សំណង់ផ្លូវកៅស៊ូតភ្ជាប់ពីភូមិអូរទទឹង (អា) - អូរទទឹង (បេ) - ចូវហ៊ឹង មានប្រវែង៨០០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រត្រូវបានកសាងតភ្ជាប់ជាមួយនឹង ០៣ ភូមិអូរទទឹង (អា) - អូរទទឹង (បេ) - ចូវហ៊ឹង លើភូមិសាស្រ្តឃុំចូវដៀង ទីប្រជុំជន កូវកែ និងឃុំហ្វាអឹង។ នេះជាសំណង់ដែលបានវិនិយោគកសាងពីប្រភពថវិការបស់មជ្ឈិម និងមូលដ្ឋាន សរុបទុនវិនិយោគ ៣,៨៩៣ ពាន់លានដុង ។ សំណង់កសាងស្រេចនឹងបង្កលក្ខណៈឲ្យប្រជាជននៅទីនេះងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញ។
អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២៣ នាយករដ្ឋ មន្ត្រី នៃរដ្ឋាភិបាល ផាមមិញជិញ ផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ដល់ជនរួមជាតិខ្មែរ។
កាលពីរាត្រីទី ០១ មេសា នៅសាលាសកលវិទ្យាល័យត្រាវិញ សមាគមសិល្បករនាដសាស្រ្តវៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីបើកវគ្គសមោសរសិល្បៈល្ខោនយូរកេរ្តិ៍ខ្មែរណាមបូលើកទី ២ ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីបើកវគ្គសមោសរ មានសមមិត្តត្រឹងថាញ់ឡឹម អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ប្រធានគណៈចង្អុលការពិធីសមោសរ សមមិត្តដូហុងក្វឹង ប្រធានគណៈកម្មាធិការសហព័ន្ធន៍បណ្ដាសមាគមសិល្បៈអក្សរ សិល្បិ៍ទូទាំងប្រទេស សិល្បការិនីប្រជាជនទ្រិញធីម៉ូយ ប្រធានសិល្បករនាដសាស្រ្តវៀតណាម ប្រធានគ ណៈចាត់តាំងពិធីសមោសរ រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តមួយអន្លើដោយនាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។
កាលពីថ្ងៃទី ៣០ ខែមីនា ស្ថិតនៅនឹងភូមិដុងថាញ់ ឃុំដុងហាយ ស្រុកយ្វៀងហាយ គណៈ នាយកក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen ចាត់តាំងពិធីបើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ។ សមមិត្ត ង្វៀងធីគីមង៉ឹង អតីតសមាជិកាការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយនឹងបណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តា ក្រសួង ផ្នែកមជ្ឈិម៖ ង្វៀងសិញញ៉ឹកតឹង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ង្វៀងត្វឹងក្វាង អនុប្រធាននាយកដ្ឋានអាកាសធាតុប្រែប្រួលនៃក្រសួងធនធាន និងបរិស្ថានថ្នាក់ដឹកនាំ បណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។
កាលពីថ្ងៃទី ២៩ ខែមីនា នៅស្រុកកូវកែ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតប្ដូរវេនលើកទី ១ ការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតនៅទាំងមានសមមិត្តយឿងធីង៉ុកថើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកកូវកែ ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្ត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាឃុំ សង្កាត់ ទីប្រជុំជន និងប្រធានគណៈការងាររណសិរ្សនៃភូមិ អនុសង្កាត់មួយចំនួនក្នុងខេត្ត។
កាលពីថ្ងៃទី ១៦ ខែមីនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២៣-២០២៨ ដោយមានតំណាង ១៣១ អង្គ និងរូបនិមន្តនិង អញ្ជើញមកពីវត្តទាំង ៣៧ ក្នុងស្រុក។ និមន្ត និងអញ្ជើញចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ថ្នាក់ដឹកនាំ គណៈប្រជាចលនានៃគណៈ កម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយថ្នាក់ ដឹកនាំនៃគណៈផ្នែកខេត្តមួយចំនួននិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកមួយអន្លើដោយថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក។
លោកមាថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវត្រូវបានមាមីងកសិករនៅជិតខាងចាត់ទុកជាអ្នកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំ។ ជា ពិសេស លោកមា មានបទពិសោធន៍ក្នុងការប្រិតសំចៃទឹកនិងអគ្គិសនីពេលស្រោច ស្រពទឹកឲ្យដំណាំ រួមចំណែកកាត់បន្ថយខ្ទង់ចំណាយក្នុងការផលិត បង្កើនប្រភព ចំណូលជូនគ្រួសារ។
កាលពីថ្ងៃទី ២០ ខែមីនា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីជួបសំណេះ សំណាលជាមួយនឹងកម្មាភិបាលគ្រោងផែន ការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ និង ២០២៥-២០៣០។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។ រួមជាមួយនឹងបណ្តាសមមិត្តអនុលេ ខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង និងបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ដោយមានសមមិត្តជាកម្មាភិបាល ១០៦ រូប បានគណៈកម្មាធិការបក្សខេត្តផ្តល់សច្ចាប័ន គ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥ និង ២០២៥- ២០៣០។
ការពារខឿនសតិអារម្មណ៍របស់បក្សតែងបានបក្ខភាគ រដ្ឋអំណាចឃុំលឿងហ្វា ស្រុកចូវថាញ់ភ្ជាប់ជាមួយការផ្សព្វផ្សាយគោលការការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បង្ករាល់លក្ខណៈដើម្បីប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក លើកស្ទួយជីវភាព។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់ការពង្រីកបណ្ដាប្រភេទវប្បធម៌សិល្បៈ បណ្ដាលក្ខណៈល្អល្អះនៃប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ ផ្ដើមពីនោះកាន់តែបង្កបានទំនុកចិត្តទៅលើប្រជាជនពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើម្ចាស់របស់ប្រជាជន។