ខេត្តត្រាវិញមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរជាង ៣២%។ ជាច្រើនឆ្នាំកន្លងបក្ខភាគនិងរដ្ឋអំណាចខេត្តត្រាវិញ តែងយកចិត្តទុកដាក់គិតគូរជីវភាពសម្ភារ ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រ ពៃណីរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ខេត្តមានគ្រួសារក្រីក្រចំនួន ៣.២៣៩ គ្រួសារ ស្រូបអត្រា ១,៨៨% ក្នុងនោះ គ្រួសារជនជាតិខ្មែរក្រីក្រ ៣.២៣៩ គ្រួសារ ស្រូបអត្រា ៣,៦១%។ ឆ្នាំ ២០២៣ ខេត្តខិតខំកាត់បន្ថយគ្រួសារក្រីក្រនៅត្រឹមតែ ០,៥%។ ក្នុងនោះ កាត់បន្ថយគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅត្រឹមតែ ១%។
របាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
បណ្តាសំណង់គម្រោងការក្នុងតំបន់ជនរួមជាតិខ្មែរ ត្រូវបានខេត្តបន្តការវិនិយោគទុនអភិវឌ្ឍន៍។ អនុវត្តទុនជំនួយរបស់រដ្ឋាភិបាលអៀរឡង់(Ai Len) ក្នុងឆ្នាំ ២០២២ ខេត្តបានមជ្ឈិមជំនួយ ១០.៣០០ លានដុង អនុវត្តកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៩ សំណង់នៅឃុំទាំង ៨ ដូចជា ឃុំដូងចូវ ដូងស្វឹង ថាញ់ហ្វាស៊ើង ហាមយ៉ាង តឹងស៊ើង ង៉ាយស្វៀងនិងដាឡុក និងចំណុះស្រុកទាំង ៤ គឺ យ្វៀងហាយ ថ្កូវ កូវង៉ាងនិងចូវថាញ់។ គិតមកទល់បច្ចុប្បន្ន សំណង់ ៩/៩ ត្រូវបានកសាងសម្រេចជាស្ថាពរប្រគល់ជូននិងដាក់ឲ្យប្រើប្រាស់។
ទន្ទឹមនឹងនោះ គណ:កម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នៅទាំងខិតខំយ៉ាងសកម្មនិងមានដំណោះស្រាយជាច្រើនចង្អុលការដឹកនាំអនុវត្តគួបផ្សំជា មួយកម្មវិធី គម្រោងការផ្សេងៗ នៅគ្រប់ជ្រុងជ្រោយ សម្រេចបានប្រសិទ្ធភាព ធ្វើឲ្យផ្លាស់ប្តូរយ៉ាងសកម្មនិងផ្លាស់ថ្មីទិដ្ឋភាពនៅតំបន់ជនរួមជាតិខ្មែរ។ ជីវភាព សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរសន្សឹមៗបានលើកកម្ពស់ពិតប្រាកដ សេដ្ឋកិច្ច ជីវភាពវប្បធម៌ សង្គម មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជនរួមជាតិស្ងប់អារម្មណ៍ពលកម្មផលិតនិងលំនឹងជីវភាព។
ការបង្រៀននិងរៀនភាសាបាលី ភាសាខ្មែរ របស់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់ត្រូវតាមកម្រិត រៀបចំសម័យប្រឡងបានល្អបណ្តាថ្នាក់បាលីនិងថ្នាក់ខេមរភាសានៅតាមវត្តនានា។ លើភូមិសាស្រ្តខេត្តមានសាលាអន្តេវាសិកចំនួន ៨ ក៏បានបើកថ្នាក់បង្រៀនភាសាខ្មែរ មានមូលដ្ឋាន សិក្សាអប់រំសាកល រៀបចំបង្រៀនភាសាខ្មែរ ១២១/៤២៦ មូលដ្ឋាន និងមានវត្ត ពុទ្ធសាសនាគណៈមហានិកាយខ្មែរចំមនួន ១៣០ វត្ត បានរៀបចំបើកថ្នាក់បង្រៀនភាសាខ្មែរនៅឱកាសវិស្សមកាល។ ខេត្តបានឧបត្ថម្ភសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ នៅវត្តពោធិវង្សកំពង់ដូង(ផ្នោរដូង) ឃុំហ៊ឺវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ ដោយឧបត្ថម្ភទឹកប្រាក់ ២២០ លានដុង។
