សម្រស់ត្រាវិញ
ដោយ៖ ថាច់សុវណ្ណេន
-សាមសិបឆ្នាំប្លាយពុំសាយសម្រស់ ត្រាវិញលួតលាស់សម្រស់ពណ្ណរាយ
គន់មើលដងផ្លូវទៅជិតទៅឆ្ងាយ កាត់ព្រែកប្រឡាយដូចស្បៃសុវណ្ណ។
- អគ្គិសនីពីក្រុងជនបទ តារាដណ្តប់សព្វគ្រប់ភូមិឋាន
ទឹកស្អាតប្រក់ព្រំពុំដែលខកខាន អូនហើយកល្យាណក្បង់ទឹកថ្លាឆ្វង់។
- សម្រស់ត្រាវិញពោរពេញ ស្រូវស្រែ សមុទ្ទទន្លេដែនកេរ្តិ៍យូរលង់
សាងផែសំពៅផ្លូវកាត់ត្រចង់ ឆ្នេរខ្សាច់បាដុងលង់ស្នេហ៍ទេសចរ។
- ត្រាវិញមនោរម្យពុំប្រែសម្រស់ ជំហររឹងខ្ពស់លុះក្រោមទិន្នករ
សាមសិបឆ្នាំប្លាយសាងច្នៃបន្ត ស្នាដៃបវរល្អគ្រប់វិស័យ៕
រោងចក្រឧណ្ហអគ្គិសនីយ្វៀងហាយ។ រូបថត៖ បាធី