កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ស្ថាប័នកាសែតត្រាវិញ និងការិយាល័យតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះនៃនគរ បាលខេត្តត្រាវិញ សហការចាត់តាំងវិធានការធ្វើសមយុទ្ធបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះនៅស្ថាប័នកាសែតត្រាវិញ។
កងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនៃកាសែតត្រាវិញកំពុងធ្វើសមយុទ្ធ។ ដំណឹង-រូបថត៖ សុជា
ក្នុងពេលធ្វើសមយុទ្ធ កម្មាភិបាលការិយាល័យតម្រួតបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អ្នករងគ្រោះនៃនគរបាលខេត្តត្រាវិញ បានបំ ពាក់បំប៉នចំណេះដឹងសំខាន់ៗអំពីវិធីសាស្រ្ត បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះជូនកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនៃស្ថាប័នកាសែតត្រាវិញ។ ទន្ទឹមនឹងនោះសហការធ្វើសមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះដោយសន្មតថា មានអគ្គិភ័យកើតឡើង នៅស្ថាប័នកាសែតត្រាវិញ ហើយកងកម្លាំង បង្ការពន្លត់អគ្គិភ័យរបស់ស្ថាប័នជូនដំណឹង ដល់កងកម្លាំងពន្លត់អគ្គិភ័យជំនាញ ។ ពេល ទទួលបានដំណឹងភ្លាមការិយាល័យតម្រួតបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះអ្នករងគ្រោះនៃនគរបាលខេត្តត្រាវិញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ០៣ គ្រឿង និងកម្មាភិបាល យុទ្ធជន ២០ នាក់ មកកាន់កន្លែងកើតហេតុ សហការជាមួយកង កម្លាំងពន្លត់អគ្គិភ័យនៅមូលដ្ឋាន ពន្លត់អគ្គិភ័យ សង្រ្គោះអ្នករងគ្រោះ និងទ្រព្យសម្បត្តិនៅក្នុង ស្ថាប័ន។ ក្នុងរយៈពេលជិត ១៥ នាទីដែល ខិតខំពន្លត់ ភ្លើងក៏បានរលត់ទាំងស្រុង។