ដោយ៖ គឹមស៊ើង
ខ្ញុំស្រឡាញ់ម៉ែ ធ្លាប់ថ្នាក់ថ្នមថែ កូនពន្លកស្នេហ៍
ស្រមោចវារក្បែរ ក្ដិចខ្ញាំភ្នែកថ្លែ រក្សាពូជខ្សែ
ឱ្យរៀនពូកែ។
កណ្ដៀតឡើងផ្លែ ឱ្យស្ដាប់រៃរ៉ែ មិនឱ្យយំឡែ
បីមើលដួងខែ កង្កែបស្រែកវ៉ែ រូងកែងភ្លឺស្រែ
ប្រសប់ណាស់ម៉ែ។
ប្ដឹងអស់ចិកចែ ចិត្ដកូនឥតល្ហែ រាប់ឆ្នាំដុះស្លែ
សច្ចាស្បថស្បែ សកវាទ៍ចុះផែ ចាំពាក្យផ្ដាំផ្ដែ
ជួយដល់ជាតិខ្មែរ។
កូនបំផ្លាស់ប្រែ មិនដើរប៉ោឡែ ទំនេរដើរឆែ
បើកបរអាយ៉ែ ហ៊ឺហាផឹកតែ ចាំពាក្យថាណែ
ហើយមិនតាប៉ែ។
មិនមែនអង់អែ នឹកចម្ការស្រែ ត្រកួនស្រងែ
កញ្ឆែតផងដែរ ធ្លាប់លឺកញ្ច្រែ ព្រោះជាប់សាច់សែ
បំណងបង្វែរ។
កូនមិនសំរែ តាំងចិត្ដហូរហែ មិនភ្លេចសង្កែ
ជនជាតិរដែរ កំហុសកំណែ កំណាព្យត្អូញត្អែរ
ប្រាប់ញោមថាបែរ៕