កាលពីថ្ងៃទី ០២ ខែមិថុនា ក្រសួងសារព័ត៌មាន និងឃោសនាការសហការជាមួយគណៈចាត់តាំងមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សបណ្តាខេត្ត ក្រុងក្នុងទូទាំងប្រទេស ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីបំពាក់បំប៉នចំណេះដឹងស្តីពីការកសាងបក្សឆ្នាំ ២០២៣ ដោយមានតំណាង ជាង ១.៨០០ នាក់ក្នុងទូទាំងប្រទេសដែលជាថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មានគណៈរៀបរៀង បណ្តាស្ថាប័ន ទីស្នាក់ការសារព័ត៌មានក្នុងប្រទេស។
បណ្តាតំណាងចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់នាខេត្តត្រាវិញ។
អញ្ជើញចូលរួមពិធីបើកសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់នៅរដ្ឋធានីហាណូយ មានបណ្តាតំណាងក្រសួងសារព័ត៌មាន និងឃោសនាការ គណៈចាត់តាំងមជ្ឈិមបក្ស គណៈឃោសនាអប់រំនៃមជ្ឈិមបក្ស និងសមាគមអ្នកកាសែតវៀតណាម។
មណ្ឌលផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ មានបណ្តាសមមិត្ត៖ ង្វៀង ធីង៉ុកឡិន អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការបក្សខេត្ត លោក ង្វៀងថាញ់ល្វឹង នាយករងមន្ទីរសារព័ត៌មាន និងឃោសនាការ បណ្តាតំណាងជាថ្នាក់ដឹកនាំ អ្នកយកសារពត៌មាន អ្នករៀបរៀងបណ្តាស្ថាប័នសារព័ត៌មាន ទីភ្នាក់ការសារព័ត៌មាន ទស្សនាវដ្ដីក្នុងខេត្ត។
បណ្តាតំណាងចូលរួមសន្និបាត បានរៀនសូត្របធានបទ ០៥ យ៉ាង៖ (ទី១) បទពិសោធន៍ក្នុងការបង្កើតវណ្ណកម្មសារព័ត៌មាន បទអន្តរាគមន៍នយោបាយ។ (ទី២) បណ្តាខ្លឹមសារថ្មីៗស្តីពីការងារកសាងបក្ស និងប្រព័ន្ធនយោបាយក្នុងបណ្តាសេចក្តីសម្រេចចិត្ត សន្និបាតមជ្ឈិមបក្សលើកទី ៤ ទី ៥ និងទី ៦ (នីតិកាលទី ១៣)។ ( ទី៣) ឧទ្ទេសនាមបធានបទ វិធីសាស្រ្តវិនិច្ឆ័យព័ត៌មាន គំនិតច្នៃប្រតិដ្ឋស្តីពីវណ្ណកម្មកសាងបក្ស និងប្រព័ន្ធនយោបាយ ព្រមទាំងឧទ្ទេសនាមទម្រង់ថ្មី របៀបធ្វើច្នៃប្រតិដ្ឋ មានប្រសិទ្ធភាពក្នុងការងារកសាងបក្ស។ (ទី៤) ចំណេះដឹងច្នៃប្រតិដ្ឋវណ្ណកម្មសារព័ត៌មានស្តីពីការកសាងបក្ស (ទី៥) ការចែករំលែកបទពិសោធន៍ច្នៃប្រតិដ្ឋវណ្ណកម្មសារព័ត៌មានស្តីពីការកសាងបក្សរបស់អ្នកនិពន្ធដែលទទួលបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡងយកពានរង្វាន់ បួរឡេមវ៉ាង។ល។
