កន្លងហើយថ្មីៗនេះ សមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោកតា និងបណ្តាសមាជិកសមាគមអ្នកមានវ័យចាស់លើភូមិសាស្រ្តសង្កាត់។
អំណោយមួយចំណែកៗរួមមាន៖ ទឹកដោះ ស្ករគិតជាតម្លៃជាង ១០០ ពាន់ដុង អាស្រ័យសមាគមអ្នកមានវ័យចាស់សង្កាត់បំផុសចលនាបណ្តាសប្បុរសជនជូន។ អំណោយមានតម្លៃមិនធំក៏ពិតមែន ប៉ុន្តែសម្តែងពីស្មារតីវប្បធម៌នៃមនុស្សយ៉ាងជ្រាលជ្រៅ គិតគូរពីសម្ភារស្មារតីសម្រាប់អ្នកមានវ័យចាស់ រួមចំណែកជំរុញឱ្យលោកយាយលោកតា ពង្រីកជាងទៀតចលនាប្រឡងប្រណាំង “វ័យចាស់គំរូភ្លឺស្វាង” ធ្វើជាគំរូសម្រាប់កូនចៅជំនាន់ក្រោយត្រាប់តាម៕
លោកថាច់សាង ប្រធានសមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ ជូនអំណោយដល់អ្នកមានវ័យចាស់។
*សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញទៅសួរសុខទុក្ខជូនអំណោយដល់អ្នកមានវ័យចាស់នាទិវាអ្នកមានវ័យចាស់អន្តរជាតិ
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣១ ទិវាអ្នកមានវ័យចាស់អន្តរជាតិ (០១/១០/១៩៩១-០១/១០/២០២១) គណៈអចិន្រ្តៃយ៍សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញទើបអញ្ជើញទៅសួរសុខទុក្ខព្រមទាំងជូនអំណោយដល់អ្នកមានវ័យចាស់នៅលើភូមិសាស្រ្តខេត្តត្រាវិញ។
ឆ្នាំនេះអាស្រ័យដោយអាសន្នរោគកូវីដ-១៩ រីករាលដាលស្មុគស្មាញ គណៈអចិន្រ្តៃយ៍សហជីពមូលដ្ឋានបានស្នើដល់គណៈនាយកក្រុមហ៊ុនឯកភាពប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំ បណ្ដាអង្គភាព (ប្រធានបណ្ដាបន្ទប់ គណៈ ក្រុមដែលស្ថិតក្រោមឱវាតក្រុមហ៊ុន និងនាយកបណ្ដាអគ្គិសនីបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុង) សហការជាមួយសហជីពភាគចំណែកឬសហជីពផ្ទាល់ទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានវ័យចាស់ដែលជាឪពុកម្ដាយរបស់កម្មាភិបាល កម្មករ និយោជិតបណ្ដាអង្គភាពស្ថិតក្រោមឱវាទ។ ឆ្នាំនេះ ក្រុមហ៊ុនអគ្គិសនីត្រាវិញមានឪពុកម្ដាយរបស់កម្មាភិបាល កម្មករ និយោជិត ១៥៤ នាក់និងអ្នកម្ដាយវៀតណាមវីរភាព ០៣ រូបដែលក្រុមហ៊ុនទទួលទំនុកបម្រុងបានពិនិត្យតាមលក្ខឋានពី ៨០ ឆ្នាំឡើងទៅ អ្នកមានវ័យចាស់ទាំងនោះ ម្នាក់ៗបានជូនអំណោយមួយចំណែកតម្លៃ ៥០០.០០០ ដុង ចំពោះអ្នកដែលមានវ័យពី ៩០ ឆ្នាំឡើងទៅក្រៅពីបានទទួលអំណោយនៅទាំងបានជូនបណ្ណអំណរជន្មាយុ សរុបប្រាក់ចំណាយទៅសួរសុខទុក្ខលើកនេះ ៧៨,៥ លានដុង។
សួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានវ័យចាស់។ រូបថត៖ ហ្វីហ្វាង
នៅបណ្ដាកន្លែងដែលទៅសួរសុខទុក្ខបណ្ដាសមាជិកក្រុមប្រតិភូបានធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល អំពីសុខភាព ស្ថានភាពរស់នៅ ការប្រជុំជីវភាពរបស់អ្នកមានវ័យចាស់ ទន្ទឹមនឹងនោះសង្ឃឹមថាអ្នកមានវ័យចាស់ទាំងនោះរស់នៅប្រកបដោយក្ដីរីករាយ មានសុខភាពមាំមួន សកម្មជំរុញទឹកចិត្តកូនចៅឲ្យរៀនសូត្រ លត់ដំ ពង្រីកសេដ្ឋកិច្ច ប្រតិបត្តិល្អបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ធ្វើជាគំរូសម្រាប់កូនចៅយកតម្រាប់តាម៕
សម្បត្តិ-ហ្វីហ្វាង-ថាច់ហ្វាង