បុណ្យអំទូក
ដោយ៖ ឡឹម ថឹង
កត្តិកដើមខែខ្យល់ផាយផាត់ បក់មករសាត់ពីឧត្តរ
ត្រជាក់ត្រជំស្រស់បវរ រក្ខជាតិប្រែព៌ណខៀវស្រងាត់ ។
រដូវអុំទូកមកដល់ហើយ កីឡាករអឺយខំសង្វាត
ត្រៀមកម្លាំងកាយខំហ្វឹកហាត់ រង់ចាំថ្ងៃណាត់ចេញប្រណាំង ។
នៅព្រែកកំពង់ឈ្មោះឡុងបិញ ទីក្រុងត្រាវិញឈរពេញច្រាំង
ទន្ទឹងចាំមើលការប្រណាំង ទូកណាលឿនខ្លាំងបាំងទូកខ្សោយ។
ជយោ ជយោ ទូកឈ្នះហើយ លូនលឿនណាស់វើយតាមបណ្តោយ
ខ្សែទឹកភ្លឺថ្លាមិននៅក្រោយ ប្តេជ្ញាធ្វើអោយបានជោគជ័យ ។
ជនរួមជាតិយើងសែនត្រេកអរ មូលមិត្តកុះករលំដាប់វ័យ
សាទរថ្ងៃបុណ្យប្រពៃណី បក្សរដ្ឋលកលៃចាត់ចែងឡើង ៕
ពុទ្ធបរិស័ទចូលរួមពិធីដង្ហែកឋិន។