កាលពីថ្ងៃទី ២៦ ខែតុលាគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខែតុលា និង ១០ ខែដើមឆ្នាំ ២០២២ ដាក់ចេញភារកិច្ចសំខាន់ៗតាំងពីនេះរហូតដល់ចុងឆ្នាំ ២០២២។ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តា សមមិត្តអនុប្រធានគណៈកម្មា ធិការប្រជាជនខេត្ត ឡេថាញ់បិញ ង្វៀងទ្រុងហ្វាង ង្វៀងក្វិញ ធៀងធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតមានសមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។
បងត្រឹងទ្រីកឿងជាប់ឆ្នោតជាលេខាសម្ព័ន្ធយុវជនខេត្តត្រាវិញ សាឡើងវិញ
កាលពីថ្ងៃទី ១១ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្ដាសមមិត្តអនុលេខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវុាំងហាំងអញ្ជើញ ចូលរួមធ្វើជាអធិបតីសន្និបាតបូកសរុបស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្ត ០៩ ខែដើមឆ្នាំ និងដាក់ចេញកម្មវិធីការងារសម្រាប់ពីពេល នេះដល់ចុងឆ្នាំ ២០២២។ ថ្លែងយោបល់ក្នុងសន្និបាត សមមិត្តង៉ូជីកឿង បានឲ្យដឹងថា៖ ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ច- សង្គមរបស់ខេត្ត មានភាពងាយស្រួល និងរីកចម្រើនស្ថិរភាព។ ខេត្តបានផ្ដុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្ដា គោល នយោបាយស្ដារវិស័យសេដ្ឋកិច្ចឡើងវិញ ក្រោយមហាអាសន្នរោគកូវីដ-១៩ សន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបាន រក្សាលំនឹង។
អនុវត្តសារលិខិតលេខ ៣១៦៨/BVHTTDL-HTQT ចុះថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្ដីពីការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ។ បានការឯកភាពរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តចែងក្នុងសារលិខិតលេខ ៣៦៥០/UBND-THNV ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ស្ដីពីកិច្ចសហការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា។ ដើម្បីជួយដល់មិត្តអ្នកអានទទួលបានព័ត៌មានបន្ថែមពីគោលបំណង អត្ថន័យ ក៏ដូចជាបណ្ដាសកម្មភាពនៃព្រឹត្តិការណ៍ លោកយឿងហ្វាងស៊ុម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញឆ្លៀតពេលឱ្យកាសែតត្រាវិញផ្ដោះប្ដូរយោបល់ជុំវិញបញ្ហានេះ។ សូមឧទ្ទេសនាមជូនមិត្តអ្នកអានដូចតទៅ៖
កាលពីថ្ងៃទី ១៩ ខែកញ្ញា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២២ ដល់វត្តអង្គររាជបូរី (អង្គ) សង្គាត់ទី ៨ និងវត្តពោធិសាលារាជ(កំពង់)សង្កាត់ទី ១ ទី ក្រុងត្រាវិញ។
ក្នុងរយៈពេលពីរថ្ងៃទី ០៦-០៧ខែកញ្ញា លោកគាងក្វឹងអនុប្រធានក្រុមប្រតិភូត្រួតពិនិត្យលេខ ២ នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាសមាជិកក្រុមប្រតិភូត្រួតពិនិត្យ និងតំណាងបណ្តាមន្ទីរ ផ្នែកខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការអនុវត្តន៍បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២២ នៅនឹងស្រុកកូវង៉ាង និងស្រុកថ្កូវ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានលោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង និងលោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ បណ្តាផ្នែក និងថ្នាក់ដឹកនាំបណ្តាឃុំ ទីប្រជុំជនរបស់ទាំងពីរស្រុកកូវង៉ាង និងស្រុកថ្កូវ។
