូមិផ្សារដីក្រហម និងបេនបា។ បច្ចុប្បន្ន មានគ្រួសារចំនួន ៥៨ គ្រួត្បាញកន្ទេលជាប្រចាំ និងមាន ៣៧ គ្រួសារត្បាញតាមរដូវកាល។ មានពលករ ១២១ នាក់ត្បាញកន្ទេលជាប្រចាំ និងពលករ ៧៤ នាក់ចូលរួមធ្វើតាមរដូវកាល។ របរត្បាញកន្ទេលនៅឃុំហាមតឹងភាគច្រើនត្បាញដោយហត្ថកម្មប្រពៃណី។ ក្រៅពីនោះ មាន ៤ គ្រួសារត្បាញដោយម៉ាស៊ីនចំនួន ៧ គ្រឿង។ របរត្បាញកន្ទេលរបស់ឃុំហាមតឹង បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាភូមិរបរកាលពីខែធ្នូ ឆ្នាំ ២០១៤។ ទោះជាដូច្នោះក៏ដោយ ផលិតផលកន្ទេលភាគច្រើនផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងខេត្តដោយរូបភាពលក់រាយ មួយចំនួនទៀតបានលក់ទៅខេត្តសុកត្រាំង។ ផលិតផលកន្ទេលរបស់ភូមិរបរនៅឃុំហាមតឹង រួមមានបណ្ដាមុខទំនិញ៖ កន្ទេលស កន្ទេលពណ៌ កន្ទេលផ្កា និងកន្ទេលបង្កប់អក្សរសម្រាប់បម្រើដល់តម្រូវការអ្នកប្រើប្រាស់ក្នុងគ្រួសារ មូលដ្ឋានគោរពបូជា បម្រើបណ្ដាពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ។ ភូមិរបរសំខាន់ គឺផលិតដោយហត្ថកម្ម តាមទម្រង់គ្រួសារ ដោយវត្ថុធាតុគឺកក់ បានប្រជាជនមូលដ្ឋានដាំផ្គត់ផ្គង់សម្រាប់របរត្បាញកន្ទេល។

     ចំពោះបណ្ដាគ្រួសារត្បាញកន្ទេលដោយហត្ថកម្ម គិតជាមធ្យមក្នុងមួយថ្ងៃ ពលករ ២ នាក់អាចត្បាញកន្ទេលបាន ១ គូ សរុបតម្លៃប្រាក់ចំណាយសម្រាប់កន្ទេល ១ គូប្រមាណ ១២០.០០០ ដុង ហើយលក់បានតម្លៃ ៤៥០.០០០ ដុង ក្នុងកន្ទេល ១ គូ ចំណេញបាន ១៩០.០០០ ដុង។ ប្រាក់ចំណូលរបស់ជាងតម្បាញម្នាក់ៗគិតជាមធ្យមប្រមាណ ១,៣ លានដុងក្នុងមួយខែ។

     ត្បាញដោយម៉ាស៊ីន សរុបប្រាក់ចំណាយសម្រាប់កន្ទេល ១ គូចំនួន ១៣០.០០០ ដុង លក់បានដោយតម្លៃ ២៤០.០០០ ដុងក្នុង ១ គូ ចំណេញ ១១០.០០០ ដុង ។ ប្រាក់ចំណូល របស់អ្នកតម្បាញៗគិតជាមធ្យម ៥,៥ លានដុងក្នុងមួយខែ។ ក្នុងរយៈពេលមួយឆ្នាំ ភូមិរបរត្បាញកន្ទេលហាមតឹង ផលិតកន្ទេលគ្រប់ប្រភេទលក់ចេញទៅទីផ្សារប្រមាណ ៥០.០០០ កន្ទេល សរុបតម្លៃផលិតសម្រេច ៥,៤៦ ពាន់លានដុង ប្រាក់កម្រៃសម្រេចបានប្រមាណ ២,៤៦៥ ពាន់លានដុង។

អ្នកគ្រូ គឹមធីហុងហ្វា ហាលកក់ដែលបានជ្រលក់ពណ៌។ រូបថត៖ ហ្វិញណូយ

     ភូមិដីក្រហមមានជនរួមជាតិខ្មែររស់នៅស្មើ ៩៥% នៃ ចំនួនប្រជាជនក្នុងភូមិ។ ភូមិមាន ២៥ គ្រួសារប្រកបរបរត្បាញកន្ទេល ដោយមានផ្ទៃដីដាំកក់ចំនួន ០៥ ហិកតា។ លោកយាយយ៉ីបធីសម អាយុ ៧៤ ឆ្នាំ ដាំកក់ ០១ ហិកតាផ្គត់ផ្គង់វត្ថុធាតុដើមឱ្យគ្រួសារត្បាញកន្ទេល។ នេះជាគ្រួសារមួយក្នុងបណ្ដាគ្រួសារប្រកបរបរត្បាញកន្ទេលនៅមូលដ្ឋានតាំងពីយូរមក។

