ជាមួយនឹងផ្ទៃដី ៣ កុង ទំពាំងរបស់លោកមានអាយុ ៣ ឆ្នាំ ប្រមូលផលពី ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយថ្ងៃ តម្លៃនៅរដូវវស្សាប្រហែល ១២.០០០ - ១៣.០០០ ដុង/គីឡូក្រាម នៅរដូវប្រាំងពី ៧០.០០០ - ៧៥.០០០ ដុង/គីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញជិត ២០០ លានដុង/ឆ្នាំ។ នោះគឺទម្រង់ដាំទំពាំងរបស់លោក គឹមចុង នៅភូមិ គិញសាង ឃុំហ្វាឡើយ ស្រុកចូវថាញ់។
សារព័ត៌មាននៅខេត្តត្រាវិញនិយាយរួម សារព័ត៌មានជាភាសាខ្មែរនិយាយដោយ ឡែក(កាសែត វិទ្យុ- ទូរសទស្សន៍) កំ ពុងរួមដំណើរជាមួយបណ្ដាស្ថាប័នបក្ស រដ្ឋ អង្គភាព មូលដ្ឋានផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យ ច្បាប់របស់បក្ស និងរដ្ឋទៅដល់តំបន់ជនរួមជាតិខ្មែរ ជាការលាតត្រ ដាងរាល់ការ អនុវត្តន៍គោលនយោបាយជនជាតិ សាសនា ជីវភាពលើភូមិសាស្រ្តខេត្ត។
រួមជាមួយបរិយាកាសរីករាយរបស់បណ្ដាអ្នកធ្វើកាសែតក្នុងទូទាំងប្រទេស បណ្ដាអ្នកធ្វើកាសែតនៅខេត្តត្រាវិញមានមោទនភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(២១/៦/១៩២៥-២១/៦/២០២៣)។ នេះជាឱកាសសម្រាប់យើងរលឹកដល់ស្នាដៃធំធេងរបស់លោកប្រធានហូជីមិញ អ្នកកាសែតមហិមារបស់ជនជាតិ បណ្ដាអ្នកកាសែតវៀតណាមគ្រប់ជំនាន់ ទន្ទឹមនឹងនោះ រួមគ្នាសម្លឹងមើលមកវិញពីរយៈពេល ៩៨ ឆ្នាំកសាង និងអភិវឌ្ឍខឿនសារព័ត៌មានបដិវត្តន៍ ទូទាំងប្រទេស និងសារព័ត៌មានរបស់ខេត្តយើង។
សម្ព័ន្ធយុវជនស្រុកកូវកែ មានសមាជិក ជាង ៣.៨៣០ នាក់ ក្នុងនោះសមាជិក ជនជាតិខ្មែរជាង ២៤%។ ការផ្សព្វផ្សាយអនុវត្តទម្រង់ "ប៉ិនប្រសប់ ការងារប្រជាចលនាក្នុងការចលនាទិញប័ណ្ណគាំពារសុខាភិបាល" ជាទម្រង់មានអត្ថន័យជាក់ស្តែងសម្រាប់យុវជនស្រុកកូវកែ និយាយរួម យុវជនខ្មែរនិយាយដោយឡែក ដើម្បីបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចលនាប្រជាជនទាំងមូលចូលរួមគាំពារសុខាភិបាល ។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកកូវកែចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៤៣.000 ប័ណ្ណ សម្រេច ៩២,៨២% នៃផែនការ រួមចំណែកជាមួយបណ្តាអង្គការចាត់តាំងមហាជនស្រុកចលនាប្រជាជនទិញប័ណ្ណគាំពារសុខាភិបាលបានជាង ៨៤.000 ប័ណ្ណសម្រេចជាង ៩០,២% នៃកម្រិតផែនការដែលថ្នាក់លើប្រគល់។
ចលនា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញបាន និងកំពុងទាក់ទាញ សមាជិកកសិករឃុំភឿកហ៊ឺង ស្រុកថ្កូវ ចូលរួមយ៉ាងសកម្ម។ ចលនាប្រឡងប្រណាំង សាមគ្គីជួយគ្នា ធ្វើមាន និងការងារសុខុមាលភាពសង្គម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបានប្រសិទ្ធភាព។
កាលពីរថ្ងៃទី ១២ មេសា សមាគមអក្សរសិល្ប៍ត្រាវិញបានចាត់តាំងពិធីឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហាបុប្ផា-រង្សី” របស់អ្នកនិពន្ធ សិល្បករឆ្នើមថាច់ចឹង។
កាលពីថ្ងៃទី ២៩ ខែមីនា នៅស្រុកកូវកែ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតប្ដូរវេនលើកទី ១ ការងាររណសិរ្សត្រីមាសទី ១ ឆ្នាំ ២០២៣។ សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតនៅទាំងមានសមមិត្តយឿងធីង៉ុកថើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងហ្វាងខាយ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកកូវកែ ថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្ត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាឃុំ សង្កាត់ ទីប្រជុំជន និងប្រធានគណៈការងាររណសិរ្សនៃភូមិ អនុសង្កាត់មួយចំនួនក្នុងខេត្ត។
លោកមាថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវត្រូវបានមាមីងកសិករនៅជិតខាងចាត់ទុកជាអ្នកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំ។ ជា ពិសេស លោកមា មានបទពិសោធន៍ក្នុងការប្រិតសំចៃទឹកនិងអគ្គិសនីពេលស្រោច ស្រពទឹកឲ្យដំណាំ រួមចំណែកកាត់បន្ថយខ្ទង់ចំណាយក្នុងការផលិត បង្កើនប្រភព ចំណូលជូនគ្រួសារ។
ការពារខឿនសតិអារម្មណ៍របស់បក្សតែងបានបក្ខភាគ រដ្ឋអំណាចឃុំលឿងហ្វា ស្រុកចូវថាញ់ភ្ជាប់ជាមួយការផ្សព្វផ្សាយគោលការការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បង្ករាល់លក្ខណៈដើម្បីប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក លើកស្ទួយជីវភាព។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់ការពង្រីកបណ្ដាប្រភេទវប្បធម៌សិល្បៈ បណ្ដាលក្ខណៈល្អល្អះនៃប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ ផ្ដើមពីនោះកាន់តែបង្កបានទំនុកចិត្តទៅលើប្រជាជនពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើម្ចាស់របស់ប្រជាជន។