គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមស្រុកកូវង៉ាងចាត់តាំងគណៈប្រតិភូទៅធ្វើសក្ការបូជា អុជធូបរំលឹកវិញ្ញាណក្ខន្ធ បណ្ដាវីរយុទ្ធជនពលីនាឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី ៦២ ទិវាក្រោកឈរវាយប្រហារនៅម៉ីឡុងថ្ងៃទី ១៤/៩/១៩៦០-១៤/៩/២០០២។ អញ្ជើញចូលរួមមានអ្នកស្រីត្រឹងធីគីមជុង សមាជិកា គណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង។
អុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្ដាវីរយុទ្ធជនពលី។ រូបថត៖ ឌិញកាញ់
ស្ថិតក្រោមការដឹកនាំរបស់បក្សមុននេះ ៦២ ឆ្នាំ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៦០ ឃុំម៉ីឡុង បានអង់អាចរួមជាមួយកងទ័ព ប្រជាជនទូទាំង ប្រទេសក្រោកឈរឡើងធ្វើការតស៊ូនយោបាយ ប្រដាប់អាវុធបង្កើតបានជាស្នាដៃដ៏ត្រចះត្រ ចង់ដណ្ដើមយកប៉ុស្ដិ៍ បង្ខំឲ្យទាហានខ្មាំងសុំ បរាជ័យបង្កភាពងាយស្រួលដើម្បីកងកម្លាំង របស់យើងវាយ ដណ្ដើមយកមូលដ្ឋានសំខាន់ របស់ខ្លាំង។ ក្នុងការប្រយុទ្ធយ៉ាងសាហាវដើម្បី រំដោះឃុំម៉ីឡុង ០៥ លើក យើងចាប់ បានទាហាន របស់ខ្មាំងជាង ៤០ នាក់ រឹបយកកាំភ្លើងគ្រប់ ប្រភេទជាង ៤០ ដើម និងគ្រាប់បែកជាច្រើន សម្រេចឆ្នើមភារកិច្ចដែលគណៈកម្មាធិការបក្ស ខេត្តប្រគល់ឲ្យ។ ផ្ដើមពីស្នាដៃដ៏វិសេសវិសាល នោះ បក្ខភាគ និងប្រជាជន ឃុំម៉ីឡុងមានកិត្តិយសបានរដ្ឋប្រទានជូនកិត្តិនាមខ្ពង់ខ្ពស់ “វីរ កងកម្លាំងប្រដាប់អាវុធប្រជាជន”។
ជាង ៦២ ឆ្នាំកន្លង បក្ខភាគ ប្រជាជនឃុំម៉ី ឡុងបច្ចុប្បន្នបានចែកចេញជា ០៣ អង្គភាពរដ្ឋបាល៖ ទីប្រជុំជនម៉ីឡុង ឃុំម៉ីឡុងបាក់ និងឃុំម៉ីឡុងណាមមិនបង្អង់រីកចម្រើនគ្រប់វិស័យ។ ជីវភាពប្រជាជនបានកែលម្អគួរកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទីផ្សារ ជនបទមានការរីកចម្រើនយ៉ាងច្រើន។ ដើម្បីពង្រីកប្រពៃណីវីរភាព និងថ្ងៃទី ១៤ ខែកញ្ញាទីប្រជុំជនម៉ី ឡុងបច្ចុប្បន្នអនុវត្តសម្រេចលក្ខឋានទីផ្សារ អារ្យធម៌ ឃុំម៉ីឡុងបាក់ និងម៉ីឡុងណាមបាន ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងកំពុងផ្ដុំកម្លាំងខិតខំកសាងឃុំជនបទ ថ្មីខ្នាតគំរូដំបូងបង្អស់របស់ស្រុកនៅចុងឆ្នាំ ២០២២ នេះ៕ ប្រែសម្រួល៖ ថាច់ហ្វាង