     លោកយាយ យ៉ីបធីសម បានឱ្យដឹង៖ របរត្បាញកន្ទេលស្នងបន្តរបស់គ្រួសារបានឆ្លងកាត់ជាច្រើនជំនាន់។ តាំងពីតូចរៀនពីយាយ និងម្ដាយ រួចមកដល់ជំនាន់យាយបង្រៀនបន្តដល់កូនៗ។ យាយសមរៀបរាប់៖ «ពេលនេះអាយុកាន់តែច្រើន ប៉ុន្តែរាល់ថ្ងៃខ្ញុំនៅតែត្បាញកន្ទេលធ្លាប់ហើយ មិនធ្វើកង្វល់ណាស់។ មិនដឹងតើពេលក្រោយកូនៗនៅរក្សាបានរបរនេះឬទេ»។

អ្នកគ្រូ គឹមធីហុងហ្វា (កូនស្រីរបស់យាយយ៉ីបធីសម) ក្រោយពេលមកពីបង្រៀនជួយគ្រួសារអំពីកិច្ចការបែងប្រភេទកក់សម្រាប់ត្បាញកន្ទេល។

     តាមប្រសាសន៍របស់លោកតាំងយ្វីថុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមតឹង៖ មូលដ្ឋានកំពុងពង្រឹង និងបង្កើតបណ្ដាក្រុមសហការ ធ្វើពហុសណ្ឋានបណ្ដាផលិតផល ស្វែងរកច្រកចេញសម្រាប់ផលិតផល ចុះកិច្ចសន្យា ដោះដូរ ទិញលក់ ផ្ដល់កម្រៃផលិតផល។ បើកទូលាយផ្ទៃដីដាំកក់ កែលម្អទិន្នផល និងគុណភាពសំដៅឆ្លើយតបទៅនឹងតម្រូវការត្បាញកន្ទេលនៅមូលដ្ឋាន។

     ដើម្បីឱ្យភូមិរបរឃុំហាមតឹងបានរក្សា និងរីកចម្រើនតទៅទៀត បណ្ដាគ្រួសារត្បាញកន្ទេលនៅមូលដ្ឋាន គប្បីមានទិសដៅសកម្មភាពតាមក្រុមសហការផលិត បើកទូលាយទ្រង់ទ្រាយផលិត ធ្វើពហុសណ្ឋានផលិតផល។ ជំរុញឱ្យអាជីវកម្ម បណ្ដាសមាសភាពសេដ្ឋកិច្ចចូលរួមវិនិយោគផលិត ធ្វើអាជីវកម្មផលិតផល។ បណ្ដាគណៈ ផ្នែកស្រុក ខេត្តឧបត្ថម្ភកសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយផលិតផល បើកទូលាយទីផ្សារ និងស្វែងរកច្រកចេញសម្រាប់ផលិតផល។ ឧបត្ថម្ភបណ្ដាគោលនយោបាយសម្រាប់ភូមិរបរត្បាញកន្ទេលហាមតឹងឲ្យរីកចម្រើនស្ថិរភាព៕     

 ហ្វិញណូយ-សម្បត្តិ

ដំណឹងនិងអត្ថបទថ្មីៗ
  • សមាគមកសិករឃុំឡុងស៊ើង៖ ជួយសមាជិកកសាងទម្រង់ពង្រីកសេដ្ឋកិច្ច (29/08)
  • រដូវស្រូវដើមឆ្នាំនៅស្រុកទីវកឹង៖ កសិករប្រមូលផល និងលក់បានថ្លៃខ្ពស់ (29/08)
  • កូវកែបង្កើនតម្លៃផលិតផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភ (01/08)
  • កូវកែ ម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺលើសត្វចិញ្ចឹម (28/07)
  • សមាគមកសិករស្រុកយ្វៀងហាយ ពង្រីកសមាជិកថ្មីបានចំនួន ១៧០ រូប (21/07)
  • អគ្គិសនីថាមពលពន្លឺព្រះអាទិត្យលើវាលស្រែប្រឡាយបេតុងអណ្តែតភូមិស្វាយមីង (21/07)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......