កាលពីថ្ងៃទី ១៥ កក្កដាសមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំងពិធីជូនអំណោយ ៧០ ចំណែកដល់សមាជិកានៅតាមបណ្តាឃុំ ទីប្រជុំជនមានស្ថានភាពលំបាក សមាជិកាប្រកបរបរលក់រាយសន្លឹកឆ្នោតជាតិអាស្រ័យដោយត្រូវផ្អាកបណ្តោះអាសន្នដើម្បីបង្ការជំងឺតាមស្មារតីសារាចររបស់រដ្ឋាភិបាល។
ក្នុងគ្រួសារនីមួយៗបានឧបត្ថម្ភអំណោយមួយចំណែករួមមានគ្រឿងអាហារ សម្ភារគិតជាតម្លៃសរុបរួម ២៥០.០០០ ដុង។ ចំនួនប្រាក់ជូនអំណោយលើកនេះសរុបរួមជាង ២៤,៥ លានដុង ៕
ចាក់លឿង-រតនា