កិត្តិយសកូនស្រី
ឮភ្លេងការកូនអង្រួនចិន្តា ពុកម្តាយទ្វេហាសែនរំភើបក្រៃ
ថ្ងៃនេះជួបជុំភ្ញៀវទាំងជិតឆ្ងាយ មករួមសប្បាយមង្គលសួស្តី។
រំភើបសឹងតែស្រក់ទឹកនេត្រា មុខភ្ញៀវត្រៀបត្រាទាំងប្រុសស្រី
បញ្ជាក់តម្លៃក្រឹត្យក្រមកូនស្រី តាមប្រពៃណីបុរាណចែងចង។
ឫកពាចរិយាក៏កូនរក្សា ណ្តាំមេបាក៏មិនរំលង
រក្សារូបកាយមិនឲ្យមានឆ្គង មិនធ្វើកន្លងទំនៀមថ្លាថ្លៃ។
ថ្ងៃនេះជួបជុំញាតិមិត្តកុះករ ចូលរួមអបអរផ្តល់ពរផ្តល់ជ័យ
សមក្តីបំណងនាមឪពុកម្តាយ នេះហើយតម្លៃកិត្តិយសកូនស្រី៕
ថាច់ភក្ត្រា
(សាលាបឋមសិក្សាភឿកហ៊ឹង អា)
សម្រាស់ស្រ្តីជាជនរួមជាតិខ្មែរ។ រូបថត៖ ឯកសា