ការងារថែទាំសុខភាពប្រជាជនត្រូវបានអនុវត្តល្អ។ ទូទាំងខេត្តមានមូលដ្ឋានពិនិត្យព្យាបាលជំងឺ ១២៧ កន្លែង។ មានកម្មាភិបាល បុគលិកជាជនជាតិខ្មែរបម្រើការផ្នែក សុខាភិបាល ៩៥៧ នាក់ ស្រូបអត្រា ២៩,១៨% ការងារកសាងបក្សតែងបានយកចិត្តទុកដាក់ ពង្រឹងពង្រីកនិងបង្កើនប្រព័ន្ធគោលនយោបាយក្នុងតំបន់ជនជាតិខ្មែរតែងបានចាប់អារម្មណ៍។ ទូទាំងខេត្តមានបក្ខជនជាជនជាតិខ្មែរ៨.១២៩នាក់ ស្រូបអត្រា១៧,៣៩% បើប្រៀបនឹងចំនួនបក្ខជនទូទាំងខេត្ត ភូមិ អនុសង្កាត់ ១០០% មានបក្ខជនជាជនជាតិខ្មែរ។
ក្តីរីករាយចំពោះលទ្ធផលដែលទទួលបានរបស់ខេត្ត នៅក្នុងពិធីជួបជុំអំ ណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣កន្លង ព្រះឧប្ឈាយ៍ ថាច់ហ្វាយ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានថេរដីការថា៖ ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍន៍លើគ្រប់វិស័យ ចាប់តាំងពីពេលនោះមក ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ បន្តការពង្រីកស្មារតីសាមគ្គីជនជាតិ គាំទ្របណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានយ៉ាងសកម្ម រួមកម្លាំងកសាងភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានភាពសម្បូរសប្បាយ។
នៅក្នុងពិធីជួបជុំ ប្រធានគណ:កម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អំពាវនាវព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរ ក្នុងខេត្តឲ្យស្របមតិគ្នារួមកម្លាំងបន្តការពង្រីកប្រពៃណីស្នេហាជាតិ ប្រពៃណីសាមគ្គីជនជាតិ សាមគ្គីអ្នកកាន់សាសនា លើកកម្ពស់ឆន្ទ: ខ្លួនទីពឹងខ្លួន ខិតខំប្រឡងប្រណាំងពលកម្មផលិត អាជីវកម្ម ប្រិតសំចៃប្រឆាំងការខ្ជះខ្ជាយ ដើម្បីប្រមូលផ្តុំរាល់ប្រភពកម្លាំងវិនិយោគទុនអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តល្អសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ទន្ទឹមនឹងនោះ បន្តការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយចំពោះជនរួមជាតិខ្មែរ គួបផ្សំជាមួយ ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កសាងជនបទថ្មី កសាងជីវភាពវប្បធម៌ ដើម្បីលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់ប្រជាជន។
អនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ២០២២-២០២៥ ខេត្តត្រាវិញដាក់ពង្រាយគម្រោងការចំនួន១០ សរុបថវិកាទុនវិនិយោគជាង ១.៧១១ពាន់ លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភជាង១.១២៤ ពាន់លានដុង។តាមផែនការ ឆ្នាំ ២០២៣ ខេត្តត្រាវិញត្រូវបានលៃលកទុនឲ្យជាង ៣០០ ពាន់លានដុងពីបណ្ដាប្រភពទុនមជ្ឈិម និងមូលដ្ឋានទុនឥណទានគោលនយោបាយ កេណ្ឌប្រមូលពីប្រភពផ្សេងៗសម្រាប់វិនិយោគទៅលើគម្រោងការចាំបាច់បម្រើតាមតម្រូវការជីវភាពប្រជាជននិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស បំពេញតាមតម្រូវការអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរខេត្តត្រាវិញ។
អត្ថបទ‑រូបថត៖ សុខា