ស្នេហ៍ប្រុសជលសា
ដោយ៖ ថាច់សុវណ្ណេន
សំពៅអ្នកណានៅដងជលស័យ សំពៅឆោមឆាយឆ្ងាយឆ្នេរពសុធា
ព្យុះខ្យល់ថ្នមថ្នាក់ឧបស័គ្គមិនរា បងច្បាមការពារដែនទឹកសីមា។
តាភួងខ្លែងឆាបកាប់ព្រៃបើកឆ្នេរ រីប្រុសមាសស្នេហ៍ថែកេរដូនតា
កោះតូចកោះធំទ្រនំមច្ឆា សម្រស់ព្រឹក្សាស្វាលោតទន្ទាំ។
បងបរសំពៅផ្លូវបែកផ្កាត្រែង ខ្លែងឆាបមាត់ខ្វែងបាចផ្កាក្រហម
ជូនពរកល្យាណបានក្សាន្តភិរម្យ ផ្ការីកហែហមអមប្រុសជលសា។
តាភួងខ្លាទះឈ្នះសត្វសាហាវ ឯប្រុសឆ្អិនឆ្អៅឈ្នះខ្មាំងបច្ចា
ការពារដែនកោះសម្រស់ជលលតា អូនសូមសច្ចាស្នេហាបងហើយ៕
ប្រមូលទិញជលផល។ រូបថត៖ ហ៊ឺវហ្វេ