នៅបណ្ដាថ្ងៃដើមខែតុលាឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញត្រៀមផ្សព្វផ្សាយវិធីសាស្រ្តចំណាយថវិកាឧបត្ថម្ភដល់ពលករ និងអ្នកប្រើប្រាស់ពលករដែលត្រូវរងឥទ្ធិពលមហាសន្នរោគកូវីដ-១៩ តាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP ចុះថ្ងៃទី ២៤ កញ្ញាឆ្នាំ ២០២១ និងសេចក្ដីសម្រេចចិត្តលេខ ២៨/ ២០២១/QĐ-TTg ចុះថ្ងៃទី ០១ តុលាឆ្នាំ ២០២១។ អនុវត្តសេចក្ដីសម្រេចចិត្តទាំង ០២ នេះ គាំពារសង្គមខេត្តត្រាវិញ បាននិងកំពុងខិតខំប្ដេជ្ញាផ្សព្វផ្សាយកញ្ចប់ឧបត្ថម្ភដល់ពលករនិងអ្នកប្រើប្រាស់ពលករពីមូលនិធិគាំពារដាច់អាជីពដើម្បីពលករ អ្នកប្រើប្រាស់ពលករទទួលបានឧបត្ថម្ភរហ័សបំផុតងាយស្រួលបំផុត។
តាមសេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេចចិត្តលេខ ២៨ មុខសញ្ញាដែលបានទទួលកញ្ចប់ ឧបត្ថម្ភគឺពលករនិងអ្នកប្រើប្រាស់ពលករ ត្រូវរងឥទ្ធិពលជំងឺកូវីដ-១៩ នឹងបានឧបត្ថម្ភដោយប្រាក់សំណល់ពីមូលនិធិគាំពារដាច់អាជីព រួម មាន៖ ពលករកំពុងចូលរួមគាំពារដាច់អាជីពពីថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០២១ ទៅមុខ (មិនគិតពលករដែលកំពុងធ្វើការនៅតាមស្ថាប័នរដ្ឋ) ពលករ បានផ្អាកការចូលរួមគាំពារ ដាច់អាជីព អាស្រ័យដោយផ្ដាច់កិច្ចសហការពលកម្មឬសហការធ្វើការក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ មករាឆ្នាំ ២០២០ ដល់អស់ថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០២១ ធ្លាប់បានគបគាំពារដាច់អាជីព បានរក្សាទុកតាមសេចក្ដីកំណត់របស់ច្បាប់ស្ដីពីការងារធ្វើ មិនគិតដល់អ្នកដែលទទួលបៀវត្សចូលនិវត្តន៍រាល់ខែ។ មិនអនុវត្តចំពោះមុខសញ្ញាស្ម័គ្រចិត្តមិនទទួលឧបត្ថម្ភ។
អំពីកម្រិតឧបត្ថម្ភពលករបានឧបត្ថម្ភម្ដងដោយ ប្រាក់ជាមួយកម្រិតផ្សេងពីគ្នា ប្រហាក់ប្រហែល នឹងពេលវេលាដែលចូលរួមគាំពារដាច់អាជីព។
ចំពោះអ្នកប្រើប្រាស់ពលករ នឹងបានបន្ថយកម្រិតវាល់ទៅក្នុងមូលនិធិគាំពារដាច់អាជីពពី ០១% ចុះនៅ ០% មូលនិធិបៀវត្សរបស់បណ្ដាពលករ ស្ថិតក្នុងមុខសញ្ញាដែលកំពុងចូលរួមគាំពារដាច់អាជីព និងពេលវេលាអនុវត្តបន្ថយកម្រិតគបប្រមាណ ១២ ខែ គិតចាប់ពីថ្ងៃទី ០១ តុលា ឆ្នាំ ២០២១ ដល់អស់ថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០២២។ មុខសញ្ញាអនុវត្តគឺអ្នកប្រើប្រាស់ពលករកំណត់ក្នុងមាត្រាទី ៤៣ នៃច្បាប់ការងារធ្វើកំពុងចូលរួមគាំពារដាច់អាជីពមុនថ្ងៃទី ០១ តុលាឆ្នាំ ២០២១ (មិនគិតដល់ពលករធ្វើការតាមស្ថាប័នរដ្ឋ) ។
ការចាត់តាំងផ្សព្វផ្សាយវិធីសាស្រ្តចំណាយប្រាក់ឧបត្ថម្ភពលករនិងអ្នកប្រើប្រាស់ពលករតាមសេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេចចិត្តលេខ ២៨ លើភូមិសាស្រ្តខេត្តមានការងាយស្រួលជាច្រើន ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត។ យោងតាមនោះ គាំពារសង្គមខេត្តទទួលបានការ យកចិត្តទុកដាក់ចង្អុលការណែនាំពីសំណាក់ គាំពារសង្គមវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ គាំពារសង្គមខេត្ត និងគាំពារសង្គមបណ្ដាស្រុក ទីផ្សាររួមខេត្តបានបង្កើត គណៈចង្អុលការនិងកសាងផែនការជាក់ស្ដែងដើម្បីផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេចចិត្តលេខ ២៨ នៅលើភូមិសាស្រ្តខេត្ត។ ជាពិសេស ផ្នែកគាំពារសង្គម វៀតណាមមានឯកសារពលករចូលរួមគាំពារដាច់អាជីពស្ថិតក្នុងបណ្ដាក្រុមមុខសញ្ញាតាមសេចក្ដី សម្រេចចិត្តលេខ ១១៦។ ដូច្នោះគ្រាន់តែផ្ទៀងផ្ទាត់ ជាមួយនឹងបណ្ដាព័ត៌មានរបស់ពលករនិង អ្នកប្រើប្រាស់ពលករផ្ដល់ឲ្យ។ យោងតាមឯកសារគ្រប់គ្រង ស្ថាប័នគាំពារសង្គមបានស្រង់បញ្ជីរាយនាមបណ្ដាពលករដែលមានពេលវេលាគបគាំពារដាច់អាជីពដែលបានរក្សាទុកផ្ញើឲ្យឃុំ សង្កាត់ ទីប្រជុំជននីមួយៗ ដើម្បីសហការជូនដំណឹងដល់ពលករឲ្យទៅគបសំ ណុំលិខិតស្នើឲ្យបានទទួល ផលទាន់ពេល។
