ដោយ៖ ឡឹម ថឹង
សៀវភៅជាឃ្លាំងសព្វវិជ្ជា
កត់ត្រានានារឿងកន្លង
បច្ចុប្បន្នកើតមានមិនឲ្យឆ្លង
ពណ៌នាប្រាប់ផងដល់អ្នកអាន។
វប្បធម៌អរិយធម៌អក្សរសាស្ត្រ
សៀវភៅប្រាប់ច្បាស់មិនអាក់ខាន
រឿងរ៉ាវប្រវត្តិតាមលំអាន
វិទ្យាបុរាណបានដឹងអស់។
សៀវភៅណែនាំឲ្យមនុស្សលោក
អ្នកប្រាជ្ញគរគោកតែងស្រណោះ
ស្រឡាញ់សៀវភៅមិនបង់បោះ
ទ្រូងអោបឥតខ្ចោះអានយប់ថ្ងៃ។
ជាឧបករណ៍មួយជួយចំណេះ
បើជនប្រហែសហើយដោះដៃ
ប្រមាថមើលងាយមិនឲ្យថ្លៃ
ពិតជានិស្ស័យឆ្ងាយប្រាជ្ញហើយ។
បណ្តាំដល់អស់សិក្ខាកាម
វិជ្ជាប្រចាំមាននៅឡើយ
ស្ថិតក្នុងសៀវភៅកុំព្រងើយ
ចូរនាំត្រាណត្រើយដល់សុខសាន្ត៕
ទិដ្ឋភាពជនបទអាងក្វាងហ៊ឺវ។