ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ប្រពៃណី អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ ភ្ជាប់ជាមួយគោលដៅរក្សាខ្ជាប់ស្នាដៃជាច្រើនឆ្នាំបន្តបន្ទាប់នៅបណ្តាពិធីប្រណាំងទូក-ង អំណរបុណ្យអកអំបុកថ្នាក់ខេត្ត គិតមកទល់ពេលនេះ ស្រុកទីវកឹងត្រៀមបម្រុងបានល្អបង្គួរអំពីមធ្យោបាយធនធានមនុស្ស និងលក្ខណៈចាំបាច់ដើម្បីចូលរួមប្រ ណាំងទូក-ង អំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។
បណ្តាកីឡាករហ្វឹកហាត់ត្រៀមបម្រុងប្រណាំងទូក-ង អំណរបុណ្យអកអំបុក។
តាមបំណង និងសំណើរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ចាប់តាំងពីដើមឆ្នាំ ២០២០ មក មជ្ឈមណ្ឌលវប្បធម៌-ឃោសនាការ និងកីឡាស្រុកបានម្ចាស់ការធ្វើសេនាធិការស្នើជាមួយគណៈកម្មាធិការប្រជា ជនស្រុកផ្តល់គោលការណ៍វិនិយោគបោះបន្ថែមទូក-ងថ្មីដើម្បីជំនួសឱ្យទូក-ងបច្ចុប្បន្នដែលបានប្រើប្រាស់ក្នុង រយៈពេលជាច្រើនឆ្នាំកន្លង។ គិតមកទល់ពេលនេះ ការបោះទូក-ងថ្មីរបស់ស្រុកបានសម្រេចជាស្ថាពរ ជាមួយថវិកាវិនិយោគជិត ៤០០ លានដុង រួចទូក-ងថ្មីនេះគឺត្រៀមឱ្យការចូលរួមប្រកួតដណ្តើមរង្វាន់ទូក-ង អំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។
រួមជាមួយការវិនិយោគបោះទូក-ង ថ្មី មជ្ឈមណ្ឌលវប្បធម៌-ឃោសនាការនិងកីឡាស្រុកនៅទាំងម្ចាស់ការសហការជាមួយព្រះចៅអធិការ គណៈអារាមាភិបាលវត្តព្រែកទុង, ភូមិព្រែកទុង ឃុំតឹងហ៊ុង (កន្លែងចតគ្រប់គ្រងនិងហ្វឹកហាត់ប្រណាំងទូក-ងរបស់ស្រុក) ផ្តើមប្រកាសជ្រើសរកកីឡាករជាយុវជនជនជាតិខ្មែរលើភូមិសាស្រ្តស្រុកឱ្យចុះឈ្មោះចូលរួមក្រុមហ្វឹកហាត់ត្រៀមបម្រុងឱ្យលើកប្រណាំងក្នុងឆ្នាំនេះ។ បច្ចុប្បន្នកីឡាករទូក-ងរបស់ស្រុកជិត៨០នាក់បាននិងកំពុងមមាញឹកហ្វឹកហាត់បណ្តាកាយវិការអុំទូកលើទម្រង់។ ក្នុងពេលហ្វឹកហាត់កីឡាករទាំងអស់សុទ្ធតែមានមុខគ្រប់គ្រាន់ ត្រូវតាមពេលវេលា និងប្តូរវេនគ្នាហ្វឹកហាត់ជាមួយស្មារតីស្វាហាប់ ពេញទំហឹង ជឿជាក់លើខ្លួនឯងអំពីជោគជ័យក្នុងលើកប្រណាំងឆ្នាំ២០២០នេះ៕
តូវៀង-សម្បត្តិ