អត្ថន័យម្ភៃពីរធ្នូ
(ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម)
ដោយ៖ ឡឹម ថឹង
ថ្ងៃម្ភៃពីរធ្នូ កម្លាំងតស៊ូ ឆ្នាំសែសិបបួន
ជាថ្ងៃប្រវត្តិ ជំនះផ្ទួនៗ អត្ថន័យអង្រួន
ទឹកចិត្តគ្រប់គ្នា ។
គួរកត់សំគាល់ ថាថ្ងៃបានផ្តល់ បង្កើតយោធា
ជាឈ្មោះប្រាកដ កងទ័ពប្រជា វៀតណាមសុខជា
ធានាសាន្តត្រាណ ។
អនុស្សាវរីយ៍ ថ្ងៃឥតមានពីរ ធ្វើតាមលំអាន
ចិតសិបប្រាំបី ឆ្នាំគ្រប់ទីឋាន រាល់រូបគ្រប់ប្រាណ
កាន់ធម៌រំលឹក ។
គ្រប់រូបយុទ្ធជន មានភារៈធ្ងន់ ការពារត្រូវនឹក
ទឹកដីប្រជា ពោរពេញសន្ធឹក បំរុងញាប់ញឹក
រក្សាឲ្យបាន ។
ឥឡូវភូមិស្រុក ទទួលបានសុខ រកមិត្តកល្យាណ
សាមគ្គីក្រោកឡើង ស្ម័គ្រចិត្តកុំខាន បន្តចូលកាន់
កងទ័ពបដិវត្តន៍ ៕