កាលពីថ្ងៃទី ២៤ កុម្ភៈ សាលានយោបាយខេត្តត្រាវិញចាត់តាំងពិធីបូកសរុប និងជូន សញ្ញាបត្រដល់សិក្ខាកាម ៨០ រូបថ្នាក់មធ្យមទ្រឹស្ដីនយោបាយប្រព័ន្ធមិនប្រមូលផ្ដុំ វគ្គ ទី ៦៦ ឆ្នាំសិក្សា ២០២១ - ២០២២។
សមិត្តផាមក្វឹកថើយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ចាងហ្វាងសាលានយោបា យខេត្ត សមមិត្តត្រឹងវ៉ាំងតៀន អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត អញ្ជើញចូលរួម។
សមមិត្តផាមក្វឹកថើយ និងសមមិត្តត្រឹងវ៉ាំងតៀន ជូនលិខិតសរសើរដល់សិក្ខាកាមសម្រេចនិទ្ទេសពូកែ។
អស់រយៈពេលជាង ០១ ឆ្នាំដែលបានសិក្សា លត់ដំ និងស្រាវជ្រាវក្នុងភាពជាក់ស្ដែង សិក្ខាកាមទាំង ៨០ រូបដែលជាកម្មាភិបាល បុគ្គលិក និយោជិតកំពុងបំពេញការងារនៅតាមបណ្ដាស្ថាប័ន ផ្នែកខេត្ត និងបណ្ដាមូលដ្ឋានក្នុងខេត្តបានសិក្សាស្រាវជាវចំណេះដឹង ០៥ ចំណែក រួមមាន៖ ខ្លឹមសារសំខាន់ៗនៃលទ្ធិម៉ាកឡេនីន សតិអារម្មណ៍ របស់លោកប្រធានហូជីមិញ ប្រវត្តិបក្ស និងគោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋវៀតណាម ការកសាងបក្ស និងប្រព័ន្ធនយោបាយ ការគ្រប់គ្រងរដ្ឋ លទ្ធភាពដឹកនាំ គ្រប់គ្រង ភាពជាក់ស្ដែង បទពិសោធន៍ក្នុងការកសាង អភិវឌ្ឍន៍មូលដ្ឋាន និង ចំណេះដឹងបំប៉នផ្សេងៗមួយចំនួនទៀត។
បញ្ចប់វគ្គសិក្សា សិក្ខាកាមទាំង ១០០% គ្រប់លក្ខណៈទទួលប្រឡងយកសញ្ញាបត្រ។ ក្នុងនោះមានសិក្ខាកាម ០៤ រូបសម្រេចនិទ្ទេសពូកែ ៦១ រូបសម្រេចនិទ្ទេសគ្រាន់បើ និង ១៤ រូបសម្រេចនិទ្ទេសមធ្យម។
ថ្លែងយោបល់ក្នុងពិធីបិទវគ្គសិក្សា សមមិត្តផាមក្វឹកថើយបានស្ងើចសរសើរចំពោះស្មារ តីរៀនសូត្ររបស់សិក្ខាកាមទាំងអស់។ទន្ទឹមនឹងនោះ សមមិត្តបានសំណូមពរឲ្យសិក្ខា កាមពេលវិលទៅបំពេញការងារនៅអង្គភាពរបស់ខ្លួនសង្ឃឹមថាបណ្ដាសមមិត្តទាំងអស់អនុវត្តសម្រេចល្អជាងទៀតភារកិច្ចដែលបានប្រគល់ជូន និងធ្វើជាគំរូល្អក្នុងការរៀនសូត្រ លត់ដំ រក្សាអត្តចរិតនយោបាយ សតិអារម្មណ៍ របៀបរស់នៅ។ល។ រួមចំណែកអនុវត្តសម្រេចជោគជ័យ សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៣៕
ដំណឹង- រូបថត៖ ថាច់ហ្វាង