អំពីសំណុំបែបបទទទួលប្រាក់ឧបត្ថម្ភរបស់ពលករនិងអ្នកប្រើប្រាស់ពលករសាមញ្ញ ឆាប់រហ័ស និងបានអនុវត្តដោយចុះឈ្មោះ ដោយច្រើនរូបភាព ដូចជាទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ជាដើមឬក៏តាម រយៈប្រៃសនីយ៍ឬក៍ទៅផ្ទាល់ដល់ ស្ថាប័នគាំពារសង្គមថ្នាក់ខេត្តនិងថ្នាក់ស្រុក។
ទន្ទឹមនឹងបណ្ដាភាពងាយស្រួលដូចបានរៀបរាប់ខាងលើនោះ ក្នុងដំណាក់កាលចាត់តាំងផ្សព្វផ្សាយចំណាយប្រាក់សងកញ្ចប់ឧបត្ថម្ភពលករ ក៏នៅជួបការលំបាកមួយចំនួន ដូចជាអាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ថ្វីត្បិតបានត្រួតពិនិត្យ ប៉ុន្តែបង្កប់នៅហានីភ័យ ការផ្សព្វផ្សាយចំណាយសងពលករត្រូវធានាការងារបង្ការទប់ស្កាត់អាសន្នរោគ មិនផ្ដុំគ្នាច្រើន អនុវត្តវិធានការ ៥K។ ទន្ទឹមនឹងនោះ ចំនួនពលករសម្រាកការងារក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១ មានពេលវេលារក្សាទុកគាំពារដាច់ អាជីពដែលគាំពារសង្គមខេត្តកំពុងគ្រប់គ្រង ប្រមាណជាង ១៤.០០០ នាក់មកគបសំណុំលិខិត ម៉្លោះហើយគាំពារសង្គមខេត្តត្រូវមានវិធីសាស្រ្តទទួលសំណុំលិខិតដោយធានាការងារបង្ការទប់ ស្កាត់ជំងឺអាសន្នរោគនិងដោះស្រាយទាន់ពេលឲ្យពលករ។
ក្រោយពេលផ្សព្វផ្សាយអនុវត្តកញ្ចប់ឧបត្ថម្ភពលករ អ្នកប្រើប្រាស់ពលករពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦ និងសេចក្ដីសម្រេចិត្តលេខ ២៨ គាំពារសង្គមខេត្ត សកម្មផ្សព្វផ្សាយវិធីសាស្រ្តចំណាយសង បង្កើត គណៈចង្អុលការ ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តទាំង ០២ នេះ បង្កើនការងារផ្សព្វផ្សាយ តាមរយៈស្ថានីយផ្សាយសំឡេងនៅមូលដ្ឋាន ទ្វារព័ត៌មានអេឡិចត្រូនិចគាំពារសង្គមខេត្ត បណ្ដាញសង្គម ហ្សាឡូ ហ្វេនហ្វេករបស់គាំពារសង្គមខេត្ត ដើម្បី ពលករក្នុងខេត្តក្ដាប់បានព័ត៌មានអំពីមុខសញ្ញា បានទទួលឧបត្ថម្ភកម្រិតទទួលផល ជូនដំណឹង អំពីទីតាំងពេលវេលាទទួលសំណុំលិខិត។ល។ ទន្ទឹមនឹងនោះ គាំពារសង្គមខេត្តបានលៃលកកម្មាភិបាល ធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីទទួលសំណុំលិខិតរបស់ពលករ។
គិតមកទល់ពេលនេះ គាំពារសង្គមខេត្តបានពិនិត្យឡើងវិញ រួចផ្ទៀងផ្ទាត់ចំពោះអង្គភាពប្រើប្រាស់ពលករ ៨៧៦ កន្លែងដោយមានពលករ ២៥.៣០៤ នាក់គ្រប់លក្ខណៈបានបន្ថយកម្រិតវាល់ជាមួយទឹកប្រាក់បានកាត់បន្ថយជាង ១៦,៦២៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ គាំពារសង្គមខេត្ត បានទទួលសំណុំលិខិតចំនួន ៩.៦៣៥ សំណុំស្នើ ទទួលឧបត្ថម្ភរបស់ពលករនិងបានគាំពារសង្គមខេត្ត ពិនិត្យផ្ទៀងផ្ទាត់។ ក្នុងនោះ គាំពារសង្គមខេត្ត បានអនុវត្តចំណាយសងពលករ ១០.៤៨៧ នាក់ជាមួយថវិកាជិត ២៣ ពាន់លានដុង ។ ការទទួលសំណុំលិខិតរបស់ពលករស្នើទទួលឧបត្ថម្ភ នឹងបានគាំពារសង្គមខេត្តអនុវត្តដល់អស់ថ្ងៃទី ២០ ធ្នូឆ្នាំ ២០២១៕ ប្រែសម្រួល៖ ថាច់ហ្វាង