សម្រស់ឆ្នាំថ្មី
ដោយ៖ ថាច់សុវណ្ណេន
- ជំនោរឆ្នាំថ្មីចំប៉ីសាយក្លិន ពីរោះល្អូកល្អិនពិណពាទ្យភូមិថ្មី
ត្រយូងចេកក្តឹបខ្សឹបប្រាប់នួនស្រី គន់មើលចរណៃកាច់ផ្ការំចង់។
- ឈូករីកក្រហមខ្យល់ថ្នមរក្សា ឈូកឆោមកនិដ្ឋាផ្ការីករហង់
អូនចុះត្រពាំងទឹកចាំងថ្លាឆ្វង់ ឈូករីផូរផង់ត្រកងកាច់ផ្កា។
- សម្រស់ឆ្នាំថ្មីដីផ្នោរដំបូក ទោះចេត្រគាំងគោកមានជោគវាសនា
សម្រស់ដំណាំស្រីដាំចំការ បង្អួតផ្លែផ្កាទេពតាឲ្យជ័យ។
- ស្វាគមន៏ឆ្នាំថ្មីគ្មានអ្វីកំសត់ សម្រស់ជនបទប្រាកដប្រែថ្មី
អូនកាច់ស្បៃរឿងលឿងទុំប្រិមប្រិយ ថ្វាត់ថ្វាយទេពស្រីសូមក្តីសុខា៕
ខ្លោងទ្វារវត្តលតាវ័ន (ព្រៃវល្លិ) ឃុំង៉ុកបៀង ស្រុកថ្កូវបានលាបពណ៌ថ្មីត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។