តាមប្រភពដំណឹងពីក្រុមហ៊ុនអគ្គិសនីត្រាវិញ ០៥ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តពង្រីកថ្មីផ្លូវខ្សែ កម្រិតមធ្យមបាន ១២,៩៣ គីឡូម៉ែត្រ ផ្លូវខ្សែ កម្រិតទាប ០៨ គីឡូម៉ែត្រ ដំណាក់បំបែរថាម ពល ១២៥ កន្លែង និងមានគ្រួសារប្រើអគ្គិសនី បន្ថែម ១.០១៤ គ្រួទៀត បង្កើនអត្រាគ្រួសារប្រើ អគ្គិសនីទូទាំងខេត្តមកទល់ពេលនេះ សម្រេច ៩៩,១៨%។ ថ្វីត្បិតដូច្នោះក្ដី ការផលិតនិងចែកចាយអគ្គិសនីថយចុះ ១,២% ប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លង មូលហេតុ អាស្រ័យដោយបន្ថយ ថាមពលចេញពីបណ្ដាប្រភពអគ្គិសនីឡើងបណ្ដាញ អគ្គិសនីជាតិ។
អាស្រ័យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល និងដីចម្ការចម្រុះមកដាំដំណាំគ្រប់ប្រភេទ គួបផ្សំជាមួយនឹងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងការផលិត ម៉្លោះហើយដំណាំរដូវភ្លៀងឆ្នាំ ២០២១ របស់មាមីងកសិករខ្មែរជាច្រើននៅបណ្ដាឃុំ៖ឡុងស៊ើង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ម៉ីហ្វា ញ៉ីត្រើង ស្រុកកូវង៉ាង ទទួលបានផលខ្ពស់។ នៅលើភូមិសាស្ត្រស្រុកមានកសិផលចម្បងមួយចំនួនដូចជា៖ សណ្តែកដី ត្រសក់ ឪឡឹក ពោត ត្រឡាច។ល។ លក់ជាមួយតម្លែពី ៥.០០០- ១២.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេល ទូទាត់ប្រាក់ចំណាយរួច ក្នុងមួយហិកតាមាមីងកសិករនៅចំណេញពី ៤០-៨០ លានដុងក្នុងមួយរដូវ។ បច្ចុប្បន្នមានដំណាំមួយចំនួនបានប្រមូលផលរួចស្រេច ហើយមានទីផ្សារលក់ចេញយ៉ាងលំនឹង៕
ដើម្បីធានាផ្គត់ផ្គង់អគ្គិសនីបម្រើក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានបង្កើតវិធានការផ្គត់ផ្គង់អគ្គិសនីលំនឹងសុវត្ថិភាព បន្តបន្ទាប់ក្នុងរយៈពេលប្រព្រឹត្តឡើងការបោះឆ្នោត។ ជាពិសេស ក្រុមហ៊ុនត្រៀមបម្រុងវិធានការ ០៥ យ៉ាងមានកើតមានហានិភ័យចរន្តអគ្គីសនី និង ដំណាក់បំបែរថាមពល ១១០ kV ។
តាមប្រភពព័ត៌មានពីថ្នាក់ដឹកនាំអគ្គិសនីទីក្រុងត្រាវិញស្ថិតក្រោមឱវាទក្រុមហ៊ុនអគ្គិសនីត្រាវិញ ក្នុងរយៈពេល ០៤ ខែដើមឆ្នាំ ២០២១ ទីក្រុងត្រាវិញប្រិតសំចៃអគ្គិសនីបាន ១.៥២៨.១០១ គីឡូវ៉ាត សម្រេច ២,៤% នៃចំនួនអគ្គិសនីប្រើ ប្រាស់រួម។ មុខសញ្ញាទាំង ០៤៖ រដ្ឋបាលបុព្វហេតុ បំភ្លឺនៅទីសាធារណៈ បំភ្លឺក្នុងការប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្ម ធ្វើអាជីវកម្មផលិតសុទ្ធសឹងអនុវត្តសម្រេចបើប្រៀបជាមួយនឹងផែនការ។
គិតមកទល់ពេលនេះ ស្រុកយ្វៀងហាយមានគ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីជាតិចំនួន ២០.៧៩៧ គ្រួ ស្រូបយកអត្រា ៩៩,៩៤%។ បច្ចុប្បន្ននេះ នៅមាន ១២ គ្រួសារមិនទាន់មានអគ្គិសនីប្រើប្រាស់ (ក្នុងនោះឃុំឡុងវិញ ០៤ គ្រួ ឃុំដូងស្វឹង ០៨ គ្រួ) មាន ០៦/០៦ ឃុំសម្រេចអត្រាប្រើប្រាស់អគ្គិសនីសុវត្ថិភាពតាមលក្ខឋានលេខ ៤។ ស្រុកបន្ដពិនិត្យអង្កេតការវិនិយោគ បង្កើនកម្រិតបើកទូលាយបណ្ដាផ្លូវអគ្គិសនី ផ្គត់ផ្គង់អគ្គិសនីទាន់ពេលជូនប្រជាជនសម្រាប់ប្រជុំជីវភាព ពង្រីកការផលិត។