នៅព្រឹកថ្ងៃទី ០៥ កញ្ញា រួមជាមួយទូទាំងប្រ ទេស សិស្សានុសិស្សជាង ២១៦.០០០ រូប ពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យនៅសាលារៀន មូលដ្ឋានអប់រំ ៤៣០ កន្លែងក្នុងខេត្ត អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។ នៅក្នុងពិធីបើកបវេសនកាល កម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាទាំងនោះ បានស្ដាប់លិខិតប្រសិទ្ធពរអំណរឆ្នាំសិក្សាថ្មីរបស់ លោកប្រធានរដ្ឋង្វៀងស្វឹងភុក។
កាលពីថ្ងៃទី ២៧ ខែកក្កដា ស្ថិតក្នុងសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) ក្រុមប្រតិភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលីនៅ បូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានវីរយុទ្ធជនពលីឃុំឡុងឌឹក ទីក្រុងត្រាវិញ។ ស្ថិតក្នុងបរិយាកាសឧត្តុង្គឧត្តមជាទីគោរព ក្រុមប្រតិភូការងារ បានដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលអង់អាចក្លាហាន តស៊ូបូជាជីវិតដើម្បី បុព្វហេតុឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីបុព្វហេតុសុភមង្គលរបស់ប្រជាជន ដើម្បី បុព្វហេតុអមតៈ របស់ប្រជាជាតិ។
កាលពីថ្ងៃទី ១០ ខែកក្កដា គណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលខេត្តត្រាវិញឆ្នាំ ២០២២ ចាត់តាំងពិធីបើកយុទ្ធនាការ។ អញ្ជើញចូលរួមមានសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត មេបញ្ជាការយុទ្ធនាការ សមមិត្តគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត បងត្រឹងទ្រីកឿង លេខាសម័្ពន្ធយុវជនខេត្ត អនុប្រធានប្រចាំការនៃគណៈបញ្ជាការយុទ្ធនាការ រួមជាមួយនឹងថ្នាក់ដឹកនាំបណ្តា មន្ទីរ ផ្នែក អង្គការមហាជនខេត្ត គណៈចាងហ្វាង និងសម័្ពន្ធយុវជនសកលវិទ្យាល័យត្រាវិញ បរិបាល បណ្តាអង្គភាពឧបត្ថម្ភតំណាង គណៈបញ្ជាការយុទ្ធនាការបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង និងសមាជិកសម័្ពន្ធយុវជន យុទ្ធជនស្ម័គ្រចិត្តជាង ៣០០ នាក់ចូលរួម។
អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី ២៧ កក្កដា។ កាលពីថ្ងៃទី ០៧ កក្កដា សមមិត្តតាំងធីថឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពឡេធីធៀត ជន្មាយុ ៩៥ ឆ្នាំរស់នៅនៅនឹងអនុសង្កាត់លេខ ៣ ទីប្រជុំជនថ្កូវ។ សម មិត្តតាំងធីថឹម សាកសួរទុក្ខដោយយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាព ប្រសិទ្ធពរអ្នក ម្តាយមានសុខភាពមួនមាំ អាយុយឺនយូររួមជាមួយនឹងកូនចៅហើយបញ្ជាក់ថា៖ យុវវ័យជំនាន់ក្រោយតែងកត់សម្គាល់ ដឹងគុណចំពោះការបរិច្ចាគយ៉ាងធំធេងរបស់ជំនាន់មុនដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព សេរីភាពជូនមាតុប្រទេស ក្នុងនោះមានការបរិច្ចាគរបស់អ្នក ម្តាយជាដើម។ ក្នុងឱកាសនេះ សមមិត្តតាំងធីថឹមបានជូនអ្នកម្តាយទឹកប្រាក់ ៥ លានដុង។
ព្រឹកថ្ងៃទី ០៧ កក្កដា មានបេក្ខសិស្សជិត ៩.៥០០ នាក់របស់ខេត្តត្រាវិញចាប់ផ្តើមចូល រួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២២។ បណ្តាបេក្ខសិស្សបានបត់បែងនៅ ៣០ មណ្ឌលប្រឡង ដោយមានបន្ទប់ប្រឡង ចំនួន ៤២៦ បន្ទប់ នៅបណ្តាសាលាវិទ្យាល័យ លើភូមិសាស្ត្រខេត្ត។