វប្បធម៌ប្រពៃណី ក្នុងនោះមានវប្បធម៌សិល្បៈ វប្បធម៌គ្រឿងបរិភោគអាហារ ទំនៀមទម្លាប់លំនៅឋាន ក្បាច់រាំ ល្ខោន។ល។ របស់ជនរួមជាតិខ្មែរណាមបូនិយាយរួមខេត្តត្រាវិញនិយាយដោយឡែក តែងខ្ជាប់ជាមួយនឹងការកកើត និងអភិវឌ្ឍន៍វប្បធម៌បណ្តាជនជាតិ។ នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២១ កាសែកខេមរា ភាសាត្រាវិញសូមឧទ្ទេសនាមដល់មិត្តអ្នកអានទ្រូសៗអំពីលក្ខណៈវប្បធម៌ប្រពៃណីឆ្នើមៗមួយចំនួនដូចជា៖
ទម្រង់រូបភាពផ្ទះរតបុរាណខ្មែរ។
ល្វែងកុដិរតវត្តនាគវនារាម (ខ្ទឹង)។
វប្បធម៌ផ្ទះរត
គឺជាខ្នងផ្ទះប្រពៃណីរបស់ ជនរួមជាតិខ្នែរ នេះគឺផ្ទះបុរាណដែលបានជនរួមជាតិខ្មែរសាង សង់ខ្ពស់ឡើងផុតពីដី ចាប់ពីកាំជណ្តើរ ទ្វារបង្អូចសុទ្ធតែមានចំនួនលេខរាយ។ ពីព្រោះជនរួមជាតិខ្មែរយើងបានយល់ឃើញថា ចំនួន លេខរាយគឺជាតួលេខអាចនាំមកភោគសម្បត្តិ សុខដុម សុភមង្គលជូនគ្រួសារ។ល។ ថ្វីត្បិត ទម្រង់ទំហំតូចឬធំ ផ្ទះរតពេលណាក៏ដោយសុទ្ធតែមានកាំជណ្តើរ ០២។ កាំជណ្តើរពីមុខ សម្រាប់ឱ្យភ្ញៀវកិត្តិយស និងបណ្តាមនុស្ស ប្រុស ចំណែកកាំជណ្តើរពីក្រោយសម្រាប់ឱ្យ នារី។ ផ្ទះរតប្រពៃណីសុទ្ធតែមានពី ០៣ ល្វែង ឡើងទៅ។ ល្វែងរបៀងពីក្រៅ បន្ទប់ទទួល ភ្ញៀវ ល្វែងចង្រ្កានចម្អិនបានដាក់នៅចុងក្បែរ នឹងកាំជណ្តើរពីក្រោយផ្ទះរត។
ផ្ទះរតភាគច្រើនគឺជាទីកន្លែងប្រជុំជីវភាពរស់នៅរបស់គ្រួសារមួយរួមមានច្រើនជំនាន់។ បណ្តាខ្នងផ្ទះបានសាងសង់របៀបរតនេះដើម្បី ទុកឱ្យម្ចាស់ផ្ទះងាយនឹងមើលឃើញពីចម្ងាយ ងាយនឹងឃ្លាំមើលនៅជុំវិញព្រមទាំងអាចការ ពារបានសត្វសាហៅទាំងឡាយមកយាយីជីវិតមនុស្ស។ ផ្ទះរតប្រពៃណីទោះបីជាសាមញ្ញ ពិតមែន ប៉ុន្តែបើយើងពិនិត្យតាំងពីមុមជ្រុង ទ្វារបង្អូច ជញ្ជាំង កាំជណ្តើរ រហូតដល់សសរ សម្រាប់ទ្ររនូតរតផ្ទះ ដំបូលផ្ទះពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌ លក្ខណៈពិសេស ដោយឡែករបស់ជនរួមជាតិខ្មែរ។
សម័យបច្ចុប្បន្ននេះ នៅតាមវត្តខ្មែរមួយចំនួនក្នុងខេត្តយើងបានឃើញនៅកុដិរតខ្លះៗ ពី ព្រោះសម័យជឿនលៀន ជីវភាពធូធារបានជា ប្រជាជនយើង និងវត្តមួយចំនួនរុះរើដាក់កុដិរតចុះសាងសង់ផ្ទះឥដ្ឋឡើងវិញ។
ដូច្នោះហើយការអភិរក្ស ស្តារឡើងវិញបណ្តា ខ្នងផ្ទះរត កុដិរតប្រពៃណីគឺជាភារកិច្ចសំខាន់ គឺអាស្រ័យដោយម្ចាស់នៃអ្នកយើងគ្រប់គ្នាគប្បី ត្រូវធ្វើដើម្បីស្តារឡើងភាពអភិរក្សអត្តសញ្ញាណ វប្បធម៌ ៕ អត្ថបទ-រូបថត៖ មុនីរ័ត្ន