រៀងរាល់ឆ្នាំ ឲ្យតែឈានចូលដល់ខែមីនាចំនួនអគ្គិសនីប្រើប្រាស់ខែក្រោយតែងកើនខ្ពស់ជាងខែមុន។ តាមការតាមដានក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ចំនួនអគ្គិសនីចាប់ផ្ដើមកើនបើប្រៀបជាមួយខែមករានិងខែកុម្ភៈ។ ជាពិសេស ចាប់តាំងពីខែមីនា ទាំងថាមពលនិងបរិមាណអគ្គិសនីកើនយ៉ាងខ្លាំងបើប្រៀបនឹងខែ មករា កុម្ភៈ។ ក្នុងខែមីនា ថាមពលកើនដល់កម្រិតខ្ពស់បំផុត សម្រេច ១៧៣,៩MW ប្រៀបនឹងខែកុម្ភៈកើន ១៣,៩% ប្រៀប នឹងខែមករាកើនជាង ១៨%។ បរិមាណអគ្គិសនី ប្រើប្រាស់ក្នុងខែមីនាសម្រេចជាង ១០០ លានគីឡូវ៉ាត ប្រៀបនឹងខែកុម្ភៈកើន ២៨,២% ប្រៀបនឹងខែមករា កើន ១៩,២%។ ប្រើអគ្គិសនីជាមធ្យមក្នុងមួយខែអស់ជាង ២៥.០០០ គីឡូវ៉ាត ពូត្រឹងហ្វាយបាវ ម្ចាស់មូលដ្ឋាន ផលិតទឹកកកទឹកសុទ្ធនៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្នឈានចូលរដូវក្ដៅ ម៉្លោះហើយ កម្រិតអគ្គិសនីប្រើប្រាស់របស់មូលដ្ឋានកើនជាង ៣០% បើប្រៀបនឹងបណ្ដាខែមុននេះ។ ដើម្បីប្រិតសំចៃ អគ្គិសនី យើងខ្ញុំផលិតនៅម៉ោងដែលមិនសូវ មានអ្នកដទៃប្រើអគ្គិសនីក្នុងបំណងប្រិតអគ្គិសនីផង កាត់បន្ថយប្រាក់ចំណាយឲ្យអាជីវកម្មផង។
បង្ការ ជម្នះការឆេះផ្ទុះគឺដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិ អាយុជីវិត ការផលិត ធ្វើអាជីវកម្មរបស់ប្រជាជន។ នៅរដូវប្រាំង អាស្រ័យអាកាសធាតុហួតហែងម៉្លោះហើយការឆេះផ្ទុះមានបាតុភាពកើតឡើង។ ដើម្បីម្ចាស់ការក្នុងការងារនេះ មូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុកថ្កូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារផ្សព្វផ្សាយដល់ប្រជាជនឱ្យមានស្មារតីភ្ញាក់រលឹកក្នុងការបង្ការជម្នះការឆេះផ្ទុះ។
ក្នុងបណ្តាឆ្នាំកន្លងហើយ មានរាប់ពាន់គ្រួសារជនរួមជាតិខ្មែរនៅខេត្តត្រាវិញ បានចូលរួមជ្រោមជ្រែងកម្មវិធីប្រិតសំចៃអគ្គិសនី ឆ្លងតាមនោះជួយឱ្យប្រជាជនកាត់បន្ថយបានអគ្គិសនីរាប់លានគីឡូវ៉ាត់ និងគ្រួសារនីមួយៗកាត់បន្ថយបានប្រាក់ចំណាយអគ្គិសប្រចាំខែមួយចំណែកយ៉ាងធំ។
សារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីការបង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ និងអនាម័យសុវត្ថិភាពគ្រឿងបរិភោគ” និងផែនការលេខ ០១/KH-UBND ចុះថ្ងៃទី ១១ មករា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីសកម្មភាពកែប្រែទិដ្ឋភាពបរិស្ថាន កែលម្អទីក្រុង អនាម័យសុវត្ថិភពគ្រឿងបរិភោគ” បានបណ្តាមូលដ្ឋានផ្សព្វផ្សាយអនុវត្តល្អ។ ផ្តើមពីនោះរួមចំណែកធ្វើឱ្យសម្រស់ជនបទ ជាក់ស្តែងគឺបណ្តាដងផ្លូវលើភូមិសាស្រ្តអាសយជនមានព៌ណបៃតង-ជ្រះ-ស្អាត កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពសំរាម បង្កកខ្វក់ដល់បរិស្ថាន។
