លទ្ធផលពិនិត្យឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រឆ្នាំ ២០២១ តាមអនុក្រឹត្យលេខ ០៧/២០២១/NĐ-CP ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់សម្បទាក្រីក្រពហុសណ្ឋានដំណាក់កាល ២០២១-២០២៥ ស្រុកថ្កូវនៅមានគ្រួសារក្រីក្រ ៤.១៧៦ គ្រួ គ្រួសារជិតក្រ ៣.៩៩៣ គ្រួ។ ក្រៅនោះ តាមលទ្ធផលត្រួតពិនិត្យកម្រិតជីវភាពរបស់ប្រជាជន ក្នុងចំណោម ៣០.៤៤៨ គ្រួសារ មាន ១៣.៦៩៦ គ្រួសារមានកម្រិតជីវភាពមធ្យម ១៥.៧៦០ គ្រួសារមានប្រភពចំណូលខ្ពស់បង្គួរ និងមាន ៩៩២ គ្រួសារមានប្រភពចំណូលស្ដុកស្តម្ភ។
ជីវភាពគ្រួសារប្រជាជនជាច្រើនធូរធា។ រូបថត៖ ង៉ុកស្វង
អនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០២១ របស់គណៈ អចិន្រ្តៃយ៍បក្សខេត្តត្រាវិញស្ដីពី “ការងារកាត់បន្ថយភាពក្រីក្រស្ថិរភាពដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០” គណៈអចិន្រ្តៃយ៍បក្សស្រុកថ្កូវកំណត់ការងារកាត់បន្ថយភាពក្រីក្រ ស្ថិរភាពជាភារកិច្ចមួយក្នុងបណ្ដាភារកិច្ចនយោបាយសំខាន់ ប្រចាំ បន្តបន្ទាប់ក្នុងដំណាក់កាលដឹកនាំ ចង្អុលការ ពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុក។ អាស្រ័យហេតុនោះ គណៈកម្មាធិការបក្សស្រុកថ្កូវដាក់ចេញគោលដៅកេណ្ឌប្រមូលប្រភពកម្លាំងជាច្រើនអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ ជំរុញមាំសង្គមូបនីយកម្ម បង្កើនការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កការងារធ្វើ ឧបត្ថម្ភបង្កើតមុខរបររកស៊ី លទ្ធភាពប្រសព្វជាមួយបណ្ដាសេវាសង្គមធានាឲ្យអ្នកក្រីក្រ ធានាសម្រេចគោលដៅលើកកម្ពស់ប្រសិទ្ធភាពកាត់បន្ថយភាពក្រីក្រស្ថិរភាព កាត់បន្ថយការក្រឡើងវិញ និងគ្រួសារក្រថ្មី។ ទន្ទឹមនឹងនោះ ធានាសុខុមាលភាពសង្គម និងអនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅ កម្រិតផែនការស្ដីពីបន្ថយភាពក្រីក្រតាមសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ ដាក់ចេញ រួមចំណែកកសាងសម្រេចជោគជ័យស្រុកជនបទថ្មីមុនឆ្នាំ ២០២៣។
ក្នុងនោះ កម្រិតផែនការដំណាក់កាល ២០២១-២០២៥ ស្រុកថ្កូវរក្សាកម្រិតបន្ថយអត្រាគ្រួសារក្រីក្រមធ្យមពី ០១-១,៥% ក្នុង មួយឆ្នាំ ក្នុងនោះបន្ថយ ១,២% គ្រួសារខ្មែរក្រីក្រក្នុងចំណោមគ្រួសារជនជាតិខ្មែររួម។ អនុវត្តគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពបណ្ដារចនាច្បាប់ គោលនយោបាយកាត់បន្ថយភាពក្រីក្រសំដៅបង្កើនគុណភាពជីវភាពសម្ភារ និងស្មារតី ខិតខំបង្កើនមធ្យមពី ០១%-១,៥% ក្នុងមួយឆ្នាំអត្រាគ្រួសារក្រីក្របានប្រសព្វ ប្រើប្រាស់សេវាសង្គមសំខាន់ៗសមស្របតាមបណ្ដាលក្ខឋានក្រីក្រពហុសណ្ឋាន។ ទន្ទឹមនឹងនោះ ពលករបានបណ្ដុះបណ្ដាលសម្រេច ៧០,១% ក្នុងនោះមានសញ្ញាប័ត្រ លិខិតបញ្ជាក់សម្រេច ៣៥,៧៥%។ រាល់ឆ្នាំ បង្កការងារធ្វើថ្មីជូនពលករ ៣.០០០ នាក់ បញ្ជូនពលករ ៣៥០ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេសតាមកិច្ចសហការ (ពលករ ២១០ នាក់ជាជនជាតិខ្មែរ) អត្រាពលករដាច់អាជីពនៅក្រោម ០២%៕
ប្រែសម្រួល៖ ថាច់ហ្វាង