សំណង់ “បំភ្លឺផ្លូវជនបទ” នៅភូមិពាមបួន ឃុំង៉ាយស្វៀងមានបង្គោលអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យ ២០ បង្គោល បានផ្គុំដាក់លើផ្លូវបេតុងរបស់ភូមិ សរុបប្រវែង ៨០០ ម៉ែត្រ សរុបថវិកាកសាង ៤២ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនស្រុកចលនាកម្មាភិបាលនិងសមាជិកយុវជនលើភូមិសាស្រ្ដស្រុករួមវិភាគ។ នេះជាសំណង់បង្កើតស្នាដៃអំណរអនុស្សាវ រីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភាឆ្នាំ ១៩៩២-ខែឧសភាឆ្នាំ ២០២២) អំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២២-២០២៧។
សំណង់បំភ្លឺផ្លូវជនបទនៅភូមិពាមបួន។ រូបថត៖ ខាក់លឿង
សំណង់ “បំភ្លឺផ្លូវជនបទ” ជាសំណង់មួយក្នុងបណ្ដាសំណង់កិច្ចការយុវជនស្រុកថ្កូវជ្រើសរើស ផ្សព្វផ្សាយអនុវត្ត ដើម្បីរួមកម្លាំងជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច ប្រជាជនកសាងជនបទថ្មី ៕ ខាក់លឿង-លឺវវ៉ូ