ស្បៃរឿងឆ្នាំថ្មី
ដោយ៖ ថាច់សុវណ្ណេន
- ខែចេត្រចូលឆ្នាំអូនដាំស្បៃរឿង ត្រឡាចឡើងទ្រើងផ្កាលឿងចម្រុះ
ជំនោរឆ្នាំថ្មីនាំក្តីសោមនស្ស ផ្ការីកចម្រុះស្មោះជូនពរថ្លៃ។
- ស្បៃរឿងលឿងទុំដូចដុំផ្កាយរះ អូនរៀបសក្ការៈសំពះទេពស្រី
សូមទេពចំរើនកើនសុខសួស្តី ឈ្នះអស់រោគភ័យនាំក្តីសុខា។
- ខែចេត្រឆ្នាំថ្មីស្រីពេញក្រមុំ កុឡាបចេកជ្រំសូមផ្សងសច្ចា
ស្នេហ៍មួយចិត្តមួយបងជួយរក្សា ស្នេហ៍កុំប្រេះឆាឲ្យផ្កាចាកទង។
- ស្បៃរឿងលឿងទុំពុំប្រែសម្រស់ អូនស្នេហ៍បងស្មោះផ្កាស្រស់បំព្រង
ឆ្នាំថ្មីខ្យល់ហួចយើងគួចចំណង ស្តាប់ភ្លេងផ្តោះផ្តងផ្សងស្នេហ៍អវសាន៕
ទម្រង់ដាំផ្កា។ រូបថត៖ រតនា