ថ្លែងសុន្ទរកថាក្នុងពិធីបំពាក់បំប៉ន សមមិត្ត ង្វៀងថាញ់ឡឹម អនុរដ្ឋមន្ត្រីក្រសួងសារព័ត៌មាន និងឃោសនាការបានចង្អុលការឲ្យថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មាន អ្នករៀបរៀងបណ្តាស្ថាប័នសារព័ត៌មានគប្បីចូលរួមជ្រោមជ្រែង ឲ្យបានច្រើនជាងទៀតចំពោះពានរង្វាន់ សារពត៌មានទូទាំងប្រទេស ស្តីពីការកសាងបក្ស “បួរឡេមវ៉ាង” លើកទី ១៣ ឆ្នាំ ២០២៣ ដើម្បីរួមចំណែកក្នុងការងារកសាង រៀបចំបក្ស និងប្រព័ន្ធនយោបាយ។ បណ្តាស្ថាប័នសារព័ត៌មានគប្បីម្ចាស់ការច្នៃប្រតិដ្ឋជាងទៀតក្នុងការងារព័ត៌មាន និងផ្សព្វផ្សាយអំពីការកសាងបក្ស ស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងតំបន់នីមួយៗ។ បង្កើនគុណភាពផ្សព្វផ្សាយការកសាងបក្សតាមមធ្យោបាយផ្សព្វផ្សាយពត៌មានតាមទិសដៅនៃកិច្ចសហការរវាង "ការកសាង" និង "ការបង្ក្រាប" ក្នុងនោះយក "ការកសាង" ជាកត្តាសំខាន់ ជាមូលដ្ឋាន ជាយុទ្ធសាស្ត្រយូរអង្វែង យក "ការបង្ក្រាប" ជាភារកិច្ចសំខាន់ ជាបន្ទាន់ ជាប្រចាំ។ អនុវត្តល្អគោលលំនាំ "យកភាពសកម្ម លុបបំបាត់ភាពអសកម្ម" "យកអំពើល្អ លុបបំបាត់អំពើអាក្រក់" ឆ្លងតាមរយៈនោះ បង្កើត និងសាយភាយក្នុងបណ្តាស្ថាប័នសារព័ត៌មាន និងទូទាំងសង្គម។ ជ្រើសវណ្ណកម្មសារព័ត៌មានឆ្នើមបំផុត មានគុណភាពខ្ពស់បំផុតដែលមានការរួមចំណែកក្នុងការកសាងបក្ស ផ្ញើជូនគណៈចាត់តាំងពានរង្វាន់ បួរឡេមវ៉ាង ដើម្បីជូនរង្វាន់ ស្ងើចសរសើរដល់អ្នកនិពន្ធ វណ្ណកម្ម សមូហភាព និងបុគ្គលឆ្នើម។ល។
ឆ្លងតាមរយៈអង្គសន្និបាត បានជំនួយឲ្យកម្មាភិបាល អ្នកយកសារព័ត៌មាន និងអ្នករៀបរៀង បង្កើនការយល់ដឹង និងរៀនសូត្របន្ថែមនូវចំណុចថ្មីក៏ដូចជាទស្សនៈថ្មីក្នុងការងារកសាងបក្ស៖ នយោបាយ សតិអារម្មណ៍ សីលធម៌ ការចាត់តាំង និងកម្មាភិបាល រួមចំណែកក្នុងការផ្សព្វផ្សាយឲ្យបានល្អ ការងារចាត់តាំង អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស រួមជាមួយនឹងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២០-២០២៥។ បំពាក់បំប៉នចំណេះដឹងក្នុងការជ្រើសបធានបទ ក្តាប់សារព័ត៌មាន វិនិច្ឆ័យសារពត៌មានច្នៃប្រតិដ្ឋក្នុងវណ្ណកម្មកសាងបក្ស ជូនអ្នកយកសារព័ត៌មាន និងអ្នករៀបរៀង ដែលទទួលបន្ទុកមុខជំនាញផ្នែកកសាងបក្សរបស់បណ្តាស្ថាប័ន ទីស្នាក់ការសារព័ត៌មាននៅមជ្ឈិម និងមូលដ្ឋាន។ល។
ដំណឹង‑រូបថត៖ សុជា