ដំណាក់កាល ២០១៨-២០២០ ក្រៅពីការសហការជាមួយអង្គការមហាជនទាំង ០៥ អនុវត្តកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ភូមិ អនុសង្កាត់ប្រិតសំចៃអគ្គិសនីក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំងសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មផ្សព្វ ផ្សាយចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃនិងមានប្រសិទ្ធភាព ការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីមានកម្រិត ថាមពលខ្ពស់លើភូមិសាស្រ្ដខេត្តបាន ៧៦ លើកដោយមានមនុស្សជាង ៤.០០០ លើកនាក់ចូលរួម។
តាមផែនការវិនិយោគសាធារណៈឆ្នាំ ២០២១ ស្រុកទីវកឹងបន្តអាទិភាពអនុវត្តបណ្តាសំណង់របស់លក្ខឋានទីក្រុងប្រភេទ ៤ (សម្រេចលក្ខឋានឃុំឡើងសង្កាត់) បណ្តាកំណាត់ផ្លូវគមនាគមន៍សំខាន់ៗ បណ្តាសំណង់សំខាន់ៗរបស់មុខសញ្ញាវិនិយោគរបស់ប្រភពទុនថវិកាមូលដ្ឋានប្រមាណ ៩៦,៥ ពាន់លានដុង។
កាលពីថ្ងៃទី ០៤ ធ្នូ អគ្គិសនីស្រុកទីវកឹងចាត់ តាំងសន្និបាតបូកសរុបស្ងើចសរសើរ “គ្រួសារប្រិតសំចៃអគ្គិសនី” និង “ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ” ឆ្នាំ ២០២០។
យល់ពីភារកិច្ចការពារបរិស្ថានមានតួនាទីសំខាន់ សមាគមអតីតយុទ្ធជនឃុំដាឡុក ស្រុកចូវថាញ់បានផ្សព្វផ្សាយអនុវត្តបណ្តាសកម្មភាពជាក់ស្តែងជាច្រើនក្នុងការងារការពារបរិស្ថាន។
*វិនិយោគទុនជាង ១,២ ពាន់លានដុងកសាងស្ពានគមនាគមន៍ជនបទភូមិដាយស៊ឺ ឃុំតឹបង៉ាយ។
ភ្ជាប់ជាមួយគោលដៅកសាងភូមិវប្បធម៌ ជនបទថ្មី ឃុំធ្វឹងហ្វា ស្រុកកូវង៉ាងតែងរក្សាល្អបណ្តាប្រព័ន្ធឧគ្ឃោសនស័ព្ទនៅតាមភូមិចំនួន ០៧ លើភូមិសាស្រ្ត និងរក្សាការបន្តរលកផ្សាយសំឡេងជាប្រចាំ កសាងនិទ្ទេសបទមួយចំនួនសម្រាប់ផ្សព្វផ្សាយសំដៅជួយឱ្យប្រជាជនបានជ្រាបដំណឹងទាន់ពេល។
អនុវត្តកិច្ចចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៍ ឥរិយាបថហូជីមិញ ” កិច្ចចលនា “ លត់ដំអត្តចរិត៖ ជំនឿលើខ្លួនឯងគោរពលើខ្លួនឯង ស្មោះត្រង់ រ៉ាប់រងការងារផ្ទះ។ ក្នុងរយៈកាលកន្លង សាខាសមាគមនារីភូមិអាងឌិញកូវ ឃុំតឹងបិញ ស្រុកកាងឡុងមានការផ្លាស់ថ្មីក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសសាខាកំពុងទាក់ទាញបានបងប្អូននារីដើម្បីចូលរួមឧបត្ថម្ភគ្នាទៅវិញទៅមក។
ភូមិព្រើម ឃុំចូវដៀង ស្រុកកូវកែ មានគ្រួសារប្រជាជន ៤៣៥ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៧០៨ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា៨៨%។
មានគ្រួសារ ១៨០ គ្រួ និងភូមិ អនុសង្កាត់ ០៩ អនុវត្តសម្រេចលក្ខឋាន “គ្រួសារប្រិតសំចៃអគ្គិសនី”
ជាមួយគោលដៅផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ស្ថិរភាពឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ចសង្គម ក្រុមហ៊ុនអគ្គិសនីត្រាវិញបានអនុវត្តបច្ចេកវិទ្យារបស់បដិវត្តន៍ឧស្សាហកម្មលើកទី ៤.០ ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សំដៅមិនបង្អង់លើកកម្ពស់លទ្ធផលផលិតធ្វើអាជីវកម្មនិងទិន្នផលពលកម្ម។